សេដ្ឋកិច្ច
សហគមន៍ទុរេន៖ ទុរេនមាន់ថងបែកអន្លូង មិនទាន់ដល់ពេលប្រមូលផលនោះទេ
សហគមន៍កសិកម្ម ទុរេនបែកអន្លូងស្ទឹងត្រង់ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៧ ខែឧសភាឆ្នាំ២០២៥នេះ ទុរេនបែកអន្លូងឬទុរេន មានប្រភពមកពីតំបន់បែកអន្លូងភាគច្រើនមិនទាន់ដល់ពេលកាត់ប្រមូលផលបាននៅឡើយទេចំពោះពូជ ទុរេនមាន់ថង។

ការប្រកាសនេះ បានធ្វើឡើង បន្ទាប់ពីមានចរន្តលក់ដូរផ្លែទុរេនមួយចំនួននៅតាមបណ្តាក្រុងរាជធានី ខេត្តបានផ្សព្វផ្សាយលក់ដោយអះអាងថា ជាទុរេនបែកអន្លូងយ៉ាងគគ្រឹកគគ្រេងទៅដល់អ្នកបរិភោគជាពិសេស តាមបណ្តាញសង្គម ដែលទាំងនេះវាធ្វើអោយប៉ះពាល់ដល់កសិករដាំទុរេននៅទឹកដីខាងបែកអន្លូងទាំងមូល។
សហគមន៍ទុរេនបែកអន្លូងអះអាងថា ទុរេនដែលដាក់លក់ទាំងនោះមិនមានប្រភពពិតប្រាកដ ឬក៏អាចជាទុរេននាំចូលមកពីប្រទេសជិតខាងដែលចិនមិនអនុញ្ញាតឱ្យនាំចូលក៏ថាបានដែលទាំងនេះអាចបណ្តាលឱ្យប៉ះពាល់សុខភាពអ្នក បរិភោគធ្ងន់ធ្ងរ។
សហគមន៍កសិកម្ម ទុរេនបែកអន្លូងស្ទឹងត្រង់លើកឡើងថា៖ «សូមបងប្អូននិយមបរិភោគទុរេនជ្រាបថា គិតត្រឹមថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៥នេះ ទុរេនបែកអន្លូង ឬទុរេន មានប្រភពមកពីតំបន់បែកអន្លូងភាគច្រើនបំផុតមិនទាន់ដល់ពេលកាត់ប្រមូលផលបាននៅឡើយទេចំពោះពូជទុរេនមាន់ថង ហើយករណីទុរេនមាន់ថងដែលអាចកាត់បានគឺមានបរិមាណតិចតួចបំផុតដែលមិនអាចដាក់លក់ ឬផ្សាយលក់យ៉ាងច្រើនឬដល់រាប់តោននោះបានដែរ»។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា អាជ្ញាធរស្ថាប័នពាក់ព័ន្ធបានដាក់ចេញវិធានទប់ស្កាត់ការហាមឃាត់ទុរេនដែលមានសារធាតុគីមីលួចនាំចូលមក។
លោក ប៉ែន សុវិជាតិ បន្ថែមថា ក្រសួងពាណិជ្ជកម្មបានអប់រំឱ្យម្ចាស់ចម្ការទុរេន និងអ្នកលក់ផ្លែឈើទាំងអស់កុំឱ្យនាំចូលទុរេនបរទេសហើយកុហកបន្លំថា ជាទុរេនរបស់ខ្មែរ ដើម្បីការពារអ្នកប្រើប្រាស់ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។
លោក ប៉ែន សុវិជាតិ បញ្ជាក់ថា៖ «ក្រសួងមិនព្រងើយកន្តើយទេ បច្ចុប្បន្ននេះ ហើយក៏សុំអំពាវនាវឱ្យមានកិច្ចសហការពីប្រជាជនអ្នកប្រើប្រាស់ អាចជូនដំណឹងមកក្រសួងពាណិជ្ជកម្ម ក្នុងករណីសង្ស័យថា ទុរេនដែលនាំចូល ឬដាក់លក់នៅកន្លែងណាមួយអាចជាទុរេនដែលមានផ្ទុកសារធាតុគីមី ឬទុរេននាំចូលពីក្រៅប្រទេស ហើយក្លែងបន្លំជាទុរេនកម្ពុជា ពីព្រោះឥឡូវនេះ យើងកំពុងយកចិត្តទុកដាក់ខ្ពស់បញ្ហាទុរេនដែលមានផ្ទុកសារធាតុដែលអាចបង្ករជាជំងឺផ្សេងៗ ខណៈជំងឺមហារីកកំពុងកើនឡើងនៅកម្ពុជា»៕

អត្ថបទ៖ ឡេង ដេត

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


