សន្តិសុខសង្គម
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនក្មេងទំនើងចំនួន ៨ នាក់ ទៅកាន់តុលាការ
ក្មេងទំនើងប្រុស-ស្រី ចំនួន ៨ នាក់ ដែលវាយតប់គ្នាទៅវិញទៅមកក្នុងហាងមួយកន្លែង នៅខណ្ឌបឹងកេងកង ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន និងបញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ នេះ។

កាលពីវេលាម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ ថ្មីៗ នេះ មានករណីក្មេងទំនើងប្រុស-ស្រី ២ ក្រុម បានធ្វើសកម្មភាពវាយតប់គ្នាទៅវិញទៅមកនៅចំណុចក្នុងហាងប្រាសាទ ទីតាំងផ្លូវលេខ ៣៧០ កែង ៥១ សង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនជាក់ស្ដែងនូវក្រុមក្មេងទំនើងទាំង ២ ក្រុម សរុបបានចំនួន ៨ នាក់ (ប្រុស ២ នាក់ ស្រី ៦ នាក់) អាវុធហត្ថរាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្តនូវបក្ខពួកផ្សេងទៀត ដែលចូលរួមក្នុងសកម្មភាពវាយតប់នេះ យកមកផ្ដន្ទាទោសជាមួយគ្នាផងដែរ។

គួរបញ្ជាក់ថា កាលពីចុងខែមេសា កន្លងទៅ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនទំនើង ៨ នាក់ បញ្ជូនទៅតុលាការ រហូតត្រូវបានឃុំខ្លួនក្នុងពន្ធនាគារព្រៃសដល់បច្ចុប្បន្ន ដែលក្នុងនោះ ៦ នាក់ ជាសមាជិកក្នុងក្រុមក្មេងទំនើងមានរហស្សនាមថា MTT (មនុស្សតូចៗ) មានអាយុត្រឹមតែ ១៤ ឆ្នាំ ១៥ ឆ្នាំ ១៦ ឆ្នាំ ជាប់ពាក់ព័ន្ធករណីនាំគ្នាធ្វើសកម្មភាពព្រួតវាយជនរងគ្រោះម្នាក់ ដណ្តើមយកម៉ូតូ ១ គ្រឿង នៅតាមបណ្ដោយវិថី ឈ្នះឈ្នះ ស្ថិតភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង ២ នាក់ ពាក់ព័ន្ធធ្វើសកម្មភាពលូកយកទូរស័ព្ទដៃ ១ គ្រឿង របស់នារីម្នាក់ កំពុងធ្វើដំណើរលើចំណុចផ្លូវ ១៦៣ កែងផ្លូវ ២៣២ សង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ដែលទូរស័ព្ទជនរងគ្រោះបានទុកនៅក្នុងឃ្លុបម៉ូតូខាងមុខ។

ពាក់ព័ន្ធករណីនេះ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបើបានឃើញទង្វើទំនើងទាំងឡាយ អាចទំនាក់ទំនងសុំកិច្ចអន្តរាគមន៍តាមរយៈទូរស័ព្ទបន្ទាន់ លេខ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ៕
អត្ថបទ ៖ ម៉េង


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


