ព័ត៌មានអន្ដរជាតិ
Toyota ព្យាករពីការធ្លាក់ចុះ ៣៥ ភាគរយ នៃប្រាក់ចំណេញឆ្នាំនេះ ដោយសារពន្ធ ត្រាំ
ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor បានព្យាករពីការធ្លាក់ចុះ ៣៥ ភាគរយ នៃប្រាក់ចំណេញសុទ្ធ សម្រាប់ឆ្នាំសារពើពន្ធបញ្ចប់ត្រឹមខែមីនា ឆ្នាំ ២០២៦ ដោយសារតែគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាចម្បង រួមជាមួយបញ្ហាផ្សេងៗទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍។

លោក ត្រាំ បានដាក់ពន្ធ ២៥ ភាគរយ លើរថយន្ត និងគ្រឿងបន្លាស់នាំចូលអាមេរិក ដែលផលិតក្រៅស្រុក ដែលធ្វើឱ្យប៉ះពាល់ខ្លាំងសម្រាប់ក្រុមហ៊ុនជប៉ុន ក៏ដូចជាអឺរ៉ុប ដែលមានសហរដ្ឋអាមេរិកជាទីផ្សារសម្រាប់ការនាំចេញសំខាន់។
Toyota ដែលជាក្រុមហ៊ុនលក់រថយន្តដាច់ជាងគេបំផុតលើពិភពលោក បានព្យាករថា សម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន ដែលចាប់ផ្ដើមពីខែមេសាតទៅ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុននឹងធ្លាក់ចុះមកត្រឹម ៣,១ ទ្រីលានយ៉េន ឬ ២១,៦ ប៊ីលានដុល្លារ។
ក្រុមហ៊ុននិយាយក្នុងសេចក្ដីថ្លែងយ៉ាងដូច្នេះថា៖ «ការប៉ាន់ប្រមាណផលប៉ះពាល់នៃពន្ធអាមេរិកក្នុងខែមេសា និងឧសភា ឆ្នាំ ២០២៥ ត្រូវបានបញ្ចូលជាកត្តាបណ្តោះអាសន្ន»។

បើតាមរបាយការណ៍ Toyota បានកត់ត្រាប្រាក់ចំណេញសុទ្ធជិត ៤,៨ ទ្រីលានយ៉េន ក្នុងរយៈពេល ១២ ខែ គិតត្រឹមខែមីនា ឆ្នាំ ២០២៥ ដោយធ្លាក់ចុះ ៣,៦ ភាគរយ ធៀបនឹងឆ្នាំសារពើពន្ធមុន ប៉ុន្តែលើសពីការរំពឹងទុកនៅខែកុម្ភៈ។
ក្រុមហ៊ុន Toyota បានលក់រថយន្តចំនួន ១០,៨ លានគ្រឿងនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៤ ដោយធ្វើឱ្យក្រុមហ៊ុនក្លាយជាអ្នកលក់រថយន្តដាច់បំផុតលើពិភពលោក ដោយទីផ្សារនៅអាមេរិក រួមចំណែកប្រមាណ ២,៣ គ្រឿង៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


