Connect with us

ជីវិតកម្សាន្ដ

មិនទាន់ការផង អតីតស្វាមីសាន់ឆាយ និងប្រពន្ធថ្មី បង្អួតវីឡាប្រណីត ជា​​ទ្រនំសុខសាន្ត​

បានផុស

នៅ

ម្តាយរបស់ពាណិជ្ជករចិន លោក​ Wang Xiaofei ដែលជាអតីតស្វាមីរបស់តារាសម្តែងតៃវ៉ាន់ Barbie Hsu ឬតួ«សាន់ឆាយ» ដ៏ល្បីល្បាយ​​ក្នុង​​ទសវត្សរ៍​២០០០ បានចែករំលែករូបភាពនៃវីឡាប្រណីតរបស់កូនប្រុស ដែលគ្រោងនឹងរស់នៅជាមួយប្រពន្ធថ្មីថ្មោង នាង Mandy Ma នាពេលខាងមុខ បន្ទាបពីពិធីមង្គលការអ្នកទាំងពីររួចរាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Wang Xiaofei និងភរិយាថ្មី

ដោយដកស្រង់ពីភ្នាកងារកម្សាន្ត QQ Znews លោកស្រី Zhang Lan ដែលជា​អតីតម្ដាយក្មេកសាន់ឆាយ បានបង្ហោះរូបភាពនៃវីឡាទំនើបមួយលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ កាលពីថ្ងៃសៅរ៍។ យោងតាមប្រភពជិតស្និទ្ធនឹងគ្រួសារត្រកូល Wang បានឲ្យដឹងថា វីឡាដែលស្ថិតនៅក្នុងតំបន់ស្ងាត់មួយ អាចនឹងបញ្ចប់មុនពិធីមង្គលការរបស់គូស្នេហ៍ថ្មីថ្មោង ដែលគ្រោងធ្វើនៅថ្ងៃទី ១៧ខែឧសភា ក្នុងទីក្រុងប៉េកាំង។

លើសពីនេះ ​វីឡា​ដ៏ល្អ​និងប្រណីតមួយនេះត្រូវបានគេដឹងថា​ សុទ្ធសឹងតែជាស្នាដៃរចនារបស់អ្នកជំនួញវ័យ៤៣ឆ្នាំដោយ​ខ្លួន​ឯង គាត់បាន​បង្កើត​ផ្នែក​ខាង​ក្រៅ​ដ៏​ធំ​ទូលាយ​ជាមួយ​នឹង​ទីធ្លា​ដ៏​ខៀវ​ស្រងាត់ ព្រមទាំង​ស្រះដ៏ធំមួយសម្រាប់ចិញ្ចឹម​ត្រី។ ចំនុចសំខាន់នៃអចលនទ្រព្យ គឺបន្ទប់ពីរដែលគាត់បានរចនាជាពិសេសសម្រាប់កូនៗរបស់គាត់ ជាមួយប្រពន្ធមុន។

ប្រភពដដែល​ក៏​បាន​បញ្ជាក់​ដែរ​ថា មិត្ត​ជិត​ស្និទ្ធ​របស់ Wang Xiaofei សុទ្ធតែបាន​ទទួល​ការ​អញ្ជើញ​ឲ្យចូល​រួម​ពិធី​មង្គល​ការមួយនេះ។ ​យ៉ាងណា លោកគ្រោង​នឹង​រៀបចំ​ពិធី​ឯកជន​តូចមួយ ដោយ​មាន​តែ​ក្រុម​គ្រួសារ​និង​មិត្តភ័ក្ដិ​ជិតស្និទ្ធ​ប៉ុណ្ណោះ​ដែលនឹង​​ចូល​រួម។ បន្ទាប់​ពី​រៀប​ការ​រួច អ្នកជំនួញចិននិងភរិយាវ័យក្មេង មាន​គម្រោង​ទៅ​តាំង​លំនៅ​ក្នុង​ទីក្រុង​ប៉េកាំង​ ជាមួយ​កូនៗទាំងពីររបស់លោកផងដែរ។

ទោះជាយ៉ាងណា មុនពេលរៀបមង្គលការជាមួយភរិយាថ្មីនោះ លោក Wang Xiaofei ធ្លាប់​បានរៀបអាពាហ៍ពិពាហ៍ម្ដងរួចទៅហើយ កាលពីឆ្នាំ២០១១ជាមួយ Barbie Hsu ប៉ុន្តែពួកគេបានលែងលះគ្នានៅឆ្នាំ ២០២១ ដោយលើកឡើង​ពីភាពខុសគ្នាដែលមិនអាចផ្សះផ្សាបាន។

បន្ទាប់ពីការបែកគ្នារបស់ពួកគេ តួសាន់ឆាយ បានចាប់ផ្ដើមទំនាក់ទំនងឡើងវិញជាមួយអតីតមិត្តប្រុសរបស់នាង ដែលជាតន្ត្រីករកូរ៉េខាងត្បូងគឺ លោក DJ Koo មានអាយុ ៥៥ឆ្នាំ និងសម្រេចចូលរោងជ័យជាមួយគ្នា ក្នុងខែកុម្ភៈឆ្នាំ ២០២២។

ក្រោយមក ទើបលោក Wang Xiaofei បានប្រកាសដំណឹងមួយថា លោកនឹងមិត្តស្រីបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយ នាង Mandy Ma ដែលជាស្ត្រីជំនួញអាយុ ២៦ឆ្នាំ និងជាអ្នកមានឥទ្ធិពលលើអ៊ីនធឺណិតនៅក្នុងខែឧសភា ឆ្នាំ ២០២៤៕

លោក Wang Xiaofei និងអតីតភរិយា Barbie Hsu ឬ តួសាន់ឆាយ

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​ទើបផ្ទុះ​ល្បីថា​ ឈិន ឡុង ​មានកូនម្នាក់ទៀតជាមួយប្រពន្ធ​មុន ប៉ុន្តែ​រក្សា​អាថ៌កំបាំង​នេះ​អស់៣០ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម