ព័ត៌មានអន្ដរជាតិ
អង់គ្លេស ចាប់ដៃជាមួយអាមេរិក ទម្លាក់គ្រាប់បែកលើក្រុមហ៊ូធីនៅប្រទេសយេម៉ែន
កាលពីថ្ងៃទី២៩ខែមេសាឆ្នាំ២០២៥ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានរួមគ្នាវាយប្រហារតាមអាកាសសំដៅទៅលើរោងចក្រផលិតយន្តហោះគ្មានមនុស្សបើករបស់ក្រុមហ៊ូធី ដែលមានចម្ងាយប្រហែល ២៥គីឡូម៉ែត្រពីភាគខាងត្បូងរដ្ឋធានីសាណា នៃប្រទេសយេម៉ែន។

ប្រតិបត្តិការនេះ គឺជាសកម្មភាពយោធាលើកដំបូងរបស់អង់គ្លេសក្នុងប្រទេសយេម៉ែន គិតចាប់តាំងពីការវិលត្រឡប់មកកាន់តំណែងក្នុងអាណត្តិទីពីររបស់ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីខែមករាកន្លងទៅ។
កងទ័ពអាកាសអង់គ្លេស (RAF) បានប្រើយន្តហោះចម្បាំង Typhoon FGR4 ដើម្បីទម្លាក់គ្រាប់បែក Paveway IV ក្នុងប្រតិបត្តិការវាយប្រហារលើក្រុមសកម្មប្រយុទ្ធហ៊ូធី។ គ្រាប់បែក Paveway IV ដែលអង់គ្លេសប្រើលើកនេះ គឺជាប្រភេទគ្រាប់បែកតម្លៃថ្លៃបំពាក់ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើប ដែលធានាថាពេលទម្លាក់ គឺត្រូវតែចំគោលដៅ ហើយការគ្រាប់បែកប្រភេទនេះ គឺដើម្បីកាត់បន្ថយហានិភ័យដល់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធមិនមែនយោធា។
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey បាននិយាយថា ប្រតិបត្តិការនេះគឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហ៊ូធី លើការដឹកជញ្ជូនតាមផ្លូវទឹកនៅសមុទ្រក្រហម និងឈូងសមុទ្រអេឌិន ដែលបានរំខានដល់ពាណិជ្ជកម្មពិភពលោក និងគំរាមកំហែងដល់ការធ្វើនាវាចរណ៍អន្តរជាតិ។

ការវាយប្រហារតាមអាកាសរួមគ្នា គឺជាផ្នែកមួយនៃប្រតិបត្តិការ «Rough Rider» ដែលបានចាប់ផ្តើមដោយសហរដ្ឋអាមេរិកក្នុងខែមីនាឆ្នាំ២០២៥ ដើម្បីបន្ថយសមត្ថភាពរបស់ហ៊ូធី ដែលជាក្រុមឧទ្ទាមមានការគាំទ្រដោយអ៊ីរ៉ង់។ ចាប់តាំងពីប្រតិបត្តិការចាប់ផ្តើម ការវាយប្រហារជាង ៨០០លើក ត្រូវបានធ្វើឡើងប្រឆាំងនឹងគោលដៅរបស់ក្រុមហ៊ូធី។
ក្រុមហ៊ូធី បានកំណត់គោលដៅលើកប៉ាល់ពាណិជ្ជកម្ម និងបង្កគ្រោះថ្នាក់ដល់ការធ្វើនាវាចរណ៍នៅសមុទ្រក្រហមចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០២៣ ដោយលើកឡើងថា ការធ្វើដូច្នេះបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីនជុំវិញជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។ ជាការកត់សម្គាល់ សកម្មភាពរបស់ហ៊ូធី បាននាំឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំងក្នុងការចរាចរដឹកជញ្ជូននៅសមុទ្រក្រហម ដែលប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចពិភពលោក៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


