ព័ត៌មានអន្ដរជាតិ
វៀតណាម ចាប់ខ្លួនប្តីប្រពន្ធមួយគូ ដែលចែកចាយឱសថក្លែងក្លាយ រាប់តោនលើទីផ្សារ តាំងពីឆ្នាំ២០២០មក
កាលពីថ្ងៃអាទិត្យទី១៨ខែឧសភាឆ្នាំ២០២៥ ប៉ូលិសវៀតណាមបានបើកប្រតិបត្តិការបំបែកសម្បុកផលិតនិងចែកចាយឱសថក្លែងក្លាយមួយ ដោយរឹបអូសបានថ្នាំបំប៉នសុខភាពនិងឱសថក្លែងក្លាយជាង ១០០តោន។

សារព័ត៌មាន Vietnam Net ចុះផ្សាយថា ក្នុងប្រតិបត្តិការនោះ អាជ្ញាធរវៀតណាមបានចាប់ខ្លួនមេក្លោងឈ្មោះ Pham Ngoc Tien ដែលជាឱសថការីនិងភរិយាឈ្មោះ Doan Thi Nguyet រស់នៅទីក្រុងហាណូយ។
តាមការបញ្ជាក់ពីសមត្ថកិច្ច, ជនសង្ស័យបានបង្កើតក្រុមហ៊ុនចំនួន១៧ ក្នុងនោះមាន៦ក្រុមហ៊ុន ដែលមានអាជ្ញាប័ណ្ណនាំចូល និង១១ក្រុមហ៊ុនដែល ទទួលបន្ទុកចែកចាយក្នុងស្រុក។
ជនសង្ស័យបានសារភាពថា ពួកគេពិតជាផលិតនិងចែកចាយឱសថក្លែងក្លាយមែន ហើយចាប់ផ្តើមធ្វើរឿងនេះតាំងពីឆ្នាំ២០២០មកម្ល៉េះ ពោលគឺបានចែកចាយពាសពេញទីផ្សារ ឱសថស្ថាននិងមន្ទីរពេទ្យទូទាំងប្រទេសរួចទៅហើយ។
ពាក់ព័ន្ធបញ្ហានេះ ប៉ូលិសវៀតណាម កំពុងពិនិត្យមើលសិនថាតើឱសថទាំងនោះមានឈ្មោះនិងលេខកូដអ្វីខ្លះ សឹមនឹងប្រកាសប្រមូលផលិតផលក្លែងក្លាយទាំងនោះមកវិញ ហើយកំពុងចាត់វិធានការឲ្យជនសង្ស័យប្រឈមមុខចំពោះនីតិវិធីច្បាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វៀតណាម រឹបអូសប្រេងឆាក្លែងក្លាយជាង ៧ម៉ឺនលីត្រ និងប៊ីចេង ៤០តោន ដែលប៉ះពាល់ខ្លាំងដល់សុខភាព
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


