កីឡា
Xabi Alonso ចង់បានកូនក្រុមនៅ Bayer Leverkusen ម្នាក់តាមខ្លួនមក Real Madrid
អ្នកចាត់ការរបស់ Bayer Leverkusen លោក Xabi Alonso ចង់បានខ្សែការពារ Jonathan Tah ដែលជាកូនក្រុមរបស់ខ្លួនបច្ចុប្បន្នមកកាន់ក្រុមអធិរាជស Real Madrid។

លោក Alonso បច្ចុប្បន្នកំពុងដឹកនាំក្រុមការពារតំណែងជើងឯកលីគអាល្លឺម៉ង់ Bayer Leverkusen ប៉ុន្តែថ្មីៗនេះមានរបាយការណ៍ថា បុរសសញ្ជាតិ អេស្ប៉ាញ វ័យ ៤៣ ឆ្នាំនឹងក្លាយជាអ្នកចាត់ការបន្ទាប់របស់ Real Madrid ប្រសិនបើលោក Carlo Ancelotti ចាកចេញ។
យោងតាមការចុះផ្សាយដោយសារព័ត៌មាន Mundo Deportivo បានឱ្យដឹងថា លោក Xabi Alonso គឺពេញចិត្តចង់បានខ្សែការពារសញ្ជាតិ អាល្លឺម៉ង់ Jonathan Tah មកតាមខ្លួននៅ Real Madrid នៅពេលលោកទទួលបានតំណែងនៅទីនេះជាផ្លូវការ។

Jonathan Tah នឹងអស់សុពលភាពកិច្ចសន្យាជាមួយ Bayer Leverkusen នៅចុងបញ្ចប់រដូវកាលនេះ ដូច្នេះរូបគេនឹងនឹងក្លាយជាកីឡាករគ្មានតម្លៃខ្លួននៅរដូវកាលក្តៅនេះ។ យ៉ាងណា Jonathan Tah ក៏មានរបាយការណ៍ផងដែរ ថារូបគេបានព្រមព្រៀងលក្ខខណ្ឌផ្ទាល់មាត់រួចហើយ ក្នុងការទៅចូលរួមជាមួយ Barcelona ដែលជាគូប្រជែងរបស់ Real Madrid៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportskeeda
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


