ព័ត៌មានជាតិ
ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េ ចាត់ទុកកម្មវិធីបុណ្យវប្បធម៌ពិភពលោកក្រុងហ្វាសង់ ជាការបង្កើតមិត្តភាព
កាលពីថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ អមដោយមន្រ្តីស្ថានទូត បានចូលកម្មវិធីបុណ្យវប្បធម៌ពិភពលោកក្រុងហ្វាសង់លើកទី១៨ ដែលរៀបចំដោយសាលាក្រុងហ្វាសង់ និងមជ្ឈមណ្ឌលផ្តល់សេវាសម្រាប់សហគមន៍អន្តោប្រវេសន៍ក្រុងហ្វាសង់។ លោកស្រីឯកអគ្គរាជទូត បានចាត់ទុកព្រឹត្តិការណ៍បែបនេះ ជាការបង្កើតមិត្តភាព។

ក្នុងឱកាសនោះ លោកស្រីបានថ្លែងសុន្ទរកថាអបអរសាទរ និងបានលើកឡើងពីសារៈសំខាន់នៃកម្មវិធីជួបជុំនាថ្ងៃនេះ។ ព្រមទាំងបានចាត់ទុកព្រឹត្តិការណ៍បែបនេះ ជាព្រិត្តការណ៍ដែលបើកចំហឱ្យមានការសន្ទនាផ្នែកគោលនយោបាយកាន់តែប្រសើរជាងមុន និងជាការបង្កើតមិត្តភាព ដែលអាចកំណត់អនាគតនៃការអភិវឌ្ឍន៍សហគមន៍ និងការងារដល់ប្រជាពលរដ្ឋពីបណ្តាប្រទេសនានានៅក្នុងសាធារណរដ្ឋកូរ៉េ។ បន្ថែមពីនេះ លោកស្រី ក៏បានស្នើឱ្យមានការប្តេជ្ញាចិត្តជាថ្មីចំពោះការជំរុញគោលនយោបាយដែលគាំទ្រការធ្វើចំណាកស្រុកប្រកបដោយមនុស្សធម៌ និងការផ្តល់ឱកាសស្មើគ្នា។
សូមជម្រាបដែរថា កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ឆុង ហ្គូវ៉ុន អភិបាលរងក្រុងហ្វាសង់ និងមានការចូលរួមពីឯកអគ្គរាជ/រដ្ឋទូតប្រចាំសាធារណរដ្ឋកូរ៉េមួយចំនួន ព្រមទាំងបងប្អូនសហគមន៍ខ្មែរ និងសហគមន៍បរទេសនៅក្រុងហ្វាសង់ប្រមាណជា ៥ ០០០នាក់។ កម្មវិធីនេះ មានប្រទេសចំនួន១៤ ចូលរួមបង្ហាញវប្បធម៍រៀងៗខ្លួន ហើយក្នុងឱកាសនោះ សហគមន៍ខ្មែរក៏បានចូលរួមផ្សព្វផ្សាយវប្បធម៌ តាមរយៈការសម្តែងរបាំក្រមាផងដែរ៕








-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


