ព័ត៌មានជាតិ
ស្នងការនគរបាលខេត្តសៀមរាប បញ្ជាឱ្យកម្លាំងចាត់វិធានការច្បាប់ចំពោះយានយន្តដែលដឹកសំពីងសំពោងលើសចំណុះ
លោក ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដ៏តឹងរ៉ឹង ដល់កម្លាំងផែនការងារសណ្តាប់ធ្នាប់ និងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំងអស់ ត្រូវចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងមានវិធានការចំពោះយានយន្តទាំងឡាយណា ដែលដឹកសម្ភារៈសំពីងសំពោង និងការដាក់មនុស្សលើសចំណុះ ដែលមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសយានយន្ត និងត្រូវអនុវត្តតាមវិធានការច្បាប់ដែលបានកំណត់។

ការបញ្ជានេះធ្វើឡើងនៅយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ដោយអនុវត្តតាមការណែនាំរបស់ លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។
បើតាមលោក ហួត សុធី ការរឹតបន្តឹងនេះ ដោយសារកន្លងទៅថ្មីៗនេះ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តសៀមរាបតែងតែកើតឡើងជារឿយៗ ដែលបង្កជាហានិភ័យខ្ពស់ធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត ដោយបញ្ហាទាំងនេះច្រើនកើតឡើងដោយសារ អ្នកបើកបរយានយន្តគ្រប់ប្រភេទ បើកបរមិនគោរពទៅតាមស្លាកសញ្ញា,គំនូសសញ្ញា,ភ្លើងសញ្ញចរាចរណ៍ ការដឹកសម្ភារៈសំពីងសំពោង ការដាក់មនុស្សលើសចំណុះ ការបើកបរហួសល្បឿនកំណត់ ការបើកបរដោយធ្វេសប្រហែស និងការបើកបរស្ថិតក្នុងស្ថានភាពស្រវឹងជាដើម។

ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លោកក៏បានអំពាវនាវឱ្យសាធារណជនដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ យកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់គ្រប់ពេលដែលធ្វើដំណើរនៅលើដងផ្លូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


