Connect with us

ព័ត៌មានជាតិ

​ខេត្ត​កំពត​មាន​ឆ្នេរ​សមុទ្រ​ ជាប់​ដី​គោក​ប្រវែង​ជាង ៥៥ គីឡូម៉ែត្រ មាន​​មណ្ឌល​ស្រែ​អំបិល​ជិត ៤ ពាន់​ហិកតា

បានផុស

នៅ

ខេត្ត​កំពត​ជា​ខេត្ត​មួយ​ស្ថិត​នៅ​តំបន់​ឆ្នេរ ដែល​ជា​ខេត្ត​គោលដៅ​ដ៏​ទាក់ទាញ​មួយ​សម្រាប់​ទេសចរ​ទៅ​កម្សាន្ត។ ខេត្ត​កំពត​មាន​លក្ខណៈ​ភូមិសាស្ត្រ​អំណោយផល​យ៉ាងច្រើន ជា​ពិសេស​លើ​ធនធាន​ធម្មជាតិ​ដែល​មាន​ឆ្នេរ​សមុទ្រ ស្ទឹង ព្រែក កោះ ឧទ្យានជាតិ​ អាគារ​បេតិកភណ្ឌ រួម​ទាំង​ដំណំា​ឈើ​ហូប​ផ្លែ​ដ៏​មាន​ឱជារស។

ខេត្ត​កំពត​មាន​ឆ្នេរសមុទ្រ​ជាប់នឹង​ដី​គោក​ប្រវែង ៥៥,៦៦ គីឡូម៉ែត្រ។ នេះ​បើតាម​ឯកសារ​របស់​គណៈកម្មាធិការ​ជាតិគ្រប់គ្រង និង​អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា​ ហើយ​ឆ្នេរ​ចែកចេញ​ជា ៥ ប្រភេទ ក្នុងនោះមាន៖

-ឆ្នេរខ្សាច់ ប្រវែងប្រមាណ ៤១,៤៩ គីឡូម៉ែត្រ មានចំនួន ៣ ទីតាំង
-ឆ្នេរថ្ម ប្រវែងប្រមាណ ៤,១៤ គីឡូម៉ែត្រ មានចំនួន ៧ ទីតាំង
-ឆ្នេរភក់ ប្រវែងប្រមាណ ២,២០ គីឡូម៉ែត្រ មានចំនួន ៣ ទីតាំង
-ឆ្នេរព្រៃកោងកាង ប្រវែងប្រមាណ ៤,៦២ គីឡូម៉ែត្រ មានចំនួន ២៧ ទីតាំង
-ឆ្នេរផ្សេងៗ ប្រវែងប្រមាណ ៣, ២១ គីឡូម៉ែត្រ មានចំនួន ១៩ ទីតាំង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កោះនិងប្រជុំកោះ

កោះដែលបានរកឃើញក្នុងភូមិសាស្ត្រខេត្តកំពតមាន​ចំនួន ៣៖

-កោះសេះ បានចុះបញ្ជីរួចមានផ្ទៃដី ៧៤៧,៩៩៧៨ ហិកតា
-កោះគី មានផ្ទៃដី ១,៩២១៨ ហិកតា
-កោះតាងោល មានផ្ទៃដី ១,៧២៨០ហិកតា

ស្រែអំបិល

ស្រែអំបិលស្ថិតនៅផ្នែកខាងត្បូងជាប់តាមបណ្ដោយឆ្នេរសមុទ្រ មានផ្ទៃដី ៣ ៧២៦,០២ ហិកតា និង​ចែកចេញជា ៦ មណ្ឌល៖

-មណ្ឌលត្រើយកោះ មានទីតាំងស្ថិតនៅភូមិបឹងតាព្រាម និងភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត មានផ្ទៃដីប្រមាណ ១២១១,៩២ហិកតា
-មណ្ឌលបឹងរូងទី១ មាន​ទីតាំងស្ថិតនៅភូមិជុំគៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ មាន​ផ្ទៃដី​ប្រមាណ ៨៤៦,៧០ ហិកតា
-មណ្ឌលបឹងរូងទី២ មានទីតាំងស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ មានផ្ទៃដីប្រមាណ ៦៧៤, ៩១ហិកតា
-មណ្ឌលសេះស  មានទីតាំងស្ថិតនៅភូមិកំពង់ត្នោត ឃុំកូនសត្វ និងភូមិត្រពាំងសង្កែ ឃុំ​ត្រពាំងសង្កែ ស្រុកទឹកឈូ មានផ្ទៃដី​ប្រមាណ ៤៥២, ៩៥ ហិកតា
-មណ្ឌលបឹងទូក មានទីតាំងស្ថិតនៅភូមិកែបថ្មី ឃុំបឹងទូក ស្រុក​ទឹកឈូ​មានផ្ទៃដីប្រមាណ ២៩២,៨៧ ហិកតា
-មណ្ឌលកំពង់ត្រាច មានទីតាំងស្ថិតនៅភូមិលក និងភូមិកោះគ្រឹះស្នា ឃុំឫស្សីស្រុកខាងលិច ស្រុក​កំពង់ត្រាច មានផ្ទៃដីប្រមាណ ៤០៩,០២ ហិកតា។

ដៃសមុទ្រ ស្ទឹង ព្រែក ផ្លូវទឹក​តភ្ជាប់ទៅនឹងសមុទ្រ

ដៃសមុទ្រ ស្ទឹង ព្រែក ផ្លូវទឹកដែលតភ្ជាប់ទៅនឹងសមុទ្រក្នុងភូមិសាស្ត្រកំពតមានចំនួន ១៣ ទីតាំង

រដ្ឋបាល​ក្រុង ស្រុក ឃុំ និងសង្កាត់ ដែលមានព្រំប្រទល់រដ្ឋបាល​ជាប់នឹងសមុទ្រ​មាន៖

– ក្រុងចំនួន២ ក្រុង​កំពត និង​ក្រុងបូកគោ និង ស្រុកចំនួន ២ គឺស្រុកទឹកឈូនិងស្រុកកំពង់ត្រាច ឃុំ សង្កាត់ចំនួន ៨ មាន​ឃុំជុំគ្រៀល ឃុំត្រពាំងសង្កែ ឃុំកូនសត្វ ឃុំឫស្សីស្រុកខាងលិច សង្កាត់ត្រើយ កោះ សង្កាត់ព្រែកត្នោត សង្កាត់កោះតូច និង សង្កាត់បឹងទូក។

សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត

ក្នុង​ឱកាស​ចូលរួម​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​កំពង់ផែទេសចរណ៍អន្តរជាតិ​កំពតកាលពីថ្ងៃ ២១ ខែ​មេសា​ ឆ្នាំ ២០២៥ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បាន​ហៅការ​ដាក់​ឲ្យដំណើរការ​​កំពង់ផែ​ទេសចរណ៍​ខេត្តកំពត ​គឺ​ជាសមិទ្ធផលថ្មី​មួយ​ទៀត​របស់ខេត្ត​តំបន់ឆ្នេរនេះ ដែល​នឹងអាច​​បំពេញតួនាទី​ក្នុង​ការ​ជួយ​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​មកកម្សាន្ត​នៅ​តំបន់​ឆ្នេរ​សមុទ្ររបស់ប្រទេស​កម្ពុជា តាមរយៈការ​តភ្ជាប់​ធ្វើ​ដំណើរ​ទៅតាមបណ្តាកោះនានា​ ​រួម​ទាំង​ភ្ជាប់​ទៅ​តំបន់គោលដៅទេសចរណ៍ប្រទេស​ជិតខាង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៥ ម៉ោង មុន

ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ

សន្តិសុខសង្គម២២ ម៉ោង មុន

Update៖ ក្មេងស្រីដែលប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹកសាលារៀន មានស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ នៅ​ប៉ាពូអាស៊ីនូវែល​ហ្គីណេ​ បង្ក​រំញ័រដល់ថៃនិងមីយ៉ាន់ម៉ា

សន្តិសុខសង្គម២៣ ម៉ោង មុន

បឋម៖ សង្ស័យករណីរំលោភសម្លាប់ ក្មេងស្រីវ័យ​១៥​ម្នាក់ត្រូវគេប្រទះឃើញស្លាប់ទាំងអាក្រាតកាយក្នុងបន្ទប់ទឹកសាលារៀន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ឆ្លើយតបទៅ ហ្សេលេនស្គី៖ «រឿងដាក់ទណ្ឌកម្មរុស្ស៊ីឬមិនដាក់ ខ្ញុំជាអ្នកសម្រេច មិនមែនអ្នកផ្សេងទេ»

Sokha Hotels

ព័ត៌មានពេញនិយម