ព័ត៌មានអន្ដរជាតិ
គ្មានឈ្មោះ ពូទីន ទេ ក្នុងបញ្ជីគណៈប្រតិភូរុស្ស៊ី ដែលនឹងទៅចរចាជាមួយ អ៊ុយក្រែន នៅ តួកគី
វិមានក្រឹមឡាំងបានបង្ហាញឈ្មោះគណៈប្រតិភូដែលនឹងត្រូវទៅជួបចរចាជាមួយភាគីអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគីហើយ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ក្នុងនោះគឺថា មិនមានឈ្មោះលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ទេ។

ផ្ទុយទៅវិញ គណៈប្រតិភូនោះគឺនឹងត្រូវដឹកនាំដោយលោក Vladimir Medinsky ដែលជាជំនួយការប្រធានាធិបតី ហើយក៏មានការចូលរួមពីសំណាក់អនុរដ្ឋមន្ត្រីការបរទេស Mikhail Galuzin, អនុរដ្ឋមន្ត្រីការពារជាតិ Aleksandr Fomin និងមេចារកម្មយោធា Igor Kostyukov។ នេះបើតាមការចុះផ្សាយរបស់ RT នៅថ្ងៃព្រហស្បតិ៍ទី១៥ខែឧសភាឆ្នាំ២០២៥។
កាលពីសប្តាហ៍មុន លោក ពូទីន បានស្នើឲ្យមានកិច្ចចរចាសន្តិភាពផ្ទាល់ជាមួយអ៊ុយក្រែន នៅទីក្រុង អ៊ីស្តង់ប៊ុល នាថ្ងៃទី១៥ខែឧសភា ដោយនិយាយថា ការពិភាក្សាមិនគួរពន្យារពេលតទៅទៀតទេ បន្ទាប់ពីសង្គ្រាមបានផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២។

លោកសង្កត់ធ្ងន់ថា៖ «កិច្ចពិភាក្សាដែលស្នើឡើងគួរតែផ្តោតលើការដោះស្រាយបញ្ហាឫសគល់នៃជម្លោះ។ យើងស្វែងរកការពិភាក្សាដ៏ច្បាស់លាស់ ដើម្បីដកចេញនូវឫសគល់នៃជម្លោះ ហើយចាប់ផ្តើមឆ្ពោះទៅរកសន្តិភាពយូរអង្វែង និងរឹងមាំ»។
ជុំវិញរឿងនេះ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក៏ធ្លាប់អះអាងដែរថា លោកនឹងចូលរួមកិច្ចពិភាក្សានិងជួបជាមួយពូទីនដោយផ្ទាល់ ប្រសិនបើមេដឹកនាំរុស្ស៊ីយល់ព្រម ហើយនឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើបាន ដើម្បីធានាឲ្យជំនួបទល់មុខ កើតឡើងឲ្យខាងតែបាន។
សូមជម្រាបថា លោកពូទីននិងហ្សេលេនស្គី មិនដែលជួបគ្នាផ្ទាល់ទេ ចាប់តាំងពីខែធ្នូឆ្នាំ២០១៩មក ប៉ុន្តែមន្ត្រីរុស្ស៊ីនិងអ៊ុយក្រែន បានធ្វើការចរចាដោយផ្ទាល់លើកចុងក្រោយក្នុងខែមីនាឆ្នាំ២០២២ នៅទីក្រុងអ៊ីស្តង់ប៊ុល ពោលគឺភ្លាមៗបន្ទាប់ពីទីក្រុងមូស្គូ បើកបើកប្រតិបត្តិការសឹកពេញទំហឹងលើប្រទេសជិតខាងរបស់ខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


