Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋឃុំពាមប្រធ្នោះ ស្នេីសុំរាជរដ្ឋាភិបាល​សាងសង់ស្ពានថ្មី ខណៈស្ពានចាស់ទ្រុឌទ្រោមខ្លាំងឆ្លងកាត់លែងកើត

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅភូមិវាល ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានស្នេីសុំរាជរដ្ឋាភិបាល ជាពិសេសក្រសួងអភិវឌ្ឍន៍ជនបទជួយស្ថាបនាស្ពានថ្មី ខណៈបច្ចុប្បន្នស្ពានថ្មមួយនេះមានសភាពចាស់ទ្រុឌទ្រោម ពុំអាចឲ្យរថយន្តតូចធំបេីកបរឆ្លងកាត់បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋជាច្រេីនគ្រួសារ ក៏ដូចអ្នកធ្វេីដំណេីរឆ្លងកាត់ផ្លូវបេតុងមួយខ្សែតភ្ជាប់ពីឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ឆ្ពោះទៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានលេីកឡេីងថា បេីសិនមានស្ពានថ្មីមួយមកជំនួសស្ពានថ្មចាស់ទ្រុឌទ្រោម នៅចំណុចភូមិវាល ឃុំពាមប្រធ្នោះ ស្រុកកោះសូទិននេះមិនដឹងល្អយ៉ាងណាទេ ព្រោះបច្ចុប្បន្នរថយន្តតូចធំ និងរម៉ក់ពុំអាចធ្វេីដំណេីរឆ្លងកាត់ពីលេីបានទេ ខណៈតួស្ពានបានបែកចេញសសៃដែកស្ទេីទាំងអស់ហេីយ និងចំណុចខ្លះទៀតស្រុតបាក់ទៀតផង។

ប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងដែរថា ប្រសិនខែវស្សាទឹកចូល ផ្លូវវៀងខាងក្រោមស្ពានត្រូវឆ្លងដោយទូកដរជំនួសវិញ ដូច្នោះជាការបំពេញតម្រូវការជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋផងនោះ ពួកគាត់ស្នេីសុំឲ្យរាជរដ្ឋាភិបាល ជាពិសេសក្រសួងអភិវឌ្ឍន៍ជនបទជួយពន្លឿនកសាងស្ពានថ្មីមួយនេះផង។

ទន្ទឹមនឹងនេះដែរ លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន បានឲ្យដឹងដែរថា ចំពោះស្ពានថ្មដែលរងការខូចខាត និងចាស់ទ្រុឌទ្រោមនេះ រដ្ឋបាលស្រុកបានសហការជាមួយអាជ្ញាធរឃុំ ឲ្យដាក់បារាយ និងសញ្ញាគ្រោះថ្នាក់ កុំឲ្យរថយន្តតូច-ធំបេីកបរឆ្លងកាត់ពីលេី ដេីម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ។ លោកអភិបាលស្រុក បានបញ្ជាក់ទៀតថា ចំពោះគម្រោងស្ថាបនាស្ពានត្រង់ចំណុចនេះ គឺមានក្នុងផែនការរួចមកហេីយ រង់ចាំតែការសម្រេចរបស់ថ្នាក់លេីតែប៉ុណ្ណោះ៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣១ វិនាទី មុន

ប្រជាពលរដ្ឋឃុំពាមប្រធ្នោះ ស្នេីសុំរាជរដ្ឋាភិបាល​សាងសង់ស្ពានថ្មី ខណៈស្ពានចាស់ទ្រុឌទ្រោមខ្លាំងឆ្លងកាត់លែងកើត

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ត្រាំ ប្រកាសគម្រោងផលិត ខែលការពារមីស៊ីល «Golden Dome» អស្ចារ្យបំផុតលើលោក

ព័ត៌មានជាតិ២២ នាទីutes មុន

សីតុណ្ហភាពនៅតំបន់វាលទំនាបកើនឡើង៣៧°C ខណៈតំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រមានចន្លោះពី២៥ ទៅ៣៦°C

សេដ្ឋកិច្ច២៨ នាទីutes មុន

ឆ្នាំនេះ សាវម៉ាវព្រៃផ្លែច្រើន ជនជាតិដើមភាគតិចខេត្តរតនគិរី ទៅបេះទុកលក់នៅតាមដងផ្លូវ

ព័ត៌មានជាតិ៥៨ នាទីutes មុន

ផ្លូវបេតុងថ្មីប្រវែង៤០០ម៉ែត្រ នឹងបញ្ចប់ការ​សាង​សង់​នាពេលខាងមុខ ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋក្នុងឃុំមេម៉ង់ ស្រុកកែវសីមា

Sokha Hotels

ព័ត៌មានពេញនិយម