ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង-អាមេរិក ធ្វើសមយុទ្ធលើតុរួមគ្នាលើកដំបូង ស្ដីពីការគំរាមកំហែងលំហ
ដើម្បីពង្រឹងសមត្ថភាពការពារ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធលើតុរួមគ្នាជាលើកដំបូង ក្នុងគោលបំណងទប់ទល់នឹងការគំរាមកំហែងតាមលំហអាកាស។ សមយុទ្ធលើតុនេះ គូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅរវាងសម្ព័ន្ធមិត្តទាំងពីរ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបញ្ហាប្រឈមនៅក្នុងដែនអវកាស ជាពិសេសពីកូរ៉េខាងជើង។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap នៅថ្ងៃស្រុកទី២ខែឧសភា សមយុទ្ធលើតុនេះ មានការក្លែងធ្វើសេណារីយ៉ូ ដែលប្រទេសទាំងពីរបានសហការគ្នាលើយុទ្ធសាស្ត្រដើម្បីតាមដាន ទប់ស្កាត់ និងឆ្លើយតបទៅនឹងការគំរាមកំហែងដែលអាចកើតមានលើគោលដៅទ្រព្យសម្បត្តិអវកាសរបស់ពួកគេ ដែលមានសារៈសំខាន់ខ្លាំងសម្រាប់ទំនាក់ទំនង ការរុករក និងការឃ្លាំមើល ដូចជា ប្រព័ន្ធ GPS និងផ្កាយរណប ជាដើម។
សមយុទ្ធកាលពីថ្ងៃព្រហស្បតិ៍នេះ ធ្វើឡើងដោយអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) និងកងកម្លាំងអវកាសអាមេរិកប្រចាំប្រទេសកូរ៉េខាងត្បូង។
JCS បាននិយាយថា ខ្លួននឹងធ្វើសមយុទ្ធជាទៀងទាត់ជាមួយអាមេរិក ដើម្បីបង្កើនសមត្ថភាពអវកាស និងអន្តរប្រតិបត្តិការរបស់សម្ព័ន្ធមិត្ត។
កូរ៉េខាងត្បូង បាននិងកំពុងស្វែងរកការពង្រឹងសមត្ថភាពអវកាសរបស់ខ្លួន ខណៈដែលកូរ៉េខាងជើងកំពុងជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលបានសមត្ថភាពឈ្លបយកការណ៍តាមលំហអាកាសប្រឆាំងនឹងសត្រូវ។
កូរ៉េខាងត្បូង បានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាទីបួនដោយជោគជ័យទៅកាន់គន្លងតារាវិថីកាលពីខែមេសា ខណៈដែលកូរ៉េខាងជើងមិនទាន់បាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ថ្មីបន្ថែមទេ បន្ទាប់ពីបានបាញ់បង្ហោះផ្កាយរណបដំបូងរបស់ខ្លួននៅឆ្នាំ២០២៣៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


