Connect with us

ព័ត៌មានអន្ដរជាតិ

គូស្នេហ៍ចិន​ ប្រឹងជម្នះ​ឧបសគ្គ​គ្រួសារ​ ដោយសារតែខាងស្រីមានកម្ពស់ជាង២ម៉ែត្រ

បានផុស

នៅ

គូស្នេហ៍មួយគូនៅភាគនិរតីនៃប្រទេសចិន បានបង្កឲ្យមានការជជែកដេញដោលអំពីកម្ពស់មិនស៊ីគ្នានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសារតែភាគីខាងបុរសនេះមានកម្ពស់ត្រឹមតែ ១ម៉ែត្រនិង៦៨សង់ទីម៉ែត្រ ចំណែកឯខាងស្ត្រីមានកម្ពស់ ២ម៉ែត្រនិង២សង់ទីម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន Haibao News បានរាយការណ៍ថា គូស្នេហ៍មកពីទីក្រុង Chongqing គឺជាបុរសដែលប្រើឈ្មោះក្លែងក្លាយ Zihao និងមិត្តស្រីរបស់គាត់ដែលមានរហស្សនាមថា Xiaoyue បានទាក់ទងស្នេហាអស់រយៈពេលជាងពីរឆ្នាំមកហើយ។

រឿងរ៉ាវរបស់ពួកគេបានទាក់ទាញការចាប់អារម្មណ៍នៅពេលដែល Xiaoyue បានចេញវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីដើមខែឧសភាដោយប្រកាសថានាងមានផ្ទៃពោះ ៣ ខែ។ ពួកគេបានស្គាល់គ្នាកាលពីបីឆ្នាំមុន នៅពេលដែល Xiaoyue កំពុងផ្សាយផ្ទាល់ ហើយ Zihao បានបញ្ចេញមតិយោបល់ជជែកជាមួយនាង។

លោក Zihao បាននិយាយថា ភាពខុសគ្នានៃកម្ពស់ដ៏គួរឲ្យចាប់អារម្មណ៍របស់ពួកគេ គឺមិនមែនជាឧបសគ្គធំនៅក្នុងជីវិតប្រចាំថ្ងៃនោះទេ។ ពួកគេ​ប្រឈម​នឹង​ការ​សង្ស័យ​តាំង​ពី​ចាប់​ផ្តើម​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​មនុស្ស​ជា​ច្រើន​ជឿ​ថា​អ្នកទាំងពីរមិន​សម​នឹង​គ្នា​ឡើយ។

បុរសចិនរូបនេះបាននិយាយទៀតថា «សមាជិកចាស់ៗនៃគ្រួសាររបស់ខ្ញុំទាំងអស់ បានជំទាស់នឹងខ្ញុំនៅពេលណាត់ជួបនាងដោយសារតែកម្ពស់របស់នាង។ ប៉ុន្តែយើងទាំងពីរបានប្តេជ្ញាចិត្តរួមគញនាថា យើងនឹងនៅជាមួយគ្នាអស់មួយជីវិត»។

លោក​បាន​បន្ថែម​ថា ឥឡូវ​នេះ​នាង​មាន​ផ្ទៃ​ពោះ ហើយលោក​នឹង​មើល​ថែ​នាង​ឲ្យ​បាន​ល្អ។ យ៉ាងណា គូស្នេហ៍ខុសកម្ពស់គ្នានេះ ក៏​គ្រោង​ចុះ​ឈ្មោះ​អាពាហ៍ពិពាហ៍​នៅ​ខែ​មិថុនា ប៉ុន្តែ​មិន​មានគំនិតរៀបចំពិធីមង្គលការឡើយ។

នៅក្នុងវីដេអូឃ្លីបមួយផ្សេងទៀតដែលបានចេញផ្សាយកាលពីដើមខែឧសភា លោក Xiaoyue បាននិយាយថានាងមានការភ័យខ្លាចក្នុងការជួបឪពុកម្តាយរបស់មិត្តប្រុស។ ដោយសារតែភាគីខាងគ្រួសារមិត្តប្រុសមិនពេញចិត្ត ទើបធ្វើឲ្យនាងព្រួយបាម្ភច្រើន និងមិនចង់ឲ្យមានពិធីណាមួយកើតឡើងឡើយ។

យ៉ាងណាមិញ កំឡុងពេល​ពិនិត្យ​ផ្ទៃពោះ គ្រូពេទ្យ​បាន​និយាយថា ទារក​ក្នុងពោះនាងមានការ​វិវត្តន៍​ជាធម្មតា​។ វេជ្ជបណ្ឌិតបានប្រាប់បុរសជាស្វាមីថា កូនរបស់ពួកគេអាចនឹងកើនឡើងដល់កម្ពស់ ២ ម៉ែត្រនាពេលអនាគត។ ដំណឹង​មួយនេះ​បាន​ចាប់​អារម្មណ៍​លើ​បណ្តាញ​សង្គម​ដីគោកយ៉ាងខ្លាំង ហើយក៏មានតែពាក្យជូនពរឲ្យគូស្នេហ៍នោះ​ស្រឡាញ់​គ្នា និងមាន​សុភមង្គល និង​សុខដុម​ពេញ​មួយ​ជីវិតតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ដាក់ពន្ធនាគារថៅកែចិន និងកម្មករ១២នាក់ ពីបទផលិត -លក់តុក្កតាអាសអាភាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម