ព័ត៌មានជាតិ
សហគមន៍កសិកម្មទំនើបស្វាយចន្ទីខេត្តកំពង់ធំ ទទួលបានទុនបំពេញបន្ថែមជាង ១ លានដុល្លារ បង្កើនសមត្ថភាពផលិតរបស់ខ្លួន
នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នេះ សហគមន៍កសិកម្មទំនើបស្វាយចន្ទីនៅខេត្តកំពង់ធំ បានចុះកិច្ចព្រមព្រៀងទទួលហិរញ្ញប្បទានឥតសំណងចំនួន ១,១២លានដុល្លារ ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដើម្បីធ្វើផលិតកម្មកសិកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ក្រោមអធិបតីភាពលោករដ្ឋមន្ត្រី ឌិត ទីណា។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា ការចុះកិច្ចសន្យាលើកនេះគឺជាជំនួយឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធីដែលគាំទ្រថវិកាហិរញ្ញប្បទានដោយធនាគារពិភពលោកសម្រាប់ជាទុនបំពេញបន្ថែម ៤០% លើការវិនិយោគរបស់សហគមន៍ជាឃ្លាំងស្តុកគ្រាប់ស្វាយចន្ទី ទីលានហាលសម្ងួត គ្រឿងម៉ាស៊ីន និងឧបករណ៍សម្ភារៈផលិតកម្មនានា រួមទាំងការកសាងផ្លូវលំជនបទប្រវែង ១០គីឡូម៉ែត្រ ដែលនឹងអនុញ្ញាតឱ្យសហគមន៍អាចបង្កើនសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទី និងតភ្ជាប់ទៅកាន់ទីផ្សាររឹតតែមានប្រសិទ្ធភាពជាងមុន។
លោកបានលើកឡើងថា ពីមុនមកសហគមន៍ប្រាសាទសម្បូររុងរឿងមិនមានឃ្លាំង មិនមានទីលានហាលសម្ងួត វាជាហេតុធ្វើឱ្យប្រជាសហគមន៍មិនអាចលក់ស្ងួតបានទេ ដែលត្រូវបង្ខំចិត្តលក់សើម។ បច្ចុប្បន្ន ក្រោយពីមានការជួយវិនិយោគទៅលើទីលានហាលសម្ងួត និងឃ្លាំង សហគមន៍មានលទ្ធភាពហាល ហើយអាចស្តុកទុកលក់ក្នុងតម្លៃល្អនៅពេលគ្រាប់ស្ងួត។

«ក្នុងនោះប្រសិនជាគ្រាប់ស្ងួត ហើយពិបាកនៅក្នុងការដឹកជញ្ជូនទៅកាន់ទីផ្សារទៀតនោះ គឺគម្រោងបានធ្វើការវិនិយោគទៅលើផ្លូវថ្នល់ដើម្បីតភ្ជាប់ ពីចម្ការទៅកាន់ទីផ្សារតែម្តង ដែលទាំងអស់នេះហើយ សុទ្ធសឹងតែជាការគិតគូរយ៉ាងម៉ត់ចត់បំផុតពីសំណាក់រាជរដ្ឋាភិបាល ពីសំណាក់ក្រសួងកសិកម្មដើម្បីធានាបានថា យើងធ្វើផលិតកម្មគឺមានការប្រកួតប្រជែងខ្ពស់មិនថាទៅលើថ្លៃដើម គុណភាព និងបរិមាណ»។ លោក ឃឹម ហ្វីណង់ បន្ថែមបែបនេះ។
តាមរយៈកិច្ចសន្យានេះ លោកសង្ឃឹមថា អ្នកដែលទទួលបានផលពីជំនួយឥតសំណងនេះនិងមិនមែនត្រឹមតែសមាជិកប្រាសាទសម្បូររុងរឿងនៃសហគមន៍ស្វាយចន្ទីប៉ុណ្ណោះទេ ប៉ុន្តែគឺសមាជិកនៅក្នុងសហគមន៍ផ្ទាល់តែម្តង៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


