Connect with us

ចរាចរណ៍

យុវជន ៣ នាក់ សង្ស័យជិះម៉ូតូឌុបគ្នាលឿនដូចហោះជ្រុលបុករថយន្ត ស្លាប់ម្នាក់ និងរបួសធ្ងន់ ២ នាក់

បានផុស

នៅ

យុវជន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង​កើតហេតុ ចំណែក ២ នាក់​ទៀត រង​របួស​ធ្ងន់ ខណៈ​សង្ស័យ​បើក​ម៉ូតូ​លឿន​ដូច​ហោះ វ៉ា​ជែង​ជ្រុល​ទៅ​បុក​រថយន្ត​បើក​បញ្ច្រាស​ទិស​គ្នា​ពេញទំហឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ១១ និង ៣៥ នាទី​យប់ ថ្ងៃ​ទី ១១ ខែ​ឧសភា ឆ្នាំ ២០២៥ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង ៣០ ម៉ែត្រ សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន ៣ នាក់ ជិះ​ម៉ូតូ ១ គ្រឿង ម៉ាក HONDA Dream ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ស្ពឺ 1Q-6571 ជិះ​ឌុប​គ្នា​វ៉ា​ជែង​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​រថយន្ត TOYOTA Prius ពណ៌​ទឹកប្រាក់ ពាក់​ផ្លាក​លេខ ភ្នំពេញ 2BL-5920 បើក​បញ្ច្រាស​ទិស​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ភ្លាមៗ ​នៅ​កន្លែង​កើតហេតុ និង​រង​របួស​ធ្ងន់ ២នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​មក​ធ្វើការ​វាស់វែង​យក​ម៉ូតូ និង​រថយន្ត ទៅ​រក្សាទុក រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ។ ចំណែក​ឯ​សព​ជនរងគ្រោះ​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍១៩ វិនាទី មុន

យុវជន ៣ នាក់ សង្ស័យជិះម៉ូតូឌុបគ្នាលឿនដូចហោះជ្រុលបុករថយន្ត ស្លាប់ម្នាក់ និងរបួសធ្ងន់ ២ នាក់

ព័ត៌មានជាតិ១៤ នាទីutes មុន

ប្រវត្តិវិទ្យាស្ថានជាតិអប់រំ ដែលជាគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ មានអាយុកាល ១០០ ឆ្នាំ

ព័ត៌មានជាតិ១៤ នាទីutes មុន

អាជ្ញាធរខេត្ដសៀមរាប ដង្ហែក្បួនបុណ្យវិសាខបូជា យ៉ាងអធិកអធមចេញពីប្រាសាទបាយន័ឆ្ពោះទៅក្រុងសៀមរាប

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

វិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរនៅហ្គាហ្សា ខណៈ​​​អ៊ីស្រាអែល​បន្តបាញ់ស្រោច​​

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

អ៊ីរ៉ង់​ដាច់​អហង្ការ​មិន​រុះរើ​កម្មវិធី​​នុយក្លេអ៊ែរ​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទីបួន​​ជាមួយ​អាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម