ជីវិតកម្សាន្ដ
តួ ជាំង ជីយ៉ា ប្តូរអាជីពមកធ្វើជាចុងភៅ ក្រោយបាត់មុខពីសិល្បៈ៦ឆ្នាំ
លោក Sammul Chan ជាតារាសម្ដែងនិងច្រៀងរបស់ហុងកុងដ៏មានប្រជាប្រិយភាពម្នាក់ ជាពិសេសមហាជនស្គាល់រូបលោកតាមរយៈរឿងភាគល្បី «យុទ្ធសិល្ប៍ទេវបុត្រណាចា» សម្ដែងជាតួ ជាំង ជីយ៉ា ។ លោកធ្លាប់ជាមុខមាត់ដ៏ល្បីរបស់ប៉ុស្តិ៍ទូរទស្សន៍ TVB ក្រោយចូលនិវត្តន៍ជិត៦ឆ្នាំ តារាសម្តែងរូបនេះបានបរាជ័យជាច្រើនដងក្នុងការផ្លាស់ប្តូរអាជីពពីមួយទៅមួយ។ ឥឡូវនេះនៅអាយុ ៤៧ ឆ្នាំលោកបានក្លាយទៅជាចុងភៅជាផ្លូវការ លែងវិលមកកាន់ការសម្ដែងទៀតហើយ។

ក្នុងអាជីពសិល្បៈ លោក Sammul Chan ត្រូវគេចាត់ទុកថាមានសម្រស់សង្ហា និងមន្តស្នេហ៍ដ៏លេចធ្លោ ដោយបានទាក់ទាញអ្នកគាំទ្របានយ៉ាងច្រើន ចាប់តាំងពីចាប់ផ្ដើមអាជីពដំបូងៗ។ មុនពេលលាឈប់ លោកបានចូលរួមក្នុងរឿងភាគទូរទស្សន៍ ៣ ទៅ ៤ ក្នុងមួយឆ្នាំ។ នៅឆ្នាំ ២០១៩ លោកស្រាប់តែលាឈប់ឈប់ពីការសម្តែងភ្លាមៗ ហើយតួនាទីដែលបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍បន្ទាប់ពីនោះ គឺជាគម្រោងទាំងអស់ដែលផលិតមុនឆ្នាំ ២០១៩ ដូច្នេះហើយរហូតមកដល់ពេលនេះ តារាប្រុសបានចាកចេញពីវិស័យសិល្បៈអស់រយៈពេលជិត៦ឆ្នាំ។
បន្ទាប់ពីបាត់មុខអស់ជាច្រើនឆ្នាំ កាលពីថ្មីៗនេះ អតីតតារាសម្តែង TVB ស្រាប់តែបង្ហោះព័ត៌មានអំពីជីវិតបច្ចុប្បន្នរបស់លោក ហើយបានបង្ហើបថា ខ្លួនបានបញ្ចប់វគ្គបង្រៀនធ្វើម្ហូប (១០០ម៉ោង) ជាផ្លូវការ ក្លាយជាចុងភៅជនជាតិបារាំងដ៏ជំនាញ។ គាត់បានទៅប្រទេសថៃ ដើម្បីសិក្សាធ្វើម្ហូបជាមួយមេចុងភៅដ៏ល្បីឈ្មោះ Alain Ducasse។
នេះចាត់ទុកថាជាវិថីអាជីពថ្មីមួយដែលអតីតតារាសម្ដែងរូបនេះ ខំប្រឹងយ៉ាងខ្លាំង។ គាត់តែងតែចែករំលែករូបភាពថ្មីរបស់គាត់ ទៅកាន់អ្នកដែលស្រលាញ់វិស័យម្ហូប។ ម្តងម្កាល លោកក៏ថតរូបមុខម្ហូបដែលធ្វើ និងទទួលបានការសរសើរជាច្រើនពីអ្នកលេងអ៊ីនធឺណិតនិងអ្នកគាំទ្រ។

ជិត៦ឆ្នាំហើយដែលតួ ជាំង ជីយ៉ា បានចូលនិវត្តន៍ពីវិស័យកម្សាន្ត។ ព័ត៌មានខ្លះនិយាយថា មូលហេតុដែលលោក ចូលនិវត្តន៍ ប្រហែលជាដោយសារគាត់មានជំងឺសរសៃឈាមហ្សែន។ ដោយសារតែមានបញ្ហាសុខភាព លោកត្រូវបង្ខំចិត្តបោះបង់ចោលការងារសម្ដែងដែលមានកម្លាំងខ្លាំង។
បន្ទាប់ពីចាកចេញពីលោក Sammul Chan បានសិក្សា និងទទួលបានវិញ្ញាបនបត្រវិជ្ជាជីវៈជាច្រើនដូចជា៖ ការជិះទូក ការទំនាក់ទំនងភាសាសញ្ញា អាជ្ញាប័ណ្ណមុជទឹក។ តារាសម្ដែងរូបនេះត្រូវបានគេទទួលស្គាល់ថា ជាគ្រូមុជទឹកដែលមានសមត្ថភាពខ្ពស់។

ទោះបីជាយ៉ាងណាក៏ដោយ ឧបទ្ទវហេតុនេះបានកើតឡើងនៅឆ្នាំ ២០២១ នៅពេលដែលគាត់ជាគ្រូបង្រៀនមុជទឹក លោកបានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវដែលបណ្តាលឲ្យសិស្សមុជទឹកលង់ទឹកស្លាប់។ ឆ្លើយតបនឹងការរិះគន់នេះ តារាសម្ដែងមិនបានឆ្លើយតបអ្វីទាំងអស់ទាក់ទង នឹងរឿងអាស្រូវនេះទេ ប៉ុន្តែក្រោយមកលោកក៏លែងបន្តការងារជាគ្រូបង្វឹកទៀតហើយ។
ងាកមកកាន់ជីវិតឯកជន ខុសពីការចែចង់របស់តារាប្រុសជាច្រើននាសម័យដូចគ្នា ដូចជា៖ Raymond Lam, Bosco Wong, Ron Ng តារាប្រុសតូបសង្ហានេះ សឹងតែមិនដែលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហាណាមួយឡើយ។ តារាប្រុស ត្រូវបានគេផ្សំគំជាមួយតារាស្រីជាច្រើនដួង ប៉ុន្តែមិនដែលណាត់ជួបអ្នកណាជាសាធារណៈឡើយ។
យ៉ាងណាមិញ ក្នុងវ័យ៤៧ឆ្នាំ លោក Sammul Chan នៅលីវមិនមានគូគាប់ទ្រនាប់ចិត្តឡើយ។ គាត់តែងតែចែករំលែករូបភាពជីវិតសាមញ្ញរបស់គាត់ ពេលខ្លះធ្វើម្ហូបនៅផ្ទះ ពេលខ្លះធ្វើដំណើរឆ្ងាយ ដើម្បីស្វែងរកការបំផុសគំនិតថ្មីៗ។ ហាក់ដូចជាជួបរឿងមិនល្អច្រើនពីជីវិតទាំងសុខភាពនិងការងារ លោកបានជ្រើសរើសផ្លូវផ្សេងសម្រាប់ខ្លួនឯង មិនសូវមានសំឡេងច្រើន មានសន្តិភាពជាង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាជើងចាស់ Michael លួងចិត្តខ្លួនឯងថា ទ្រនំ TVB លែងសក្តិសមនឹងគាត់ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


