Connect with us

សន្តិសុខសង្គម

ឆ្លងចរន្ត​ផ្ទុះ​ឆាបឆេះ​បង្គោលភ្លើង២ដើម ផ្អើល​ពលរដ្ឋ​លើ​ផ្លូវ​កែវចិន្តា

បានផុស

នៅ

ភ្នំពេញ ៖ បង្គោលភ្លើងចំនួន០២ដើម ត្រូវបានផ្ទុះឆ្លងចរន្ត ឆេះបន្តបន្ទាប់គ្នា បណ្តាលអោយដាច់ប្រព័ន្ធ ងងឹតសូន្យ ផ្អើលពលរដ្ឋ នឹង សមត្ថកិច្ចជួយពន្លត់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៨ នឹង ១០នាទីយប់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ កែវ ចិន្តា ដែលស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

តាមប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងឆាបឆេះ បាន​រៀបរាប់​ឱ្យ​ដឹង​ថា មុន​កើត​ហេតុ​គាត់​បាន​ឮសម្លេងផ្ទុះសេខ្សែភ្លើង ០២ទៅ០៣ដងជាប់គ្នា រួមជាមួយនឹងមានក្លិនឈ្ងៀម ភ្លាមៗ ដាច់ចរន្តភ្លើង ក៏កើតទៅជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ តែម្តង ។ ស្របពេលនោះ ពលរដ្ឋបានប្រញាប់រាយការណ៍ជូនសមត្ថកិច្ចអោយជួយចុះសន្តរាគមន៍។

ពលរដ្ឋបានបន្តថា លុះពេលរាយការណ៍ជូនសមត្ថកិច្ចរួច ក៏​ឮ​សម្លេងផ្ទុះម្តងទៀត ហើយមានការស្រែក​ឆោឡោ​ថា « ឆេះមួយកន្លែងទៀតហើយ » ។ ដោយ​ខណៈពេលនោះ រថយន្តពន្លត់អគ្គិភ័យបានមកដល់ រួចធ្វើការបាញ់ទឹកពន្លត់​ឱ្យរលត់ជាស្ថាពរ ។ អគ្គិភ័យ​នេះ​ដែរ​បានប្រើប្រាស់រថយន្តពន្លត់ ចំនួន០៣គ្រឿង មាន រថយន្តរបស់ស្នងការរាជធានី ០១គ្រឿង , រថយន្តរបស់ ទីក្រុង អូសុីអាយសុី នឹង រថយន្តរបស់សាលាខណ្ឌជ្រោយចង្វារ ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៦ នាទីutes មុន

ផលិតផល​៥មុខរបស់​​កសិកម្ម​នៅ​ខេត្តកែប កំពុង​កែច្នៃ​វេចខ្ចប់នាំចេញទៅទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ប្រទេស

ព័ត៌មានជាតិ៣៨ នាទីutes មុន

រដ្ឋមន្ត្រីក្រសួង​សាធារណការ​​ជំរុញ​ឱ្យ​ប្រធាន​មន្ទីរតែងតាំង​ថ្មី​បង្កើន​ការ​ច្នៃប្រឌិត​លើ​ការងារ​ផ្តល់សេវានិ

សន្តិសុខសង្គម២ ម៉ោង មុន

ឆ្លងចរន្ត​ផ្ទុះ​ឆាបឆេះ​បង្គោលភ្លើង២ដើម ផ្អើល​ពលរដ្ឋ​លើ​ផ្លូវ​កែវចិន្តា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងក្រុមហ៊ុន ADATA Technology ចុះ​អនុស្សរណៈស្ដីពី កិច្ច​សហប្រតិបត្តិការ​លើការអភិវឌ្ឍជំនាញ

ព័ត៌មានជាតិ២ ម៉ោង មុន

ទិន្នផល​ទុរេន​ទឹក​ឈូ​ឆ្នាំ​នេះ​ល្អជាងឆ្នាំមុន  ខណៈ​ដែល​រសជាតិ​កាន់​តែ​ឈ្ងុយឆ្ងាញ់​និង​មាន​ទីផ្សារ​ល្អ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងមុខងារ នឹងចាប់ដៃអង្គភាពប្រឆាំងអំពើពុករលួយ បង្ក្រាបជនស៊ីឈ្នួលរត់ការ​ចូល​ក្របខណ្ឌ​រដ្ឋ

ព័ត៌មានជាតិ១២ ម៉ោង មុន

តើមន្ទីរពេទ្យជាតិ តេជោសន្តិភាព​ ដែលមានគ្រែពេទ្យជិត១ម៉ឺន មានព្យាបាលជំងឺអ្វីខ្លះ?

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ភ្នំភ្លើងនៅអាឡាស្កា ជិតផ្ទុះជាមួយកម្លាំងដ៏ខ្លាំង ខណៈអ្នកជំនាញព្រមានពីគ្រោះថ្នាក់ធ្ងន់ធ្ងរ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ខេត្ត​កំពត​ជាប់​សមុទ្រ ដែក​ឆក់​ទាក់ទាញវិនិយោគិន មាន​ផែ​ទឹកជ្រៅ ផែ​​ទេសចរណ៍​​អន្តរជាតិ តំបន់​សេដ្ឋកិច្ច​ពិសេស​​ជាច្រើន​កន្លែង

ព័ត៌មានជាតិ១២ ម៉ោង មុន

នគរបាលអំពាវនាវពលរដ្ឋ ទៅបន្តសុពលភាពអត្តសញ្ញាណប័ណ្ណ ដើម្បីទុកសម្រាប់ប្រើប្រាស់តាមតម្រូវការ

Sokha Hotels

ព័ត៌មានពេញនិយម