កីឡា
លោក គង់ ចាន់ធីណា អ្នកហាត់កីឡាគីដូបច្ចុប្បន្នប្រហែល ៦០% ជាយុវជន
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ ថាបច្ចុប្បន្ននេះអ្នកដែលមកហ្វឹកហាត់ខ្ទង់ ៦០% គឺជាយុវជនដែលទំនេរពីការសិក្សាមកហាត់ដើម្បីសុខភាព។

លោក គង់ ចាន់ធីណា
លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា បច្ចុប្បន្នអ្នកដែលកំពុងហ្វឹកហាត់កីឡាហាប់គីដូមានសរុបប្រហែល ៥០-៦០នាក់។ ៦០% ជាយុវជនដែលតូច-ធំ ដែលជាសិស្សនិស្សិត ចំណែក ២០-៣០% ជាអ្នកធ្វើការងារផ្សេងៗ និងមួយចំនួនទៀតហាត់ជាក្រុមគ្រួសារ។

ទិដ្ឋភាពហ្វឹកហាត់កីឡាហាប់គីដូ
អ្នកដែលមកចូលរួមហ្វឹកហាត់មួយចំនួនគឺទទួលដំណឹងតាមរយៈហ្វេសបុកផេករបស់សហព័ន្ធ ដោយសារអាណាព្យាបាលមើលឃើញមានបច្ចេកទេសផ្សេងៗបង្វឹកដល់យុវជន មានទំនុកចិត្តខ្ពស់ និងយល់ដឹងពីសារប្រយោជន៍ នៃការហ្វឹកហាត់កីឡានេះផងនោះទើបសម្រេចបញ្ជូនកូនៗមកចូលហ្វឹកហាត់។

ទិដ្ឋភាពហ្វឹកហាត់កីឡាហាប់គីដូ
គ្រូបង្វឹកជើងចាស់ខាងលើបន្ថែមទៀតថា សារប្រយោជន៍នៃការហ្វឹកហាត់កីឡាមួយនេះពិសេសសម្រាប់យុវជនរួមមាន មានសុខភាពល្អ វិន័យចេះស្ដាប់បង្គាប់ ភាពអត់ធ្មត់ និងការរស់នៅក្នុងសង្គមជាមួយបរិយាកាសខាងក្រៅជាដើម។
បញ្ជាក់ដែរថា កីឡាហាប់គីដូមានប្រភពដើមមកពីប្រទេសកូរ៉េខាងត្បូង និងជាប្រភេទកីឡាមានក្បាច់ចម្រុះពិសេសទប់ទល់ការវាយប្រហារពីគូបដិបក្ខ។ បច្ចុប្បន្នសហព័ន្ធកំពុងហ្វឹកហាត់នៅដំបូលអគារសូហ្វតិន្នីសក្នុងពហុកីឡដ្ឋានជាតិរៀងរាល់ថ្ងៃច័ន្ទ-សុក្រ វេលាម៉ោង ៥កន្លះល្ងាច និងថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៩ព្រឹកតទៅ៕

ទិដ្ឋភាពហ្វឹកហាត់កីឡាហាប់គីដូ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


