ព័ត៌មានជាតិ
ក្រុមហ៊ុនមកពីកូរ៉េ កំពុងសម្លឹងរកឱកាសវិនិយោគទីតាំងកីឡាអេឡិចត្រូនិកនៅកម្ពុជា
ក្រុមហ៊ុនមកពីប្រទេសកូរ៉េ ដែលកំពុងទទួលបានជោគជ័យក្នុងវិស័យកីឡាអេឡិចត្រូនិក (E-sport) បាននឹងកំពុងចាប់អារម្មណ៍ក្នុងការវិនិយោគកីឡាប្រភេទនេះ នៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ នៅក្នុងកិច្ចប្រជុំ ជាមួយអាជ្ញាធរខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ដើម្បីពិនិត្យ និងពិភាគ្សាស្តីពីការសិក្សាទីតាំងដីក្នុងការវិនិយោគកីឡាអេឡិចត្រូនិកនៅខេត្តសៀមរាប តំណាងក្រុមហ៊ុន Esport Holding មកពីប្រទេសកូរ៉េ បានឱ្យដឹងថា បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងបណ្តាប្រទេសធំៗមួយចំនួន ក្រុមមានបំណងពង្រីកការលេងកីឡាប្រភេទថ្មីនេះ នៅកម្ពុជា ដោយក្នុងនោះក្រុមហ៊ុនបានសម្លឹងទីតាំងចំនួន២ គឺនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។

តំណាងក្រុមហ៊ុន Esport Holding បានលើកឡើងថា «សម្រាប់ខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ដ៏សំខាន់របស់កម្ពុជានោះ វាក៏ជាឱកាសមួយនៅក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់ខ្លួនតាមរយៈព្រឹត្តិការណ៍កីឡានានាផងដែរ»។ បើតាមតំណាងក្រុមហ៊ុន បានបញ្ជាក់ថា កីឡាអ៊ីស្ប៉ត មិនមែនជាប្រភេទល្បែងពន្វក់ស្មារតីនោះទេ ប៉ុន្តែវាជាប្រភេទកីឡាដែលទាមទារឱ្យអ្នកប្រកួតមានការហ្វឹកហាត់ច្បាស់លាស់ សម្រាប់ការប្រកួត ។ លោកថា បើទោះបីវាជាប្រភេទកីឡាមួយថ្មី ប៉ុន្តែវាត្រូវបានទទួលស្គាល់ជាសាកល ដោយក្នុងនោះកីឡាអ៊ីស្ប៉តត្រូវបានដាក់បញ្ចូលជាវិញ្ញាសារកីឡាក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកផងដែរ។
សូមជម្រាបថា នៅកម្ពុជា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា អក្សរកាត់ «សអក»ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤ ហើយត្រូវបានទទួលស្គាល់ជាផ្លូវការដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ីអាគ្នេយ៍ សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី និងសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិផងដែរ។

លោក លី សារី អភិបាលរងខេត្តសៀមរាប បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការជ្រើសរើសយកខេត្តសៀមរាប សម្រាប់ជាទីតាំងវិនិយោគ។ លោកបន្តថា នៅខេត្តសៀមរាបក្រៅពីវិស័យទេសចរណ៍ ខេត្តក៏មានសក្តានុពលផ្សេងៗជាច្រើន ដែលបង្កបរិយាកាសល្អដល់អ្នកវិនិយោគមកពីបណ្តាប្រទេសនានា ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលអាចទទួលបានការចុះចតរបស់យន្តហោះធំៗ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងជាដើម ដែលនេះ សុទ្ធជាការបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគនៅក្នុងខេត្តសៀមរាប។
លោកអភិបាលរងខេត្ត ក៏បានបង្ហាញក្តីរំពឹងថា ការចូលរួមរបស់វិស័យឯកជននេះ នឹងជួយរួមចំណែកធំដល់ការផ្សព្វទេសចរណ៍កីឡា ដែលអាចទាក់ទាញកីឡាករមកពីគ្រប់ទិសទីចូលមកកាន់ប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប ។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី លោកអភិបាលរងក៏បានជំរុញដល់ភាគីក្រុមហ៊ុនត្រូវគោរពនូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានារបស់កម្ពុជាផងដែរ៕


ដោយ៖គឿន វេត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


