សន្តិសុខសង្គម
ពលរដ្ឋក្នុងស្រុកកោះសូទិន សាទរពេលទទួលបានផ្លូវបេតុងសម្រាប់ប្រេីប្រាស់
ប្រជាពលរដ្ឋរស់នៅក្នុងភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន បានសម្តែងភាពសប្បាយរីករាយ ខណៈទទួលបានផ្លូវបេតុងមួយខ្សែពីគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៤ ដសម្រាប់ប្រេីប្រាស់ប្រចាំថ្ងៃ។

ដេីម្បីដោះស្រាយភាពលំបាក និងជួយលេីកស្ទួយជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាននោះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ថវិកាជាច្រេីនសម្រាប់កសាងអភិវឌ្ឍន៍ភូមិឃុំឲ្យកាន់តែរីកចម្រេីន។ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ លោក យី វណ្ណៈ អភិបាលនៃគណអភិបាលស្រុកកោះសូទិន បានបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន៣ខ្សែ ក្នុងឃុំពាមប្រធ្នោះ។ ទន្ទឹមនឹងនេះដែរ លោក យី វណ្ណៈ បានជំរុញឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានត្រូវជឿជាក់លេីរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រោះសម្តេចបានខិតខំដោះស្រាយរាល់បញ្ហាដែលប្រឈម និងជួយលេីកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសេីរ តាមរយៈការកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័នានាជូនតាមតម្រូវការរបស់ពលរដ្ឋ។
ជាមួយគ្នានេះដែរ លោក ដន ខន ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន បានបង្ហាញអារម្មណ៍សប្បាយរីករាយ ខណៈបច្ចុប្បន្នតាមបណ្តាភូមិក្នុងឃុំមួយនេះ មានផ្លូវដីក្រួសប្រែក្លាយជាផ្លូវបេតុងល្អស្អាត ហេីយផ្លូវខ្លះប្រែពីផ្លូវដីសមកផ្លូវគ្រួសក្រហម ដែលជួយសម្រួលការធ្វេីដំណេីរយ៉ាងងាយស្រួល លឿនរហ័សទាន់ពេលដល់អ្នកភូមិរស់នៅតំបន់នេះ។

ប្រជាពលរដ្ឋក្នុងភូមិត្រពាំងជីនាង ឃុំល្វា បានថ្លែងប្រាប់ឲ្យដឹងថា ភូមិពួកគាត់ពីមុនមកមិនមានផ្លូវល្អស្អាតជិះទេ ហេីយពិបាកធ្វេីដំណេីរទៀតផង ពោលគឺខែវស្សាបែកភួករអិលពេញផ្លូវ និងខែប្រាំងវិញហ៊ុយដីពេញភូមិ។ ពលរដ្ឋរូបនេះ បន្ថែមទៀតថា ពេលទទួលបានផលប្រយោជន៍ពីផ្លូវគម្រោងមូលនិធិឃុំ-សង្កាត់នៅពេលនេះចង់ឲ្យប្រជាពលរដ្ឋ និងជាពិសេសសិស្សសាលាកុំបេីកបរលឿនៗពេក ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ និងរួមគ្នាថែរក្សាសមិទ្ធផលមួយនេះឲ្យបានយូរអង្វែង។

គូសបញ្ជាក់ផងដែរថា ផ្លូវបេតុងអាមេ ចំនួនបីខ្សែដែលបានបេីកការដ្ឋានសាងសង់នេះ មានប្រវែងសរុប ១០៣៧ម៉ែត្រ ក្នុងនោះ ផ្លូវបេតុងក្នុងភូមិជីហែ មានប្រវែង៧០៣ម៉ែត្រ ដែលទទឹង ៣,៥ម៉ែត្រ, និងផ្លូវបេតុងក្នុងភូមិទួលក្ដុលប្រវែង១៦៧ម៉ែត្រ និងមានទទឹង៤ម៉ែត្រ, និងផ្លូវបេតុងក្នុងភូមិទួលធាតុប្រវែង១៦៧ម៉ែត្រ និងមានទទឹង ៤ម៉ែត្រ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


