វប្បធម៌ ជំនឿ
ព័ត៌មានលម្អិត! កំណត់ហេតុអង្គប្រជុំ ស្តីពីការសាងសង់អាស្រម វង្ស ចក្រាយុត្តិ នៅខេត្តព្រះវិហារ
ក្រសួងធម្មការ និងសាសនា គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តព្រះវិហារ និងអាជ្ញាធរពាក់ព័ន្ធ ជាមួយតំណាងអាស្រម វង្ស ចក្រាយុត្តិ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥ បានរៀបចំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាលើ ការសាងសង់អាស្រម វង្ស ចក្រាយុត្តិ ដែលស្ថិតនៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។


កិច្ចប្រជុំនេះ មានព្រះវត្តមាន និងវត្តមាន និមន្ត និងអញ្ជើញចូលរួមមាន សម្តេចព្រះព្រហ្មរតនមុនី ពិន សែម, លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោក គីម រិទ្ធី អភិបាលខេត្តរតនគិរី លោក ហន ភា តំណាងអាស្រម វង្ស ចក្រាយុត្តិ, និង ព្រះសីមាវិជិត ឡុង សុមុនី ព្រះមេគណខេត្តព្រះវិហារ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ មានប្រសាសន៍ថា កិច្ចប្រជុំនាឱកាសនេះ ដើម្បីត្រួតពិនិត្យលើការសាងសង់ អាស្រម វង្ស ចក្រាយុត្តិ ដែលស្ថិតនៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ចំណែក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ឱ្យដឹងថា រដ្ឋបាលខេត្ត មិនហាមឃាត់ពាក់ព័ន្ធនឹងជំនឿនោះទេ ប៉ុន្តែត្រូវបញ្ជាក់ឱ្យច្បាស់ពីគោលបំណង និងបែបបទនៃការគោរពនៃជំនឿរបស់ខ្លួនឱ្យបានច្បាស់។ លោកថា៖« បន្ថែមលើនេះ ដើម្បី គ្រប់គ្រងបានច្បាស់លាស់ក្នុងនាមអាជ្ញាធរដែនដី សូមឱ្យតំណាង និងអ្នកគ្រប់គ្រងអាស្រម វង្ស ចក្រាយុត្តិ ធ្វើការបញ្ជាក់ជូនអង្គ ប្រជុំពាក់ព័ន្ធនឹងច្បាប់ បទបញ្ញត្តិដែលពាក់ព័ន្ធ រចនាសម្ព័ន្ធក្នុងការគ្រប់គ្រង ប្រភពហិរញ្ញវត្ថុ និងខ្លឹមសារនៃវីដេអូ ដែលបានបង្ហោះលើបណ្តាញសង្គមនានា នាពេលកន្លងមក»។
ជាការឆ្លើយតប លោក ហន ភា តំណាងអាស្រម វង្ស ចក្រាយុត្តិ បានលើកឡើងថា គោលបំណងក្នុងការបង្កើតអាស្រមនេះ គឺចង់ប្រែក្លាយជាមជ្ឈមណ្ឌលវិបស្សនា តែមិនទាន់មានថវិកាគ្រប់គ្រាន់ ហើយពេលនេះគ្រាន់តែធ្វើតូបស្នាក់ នៅបណ្តោះអាសន្នតែប៉ុណ្ណោះ។ ចំពោះថវិកា លោកថាមិនមានអ្នកឧបត្ថម្ភច្បាស់លាស់ទេ។ លោកថា៖«កន្លងមក មានអ្នកមកស្នាក់នៅ តែនៅក្នុងរដូវចូលវស្សាប៉ុណ្ណោះ មិនមានការស្នាក់នៅជាអចិន្ត្រៃយ៍ទេ។ ចំពោះទីតាំងនេះ មានការចុះបញ្ជីប្លង់ត្រឹមត្រូវ»។

បើតាមលោក ហន ភា ៖«កន្លងមក ពេលមានកម្មវិធី តែងធ្វើការជូនដំណឹងទៅអាជ្ញាធរដែនដី ដើម្បីជួយការពារសុវត្ថិភាពជា ពិសេសគឺស្ត្រី។ អាស្រម មានគម្រោងក្នុងការសាងសង់ប្រាសាទនៅលើទីតាំងពិតប្រាកដមែន ប៉ុន្តែមិនយកតាម រចនាប័ថ្មប្រាសាទអង្គរវត្តនោះទេ»។
បន្ទាប់ពីបានពិភាក្សារួចមក អង្គប្រជុំបានឯកភាពធ្វើការណែនាំតំណាងអាស្រម ១. តំណាងអាស្រម ត្រូវមកបំពេញបែបបទឱ្យបានត្រឹមត្រូវជាមួយអាជ្ញាធរមូលដ្ឋាន ២. លុបនូវរាល់វីដេអូដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមនានា និង៣. ត្រូវគ្រប់គ្រងនិងរាយការណ៍ពីសមាជិកសមាជិកនិងរចនាសម្ព័ន្ធរបស់អាស្រម ក៏ដូចជាអ្នកមក គោរពប្រតិបត្តិឱ្យបានច្បាស់លាស់។

សូមរង់ចាំព័ត៌មានលម្អិតបន្ថែម!

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ