Connect with us

សន្តិសុខសង្គម

៤ ខែដើមឆ្នាំ ២០២៥ អាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនមនុស្ស ៣៣ នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

បានផុស

នៅ

ក្នុងរយៈពេល ៤ ខែ ក្នុងឆ្នាំ២០២៥ កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តក្រចេះ ក្រោមការចង្អុលបង្ហាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានចុះបង្ក្រាបករណីគ្រឿងញៀនបានចំនួន ១៧ លើក និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ៣៣ នាក់ក្នុងនោះស្រី ៣ នាក់។ នេះតាមការបញ្ជាក់ពីលោក ឡុង យឹង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលើកម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សប្រភេទមេតាំហ្វេតាមីន ចំនួន ១១១ កញ្ចប់មានទម្ងន់ ៩០១,៧៧ ក្រាម,ជញ្ចីងថ្លឹង  ៧ គ្រឿង ,ម៉ូតូ ១៨ គ្រឿង ,ទូរសព្ទ ២៦ គ្រឿង ,នាឡិកា ២ គ្រឿង ,កាបូបស្ពាយ ៣ ,ដែកកេះ ៥១ ,កន្រ្តៃ ៥ ,កាំបិតផ្កាក ៣ ,ពូថៅ ២ ,កាំភ្លើងកែច្នៃ (ខ្យល់) ២ ដើម ,ធុងស្ពេត្រូ ១, សម្ភារ:សម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។

លោកបានបញ្ជាក់បន្ថែមថា កម្លាំងជំនាញក៏បានសហការក្នុងការចុះបង្ក្រាបករណីគ្រឿងញៀនមានចំនួន ១ លើក និង​ឃាត់ខ្លួនជនសង្ស័យបានចំនួន ១ នាក់ និង​បានដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ១​ កញ្ចប់ធំ ម៉ូតូ ១ គ្រឿង សម្ភារ:សម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ក្នុងប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនខាងលើមនុស្សចំនួន ៣៣ នាក់ក្នុងនោះមានស្រីចំនួន ៣ នាក់ និងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ ហេីយបានប្រគល់ជនសង្ស័យ ១ នាក់ និងវត្ថុតាង ទៅ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម