ព័ត៌មានអន្ដរជាតិ
មន្ទីរបញ្ចកោណ ចេញមុខបញ្ជាក់អំពីរបាយការណ៍ពាក់ព័ន្ធនឹងការដកទ័ពអាមេរិកពីកូរ៉េខាងត្បូង
ចំពេលមានរបាយការណ៍ថ្មីៗពាក់ព័ន្ធនឹងការដកកងកម្លាំងយោធាអាមេរិកដែលឈរជើងនៅប្រទេសកូរ៉េខាងត្បូង មន្ទីរបញ្ចកោណបានចេញមុខបដិសេធ ដោយអះអាងថា វាមិនមែនជាព័ត៌មានពិតនោះឡើយ ពោលគឺអាមេរិកនៅរក្សាកម្រិតចំនួនកងទ័ពនៅកូរ៉េខាងត្បូងដូចបច្ចុប្បន្នអ៊ីចឹង។

លោក Sean Parnell អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃសុក្រទី២៣ខែឧសភាឆ្នាំ២០២៥ថា «របាយការណ៍ដែលថា DoD (ក្រសួងការពារជាតិ) នឹងកាត់បន្ថយទាហានអាមេរិកនៅសាធារណរដ្ឋកូរ៉េ (ROK) គឺមិនពិតទេ»។
ការចេញមកបញ្ជាក់របស់មន្ទីរបញ្ចកោណ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីកាសែត Wall Street Journal បានរាយការណ៍ថា មន្ទីរបញ្ចកោណកំពុងបង្កើតសំណើដកទ័ពប្រមាណ ៤ ៥០០នាក់ចេញពីប្រទេសកូរ៉េខាងត្បូង ហើយផែនការនេះស្នើឲ្យផ្លាស់ប្តូរទីតាំងកងទ័ពទាំងនោះទៅកាន់ទីតាំងផ្សេងទៀតនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងកោះ Guam ផងដែរ។
បច្ចុប្បន្ននេះ ទាហានអាមេរិកប្រមាណ ២៨ ៥០០នាក់ត្រូវបានដាក់ពង្រាយនៅកូរ៉េខាងត្បូង ដែលជាវត្តមាន និងជាមូលដ្ឋានគ្រឹះនៃសម្ព័ន្ធភាពអាមេរិក និងកូរ៉េខាងត្បូង ចាប់តាំងពីសង្គ្រាមកូរ៉េមក។ កងកម្លាំងទាំងនេះដើរតួនាទីយ៉ាងសំខាន់សម្រាប់សន្តិសុខក្នុងតំបន់ និងការរារាំង ជាពិសេសទាក់ទងនឹងការគំរាមកំហែងពីកូរ៉េខាងជើង។
លោក Parnell បាននិយាយថា «សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកូរ៉េខាងត្បូង។ សម្ព័ន្ធភាពរបស់យើងគឺធ្វើពីដែកថែប»។
សូមបញ្ជាក់ថា មិនថាតែភាគីកូរ៉េខាងត្បូងនោះទេដែលបារម្ភអំពីការកងកម្លាំងអាមេរិកចេញពីទឹកដីខ្លួន ប្រមុខយោធាក្រុងវ៉ាស៊ីនតោនមួយចំនួនក៏ធ្លាប់បង្ហាញពីក្ដីកង្វល់ស្រដៀងគ្នានេះដែរ។ លោក Xavier Brunson មេបញ្ជាការកងកម្លាំងអាមេរិកកូរ៉េ និងលោក Samuel Paparo មេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក ធ្លាប់បានព្រមានថា ការថយចុះចំនួនកងទ័ពអាចធ្វើឲ្យខូចសមត្ថភាពឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការគំរាមកំហែងពីកូរ៉េខាងជើង ចិន និងរុស្ស៊ី៕

ដោយ៖ ឈាង
ចុចអាន៖ WSJ៖ អាមេរិកកំពុងចារណាដកទ័ព ៤ ៥០០នាក់ពីកូរ៉េខាងត្បូង

-
ចរាចរណ៍៧ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
-
កីឡា១ សប្តាហ៍ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក