ជីវិតកម្សាន្ដ
បវរកញ្ញា Michelle បង្អួតវីឡាប្រណីតនៅហុងកុង តម្លៃដល់ទៅ ១២៩ លានដុល្លារ
ម្ចាស់មកុដបវរកញ្ញាអន្តរជាតិចិន-ហុងកុងក្នុងឆ្នាំ ១៩៨៨ នាង Michelle Reis បានចែករំលែកទិដ្ឋភាពផ្ទះវីឡា តម្លៃ ១ ពាន់លានហុងកុង (១២៩ លានដុល្លារអាមេរិក) ស្ថិតនៅឧបទ្វីប Shek O របស់ហុងកុង ដែលមានវាលស្មៅខៀវស្រងាត់ និងទេសភាពសមុទ្រដ៏គួរឲ្យរីករាយគយគន់លម្ហែអារម្មណ៍។

កាលពីថ្ងៃទី ៤ខែឧសភា រាជិនីសម្រស់រូបនេះ បានបង្ហោះរូបថតមួយសន្លឹកក្នុងគណនី Instagram ដោយបើកបង្ហាញឲ្យឃើញអំពីទិដ្ធភាពផ្ទះ ដែលនាងបានប្រឡែងលេងជាមួយសត្វចិញ្ចឹមនៅក្នុងសួនច្បារដ៏ធំទូលាយមួយ។ អចលនទ្រព្យនេះមានតម្លៃជាង១ពាន់លានដុល្លារហុងកុងកាលពីឆ្នាំមុន ចាប់តាំងពីពេលនោះមកវាកាន់តែមានតម្លៃកើនឡើង ហើយឥឡូវនេះស្ថិតក្នុងចំណោមផ្ទះប្រណីតបំផុតទាំង ១០របស់ហុងកុង។ នេះបើយោងតាមកាសែត St Headline ។
មិនតែប៉ុណ្ណោះ ឪពុកក្មេករបស់ អ្នកនាង Michelle Reis គឺជាមហាសេដ្ឋីអចលនទ្រព្យហុងកុងស្រាប់ទៅហើយ គឺលោក Sai Fun Hui បានទិញអចលនទ្រព្យនេះក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ដោយសារតែទីតាំងស្ថិតនៅលើភ្នំ និងសមុទ្រ ហើយថែមទាំងផ្តល់នូវភាពឯកជនដ៏ពិសេស។ ក្នុងឆ្នាំ ២០០៨ នាងនិងអ្នកជំនួញ Julian Hui បានរៀបការនៅទីនោះ ក្នុងពិធីដ៏ថ្លៃថ្លាដែលគេប៉ាន់ស្មានថា មានតម្លៃប្រហែល ១០០ លានដុល្លារហុងកុងឯណោះ។
ទោះជាយ៉ាងណាក៏ដោយ ការបង្អួតទ្រព្យរបស់តារាស្រីវ័យ៥៤ឆ្នាំនៅលើបណ្ដាញសង្គម ជារឿយៗត្រូវបានគេចាត់ថា ជារឿងធម្មតាទៅហើយសម្រាប់គ្រួសារសេដ្ធីប្រចាំទឹកដីហុងកុង។ ជាមួយគ្នានោះដែរ អ្នកជំនួញ Julian ដែលជាស្វាមី Michelle ក៏ជាបុគ្គលសំខាន់បំផុតនៅក្នុងត្រកូល Hui ក៏ជាអ្នកស្នងមរតកពីទ្រព្យសម្បត្តិដ៏ច្រើន ពេលនេះគ្រប់គ្រងអាជីវកម្មគ្រួសារ បន្ទាប់ពីឪពុកបានទទួលមរណភាពនៅឆ្នាំ ២០១៨ ។
បន្ទាប់ពីទទួលកិត្តិនាមជាតារាសម្តែងហុងកុងដ៏ល្បីមួយរូប និងជោគជ័យក្នុងការប្រកួតសម្រស់ក្នុងកម្មវិធី Michelle Reis ស្រាប់តែលោតមួយជំហ៊ានថែមទៀតនៅក្នុងភាពយន្ត «Fallen Angels» របស់អ្នកដឹកនាំរឿងហុងកុងលោក Wong Kar-wai ដែលកាលណោះ ទទួលបានការអបអរសាទរជាអន្តរជាតិចំពោះការសម្ដែងជាតួឯកស្រី។ ថ្វីដ្បិតតែនាងបានកាត់បន្ថយការបង្ហាញខ្លួននៅលើកញ្ចាក់ទូរទស្សន៍តាំងពីឆ្នាំ ២០០០ ក៏ដោយ ក៏តារាស្រីនៅតែស្ថិតក្នុងក្រសែភ្នែកសាធារណៈជន ទាក់ទិននឹងជីវិតឯកជននាបច្ចប្បន្ននេះ។
ដោយឡែក លោក Julian Hui មកពីគ្រួសារដ៏មានកិត្យានុភាពបំផុតរបស់ហុងកុង។ ឪពុករបស់គាត់ត្រូវបានចុះបញ្ជីក្នុងចំណោមបុគ្គលដែលមានបំផុតទាំង៥០ របស់ទស្សនាវដ្ដី Forbes នៅហុងកុង រហូតដល់គាត់មរណភាពក្នុងឆ្នាំ ២០១៨។ Julian ត្រូវបានគេរាយការណ៍ថាបានទទួលមរតកទ្រព្យសម្បត្តិដែលមានតម្លៃ ៤០ ពាន់លានដុល្លារហុងកុងពីឪពុក ហើយបច្ចុប្បន្នគ្រប់គ្រងអាណាចក្រអាជីវកម្មដ៏ទូលំទូលាយមួយនេះតែម្នាក់ឯង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដោយសារអបិយជំនឿ នាំឲ្យ Nicholas និង Faye មិនអាចរៀបការ បានត្រឹមគូសង្សារប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


