ព័ត៌មានអន្ដរជាតិ
រដ្ឋបាល ត្រាំ ប្រកាសឲ្យលុយ ១ ០០០ដុល្លារដល់ជនអន្តោប្រវេសន៍ខុសច្បាប់សម្រាប់ការនិរទេសដោយខ្លួនឯង
រដ្ឋបាលលោក ដូណាល់ ត្រាំ បានណែនាំកម្មវិធីថ្មីដែលផ្តល់ប្រាក់ចំនួន ១ ០០០ដុល្លារដល់ជនអន្តោប្រវេសន៍ដែលគ្មានឯកសារត្រឹមត្រូវ សម្រាប់ការស្ម័គ្រចិត្តចាកចេញពីទឹកដីសហរដ្ឋអាមេរិក។

ការស្ម័គ្រចិត្តនិរទេសដោយខ្លួនឯងនេះ នឹងត្រូវធ្វើឡើងតាមរយៈកម្មវិធីទូរសព្ទមួយហៅថា CBP Home របស់ក្រសួងសន្តិសុខមាតុភូមិ ដែលដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី៥ខែឧសភាឆ្នាំ២០២៥។
ដើមឡើយ កម្មវិធីនេះបានបើកដំណើរការជា CBP One ក្នុងអំឡុងពេលរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដើម្បីគ្រប់គ្រង និងតាមដានសិទ្ធិជ្រកកោនជនអន្តោប្រវេសន៍។ យ៉ាងណា កម្មវិធីនេះត្រូវបានប្តូរឈ្មោះ និងរចនាឡើងវិញក្រោមរដ្ឋបាលលោក ត្រាំ សម្រាប់ឲ្យជនអន្តោប្រវេសន៍ខុសច្បាប់ធ្វើការនិរទេសខ្លួនដោយស្ម័គ្រចិត្ត។ តាមរយៈកម្មវិធី CBP Home ជនអន្តោប្រវេសន៍អាចដាក់ពាក្យដើម្បីចាកចេញ រៀបចំការធ្វើដំណើរ និងទទួលបានជំនួយហិរញ្ញវត្ថុនៅពេលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។ ក្រសួងសន្តិសុខមាតុភូមិ នឹងរ៉ាប់រងថ្លៃធ្វើដំណើរ ហើយអ្នកដែលដាក់ពាក្យរួចនឹងមិនត្រូវបានអាជ្ញាធរចាប់ខ្លួនឡើយ ខណៈពេលកំពុងរៀបចំការចាកចេញរបស់ពួកគេ។
រដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោកស្រី Kristi Noem បានសង្កត់ធ្ងន់លើប្រសិទ្ធភាពនៃការចំណាយរបស់កម្មវិធីនេះ ដោយកត់សម្គាល់ថា ដំណើរការនិរទេសពីមុនមានតម្លៃជាមធ្យម ១៧ ១២១ដុល្លារក្នុងការចាប់ខ្លួន និងបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ម្នាក់ទៅប្រទេសកំណើតវិញ។ លោកស្រី Noem បាននិយាយថា៖ «ការនិរទេសខ្លួនឯងគឺជាជម្រើសដ៏ល្អបំផុត សុវត្ថិភាពបំផុត និងមានប្រសិទ្ធភាពបំផុត»។ រដ្ឋមន្ត្រីសន្តិសុខមាតុភូមិ បានប៉ាន់ប្រមាណថា កម្មវិធីនេះអាចកាត់បន្ថយចំណាយលើការនិរទេសបានប្រមាណ ៧០%។
ប្រធានាធិបតី ត្រាំ បានផ្សព្វផ្សាយគំនិតផ្តួចផ្តើមនេះជាផ្នែកមួយនៃយុទ្ធនាការទូលំទូលាយ ដើម្បីអនុវត្តច្បាប់អន្តោប្រវេសន៍កាន់តែតឹងរ៉ឹង។ នៅក្នុងសារវីដេអូថ្មីៗនេះ លោក ត្រាំ បានជំរុញឲ្យជនអន្តោប្រវេសន៍ដែលគ្មានឯកសារប្រើប្រាស់កម្មវិធី CBP Home ដោយព្រមានថា ការបរាជ័យក្នុងការធ្វើដូច្នេះនឹងបណ្តាលឲ្យមានការចាប់ខ្លួននិរទេស និងត្រូវហាមឃាត់មិនឲ្យចូលទឹកដីអាមេរិកជាអចិន្ត្រៃយ៍៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


