ព័ត៌មានអន្ដរជាតិ
រុស្ស៊ីនិងអ៊ុយក្រែនវាយបកគ្នាទៅវិញទៅមក ក្រោយអាមេរិកសម្រេចបានកិច្ចព្រមព្រៀងរ៉ែ
ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានសម្លាប់មនុស្សយ៉ាងហោចណាស់៧នាក់ ខណៈការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានសម្លាប់មនុស្សពីរនាក់។ ការវាយប្រហារដាក់គ្នានេះកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែដ៏ចម្រូងចម្រាសមួយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០២ខែឧសភានេះ។

ការវាយប្រហាររបស់អ៊ុយក្រែននៅតំបន់ Kherson ភាគខាងត្បូងអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ បានសម្លាប់មនុស្ស៧ នាក់ និងរបួសជាង ២០ នាក់។ យោធាអ៊ុយក្រែនបានបញ្ជាក់ពីការវាយប្រហារនៅក្រុង Kherson នេះ ប៉ុន្តែបាននិយាយថា ខ្លួនបានកំណត់គោលដៅលើទាហានរុស្ស៊ី និងបានសម្លាប់តែបុគ្គលិកយោធាប៉ុណ្ណោះ។ ចំណែកការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងកំពង់ផែសមុទ្រខ្មៅ Odesa របស់ប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្សពីរនាក់ និង ១៥ នាក់ផ្សេងទៀតបានរងរបួស។
ការវាយប្រហារទៅវិញទៅមកនេះ បានកើតឡើងបន្ទាប់ពីអ៊ុយក្រែន និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់សិទ្ធិអាទិភាពដល់សហរដ្ឋអាមេរិកក្នុងការទទួលបានសារធាតុរ៉ែសំខាន់ៗរបស់អ៊ុយក្រែនជាមធ្យោបាយទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីនាពេលអនាគត។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បាននិយាយថា៖«កិច្ចព្រមព្រៀងនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងភាពជាដៃគូយុទ្ធសាស្ត្ររបស់អ៊ុយក្រែន និងសហរដ្ឋអាមេរិក ក្នុងគោលបំណងពង្រឹងសេដ្ឋកិច្ច និងសន្តិសុខរបស់អ៊ុយក្រែន»។
ប្រធានាធិបតី Volodymyr Zelenskyy បានសាទរចំពោះកិច្ចព្រមព្រៀងនេះថាជាកិច្ចព្រមព្រៀងស្មើភាព និងយុត្តិធម៌ ដែលបើកផ្លូវសម្រាប់ទំនើបកម្មនៃឧស្សាហកម្មនៅអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូមិនសប្បាយចិត្តទេចំពោះរឿងនេះ ដោយអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី Dmitry Medvedev បានចេញសារលើ Telegram នៅថ្ងៃដដែលនោះថា លោកត្រាំ កំពុងបង្ខំឲ្យទីក្រុងកៀវ លក់ទ្រព្យសម្បត្តិរ៉ែរបស់ខ្លួន ដើម្បីតែការសុំបន្តជំនួយយោធា៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


