សន្តិសុខសង្គម
នគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់ខ្លួនក្រុមដៃដល់កាប់សម្លាប់យុវជនម្នាក់ក្នុងក្រុងព្រះសីហនុ
កម្លាំងនគរបាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យដៃដល់ចំនួន៤នាក់ ពាក់ព័ន្ធករណីកាប់សម្លាប់យុវជនម្នាក់បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ក្រោយពីកម្លាំងជំនាញបានស្រាវជ្រាវ និងកំណត់បានទីតាំងលាក់ខ្លួន។

តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងនៅរសៀលថ្ងៃទី៦ឧសភា នេះថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ទី១៖ ឈ្មោះ ឆេង ហួ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនត្រង់ចំណុចភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទី២៖ ឈ្មោះ យ៉ាន លេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនត្រង់ចំណុចភូមឬស្សីស្រស់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទី៣៖ ឈ្មោះ រ័ត្ន សីហា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនត្រង់ចំណុចសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ និងទី៤៖ ឈ្មោះ ស៊ុន សុខនី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនត្រង់ចំណុចសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ អ៊ុន ស៊ើយទី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ។
តាមចម្លើយសារភាពក្រុមជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៣និង៤០នាទី រំលងអធ្រាត្រ ពួកខ្លួនពិតជាបានធ្វើសកម្មភាពដេញវាយ និងគប់កាំបិតបុ័ងតោទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗ នៅចំណុចក្រោយសណ្ឋាគារ 520 ស្ថិតនៅក្រុមទី៧ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ប្រាកដមែន។ មូលហេតុដោយសារតែមុនពេលកើតហេតុ ក្រុមរបស់ជនរងគ្រោះបានធ្វើសកម្មភាពដេញវាយពួកខ្លួនមុន ទើបពួកខ្លួនខឹងក៏បានធ្វើសកម្មភាពខាងលើតែម្តង។

បច្ចុប្បន្នក្រុមជនសង្ស័យត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត។
សូមជម្រាបថា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៣និង៤០នាទីរំលងអធ្រាត្រ នៅចំណុចក្រោយសណ្ឋាគារ520 ស្ថិតនៅក្រុមទី៧ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក្រុមជនសង្ស័យបានធ្វើសកម្មភាពកាប់លើជនរងគ្រោះដោយកាំបិតប៉័ងតោ បណ្ដាលជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនពីកន្លែងកើតហេតុ រហូតមានការស្រាវជ្រាវឃាត់ជាបន្តបន្ទាប់៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


