Connect with us

ព័ត៌មានអន្ដរជាតិ

ពិភពលោកបាត់បង់ព្រៃឈើច្រើន​បំផុតក្នុងឆ្នាំ ២០២៤ ដោយសារភ្លើងឆេះនិងវិបត្តិអាកាសធាតុ

បានផុស

នៅ

របាយការណ៍ថ្មីមួយចេញ​ផ្សាយ​ដោយវិទ្យាស្ថានធនធានពិភពលោក (WRI) និងសាកលវិទ្យាល័យ Maryland​របស់​សហរដ្ឋអាមេរិក បាន​បង្ហាញថា ឆ្នាំ ២០២៤ គឺជាឆ្នាំដ៏អាក្រក់បំផុតក្នុងកំណត់ត្រាចំពោះការបាត់បង់ព្រៃឈើជាសកល បណ្ដាល​មកពីភ្លើងឆេះដ៏សាហាវនៅទូទាំងព្រៃអាម៉ាហ្សូន និងផ្នែកផ្សេងទៀតនៃពិភពលោក។

ការបំផ្លិចបំផ្លាញនេះភាគច្រើនបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួតខ្លាំង និងការពង្រីកការប្រើប្រាស់ដីសម្រាប់កសិកម្ម។ នេះបើយោងតាមការចេញផ្សាយរបស់ការសែត Bangkok Post នៅថ្ងៃទី២១ខែឧសភានេះ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ ពិភពលោកបានបាត់បង់ព្រៃឈើចំនួន ៦.៧ លានហិកតា នៃព្រៃត្រូពិចក្នុងឆ្នាំ ២០២៤ កើនឡើង ៨០% ធៀបនឹងឆ្នាំមុន។ ភ្លើងឆេះព្រៃគឺជាមូលហេតុចំបង​បំផុត​​នៃការបាត់បង់ព្រៃឈើនៅតំបន់ត្រូពិច ជាពិសេសបង្កឱ្យមានការព្រួយបារម្មណ៍ចំពោះប្រព័ន្ធអេកូឡូស៊ី ដូចជា ព្រៃអាម៉ាហ្សូន ដែលមានលក្ខណៈសើមដោយធម្មជាតិ និងមិនងាយឆេះ។

ប្រទេសប្រេស៊ីលគឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេ ដោយបានបាត់បង់ព្រៃឈើត្រូពិចចំនួន ២.៨ លានហិកតា។ បញ្ហានេះបានកត់សម្គាល់ពីការផ្លាស់ប្តូរដ៏គួរឱ្យព្រួយបារម្ភនៃវឌ្ឍនភាពដែលបានធ្វើឡើងក្នុងឆ្នាំ ២០២៣ ក្រោមការដឹកនាំរបស់ប្រធានាធិបតី Luiz Inacio Lula da Silva ដែលបានសន្យាថា នឹងការពារព្រៃអាម៉ាហ្សូនជាងមុន។ ឥឡូវនេះមន្ត្រីរដ្ឋាភិបាលក្នុងប្រទេសប្រេស៊ីល បាន​និយាយថា ការទប់ស្កាត់ភ្លើងឆេះព្រៃត្រូវតែក្លាយជាគោលនយោបាយកំពូល។

នៅកន្លែងផ្សេងទៀតនៅអាមេរិកឡាទីន ដូចជាប្រទេសបូលីវី ក៏មានការកើនឡើងយ៉ាងខ្លាំងនៃការបាត់បង់ព្រៃឈើរហូតដល់ ២០០%។ ចំណែកប្រទេសផ្សេងទៀត ដូចជា ម៉ិកស៊ិក ប៉េរូ នីការ៉ាហ្គា និងហ្គាតេម៉ាឡា ក៏បាត់បង់ព្រៃឈើស្រដៀងគ្នានេះដែរ។

នៅទ្វីបអាហ្រ្វិក ការបាត់បង់ព្រៃឈើក៏បានកើនឡើងដែរនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលមួយផ្នែកដោយសារជម្លោះប្រដាប់អាវុធដែលបង្កើនសម្ពាធលើធនធានធម្មជាតិ។

ចំពោះព្រៃឈើភាគខាងជើង តំបន់ដូចជាប្រទេសកាណាដា និងរុស្ស៊ីក៏បានកត់ត្រាការបាត់បង់ដើមឈើដែលបំបែកកំណត់ត្រាផងដែរ។ ដោយសារភ្លើងឆេះព្រៃដែលរីករាលដាល និងមិនអាចគ្រប់គ្រងបានបានបំផ្លាញព្រៃឈឺ ៥.២ លានហិកតា ។

(រូបភាព៖ Reuters)

យ៉ាងណាមិញ​អាស៊ី​អាគ្នេយ៍​បែរជាមាន​ភាព​ប្រសើរ​ឡើង​ដ៏​កម្រ ដោយ ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងឡាវបានកាត់បន្ថយការបាត់បង់ព្រៃឈើ តាមរយៈគោលនយោបាយអភិរក្សតឹងរឹង ការខិតខំប្រឹងប្រែងរបស់សហគមន៍ និងការគាំទ្រពីវិស័យឯកជន។

អ្នកជំនាញព្រមានថា ត្រូវការវិធានការជាសកលជាបន្ទាន់ដើម្បីតប់ស្កាត់ការបាត់បង់នេះ។ លោក Rod Taylor ប្រធាន WRI បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលត្រូវតែបង្កើតយន្តការផ្តល់មូលនិធិឱ្យកាន់តែប្រសើរឡើង ដើម្បីគាំទ្រដល់ការអភិរក្សព្រៃឈើ។

លើសពីនេះកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុពិភពលោកដែលគ្រោងនឹងធ្វើឡើងនៅទីក្រុង Belem ប្រទេសប្រេស៊ីលក្នុងខែវិច្ឆិកា មេដឹកនាំពិភពលោកកំពុងត្រូវបានជំរុញឱ្យចាត់ទុកវិបត្តិនេះជាអាទិភាពកំពូល៕

(រូបភាព៖ Bloomberg)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៤ វិនាទី មុន

ពិភពលោកបាត់បង់ព្រៃឈើច្រើន​បំផុតក្នុងឆ្នាំ ២០២៤ ដោយសារភ្លើងឆេះនិងវិបត្តិអាកាសធាតុ

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ប៉ូលិសក្របួច​​ថ្នាំញៀន១០០គីឡូក្រាម​លាក់ទុកក្នុងដំបូលរថយន្ត រត់ពន្ធ​ពី​មីយ៉ាន់ម៉ា​ចូលដីថៃ​​

ព័ត៌មានជាតិ៧ នាទីutes មុន

កាហ្វេរថយន្តក្រុងខេត្តមណ្ឌលគិរី នៅតែមានការចាប់អារម្មណ៍ពីអតិថិជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

Macron នឹងបំពេញទស្សនកិច្ចប្រទេសវៀតណាម ជាលើកដំបូង នៅចុងសប្តាហ៍នេះ

ព័ត៌មានជាតិ៩ នាទីutes មុន

មាន់ស្រែលក់មួយគីឡូបានត្រឹម ១៣ ០០០ រៀល កសិករចិញ្ចឹមត្អូញត្អែរ​​តម្លៃ​ធ្លាក់ចុះបន្តបន្ទាប់

សន្តិសុខសង្គម៤ ម៉ោង មុន

Update៖ ក្មេងស្រីដែលប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹកសាលារៀន មានស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប៉ូលិសថៃ ចាប់ជនជាតិខ្មែរ ៣នាក់ ពេលកំពុង ត.យ៉ាក នៅខេត្ត ស្រះកែវ 

សន្តិសុខសង្គម១៦ ម៉ោង មុន

ឆេះផ្ទះ៨ខ្នង និង​តូបជួល​ផ្សារ​ពាក់ស្បែក១៦តូប ខូច​ខាត​អស់​ទាំង​ស្រុង

សន្តិសុខសង្គម៦ ម៉ោង មុន

បឋម៖ សង្ស័យករណីរំលោភសម្លាប់ ក្មេងស្រីវ័យ​១៥​ម្នាក់ត្រូវគេប្រទះឃើញស្លាប់ទាំងអាក្រាតកាយក្នុងបន្ទប់ទឹកសាលារៀន

សេដ្ឋកិច្ច២៤ ម៉ោង មុន

ម្ចាស់អាជីវកម្មផ្ទះត្រចៀកកាំរំពឹងថានឹងមានទីផ្សារល្អ ខណៈចិនបើកឱ្យនាំចេញ

Sokha Hotels

ព័ត៌មានពេញនិយម