ព័ត៌មានជាតិ
អភិបាលខេត្តបន្ទាយមានជ័យ នាំយកគ្រឿងចក្រកាយបើកមុខទឹក បញ្ចៀសការជន់លិចស្រូវពលរដ្ឋ ២ ស្រុក
អភិបាលខេត្តបន្ទាយមានជ័យ បាននាំយកគ្រឿងចក្រអេស្កាវ៉ាទ័រ កាយបើកមុខទឹក ដើម្បីបញ្ចៀសពីការលិចលង់ស្រូវរបស់ប្រជាពលរដ្ឋចំនួន ២ ស្រុក ដោយសារមានភ្លៀងធ្លាក់ជាប់ៗ គ្នា និងមានការបើកទឹកពីផ្នែកខាងលើ ធ្វើឱ្យទឹកផ្នែកខាងក្រោម ត្រង់ចំណុចភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ លិចលង់ស្រូវដែលកំពុងតែបង្កបង្កើនផលទើបបានប៉ុន្មានថ្ងៃ។

ការចុះកាយបើកមុខទឹកខាងលើនេះធ្វើឡើងកាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ ក្រោមការចុះបញ្ជាផ្ទាល់ពី លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមទាំងមន្ទីរធនធានទឹក អភិបាលក្រុងសិរីសោភ័ណ សង្កាត់ និងភូមិ បាននាំយកគ្រឿងចក្រអេស្កាវ៉ាទ័រ ដើម្បីកាយបើកមុខទឹក បញ្ចៀសការជន់លិចស្រូវប្រជាពលរដ្ឋ នៅចំណុចអូរព្រំប្រទល់ ឃុំស្លក្រាម ស្រុកស្វាយចេក និងភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានផ្តល់អនុសាសន៍ដល់ក្រុង-ស្រុក ទាំង ៩ ត្រូវផ្តោតយកចិត្តទុកដាក់តាមដានស្ថានភាពទឹក ដោយមួយរយៈពេលនេះមានភ្លៀងជាបន្តបន្ទាប់ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ជាពិសេសបើក្នុងករណីតំបន់ដែលប្រឈមនឹងជំនន់ទឹកភ្លៀង ត្រូវរកវិធីគ្រប់មធ្យោបាយក្នុងការរំដោះទឹកកុំឱ្យមានការជន់លិចផលដំណាំ ក៏ដូចជាផ្ទះសំបែងប្រជាពលរដ្ឋ។ មួយវិញទៀត បើក្នុងករណីជំនន់ទឹកភ្លៀងធ្លាក់មកខ្លាំង ប៉ះពាល់ធ្ងន់ធ្ងរ ត្រូវជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព៕
អត្ថបទ ៖ អ ពៅ






-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


