ជីវិតកម្សាន្ដ
សុខគា គីមលាង ផ្តើមចាប់ក្តីស្រមៃនិងគោលដៅសម្រាប់ Miss Universe Cambodia 2025
ដូចអ្វីដែលខ្លួនធ្លាប់បានបង្ហើបកន្លងមក ទីបំផុត នាដការីឆ្នើមផ្នែករបាំបុរាណអប្សារាកញ្ញា សុគា គីមលាង ហៅ កូនអាន បានបង្ហាញវត្តមានចូលប្រកួតកម្មវិធីសម្រស់ Miss Universe Cambodia 2025 ខណ:បច្ចុប្បន្នកញ្ញាកំពុងហ្វឹកហាត់ដើម្បីប្រកួតប្រជែងដណ្តើមយកជ័យជំនះក្លាយជាម្ចាស់មកុដ។

ថ្វីត្បិតនេះគ្រាន់តែការចាប់ផ្តើមជំហ៊ានដំបូងរបស់តារាស្រី សុខគា គីមលាង ក៏ពិតមែន ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្ររំពឹងចិត្តខ្ពស់ទុកជាមុនដោយសង្ឃឹមថា បេក្ខភាព Miss Universe Cambodia 2025 រូបនេះអាចធ្វើបាន ដោយសំអាងលើសមត្ថភាពរបស់សិល្បការិនីរូបនេះផ្ទាល់។
នាដការី សុខគា គីមលាង បានបញ្ជាក់ថា ឥឡូវនេះ នាងផ្តើមចាប់យកពេលវេលាដែបោះជំហានទៅមុខជាមួយក្តីស្រមៃនិងគោលដៅ MUC 2025 ហើយ។ ទន្ទឹមនេះ កញ្ញាក៏បង្ហាញការអរគុណសម្រាប់ការគាំទ្រ និងក្រុមការងារដែលនៅពីក្រោយភាពស្រស់ស្អាតនៃបេក្ខភាពនីមួយៗផងដែរ។
ចំពោះការដាក់ខ្លួនចូលប្រឡូកក្នុងវិស័យបវរកញ្ញារបស់នាដការីរូបនេះ នាពេលនេះ បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនបង្ហាញការលើកទឹកចិត្ត ខណ:នាងប្តេជ្ញាយកជ័យជំនះ ដើម្បីក្លាយជាតំណាងកម្ពុជាឈានទៅដល់ឆាកអន្តរជាតិនាពេលខាងមុខ។ ទៀតសោត បេក្ខភាពបវរកញ្ញាក្នុងកម្មវិធីប្រកួតសម្រស់ Miss Universe Cambodia 2025 ហាក់មានបេក្ខភាពលេចធ្លោគួរឱ្យកត់សម្គាល់។
នាដការី សុខគា គីមលាង ធ្លាប់បានតាំងចិត្តខ្ពស់ក្នុងការចូលរួមថែរក្សាសម្បត្តិវប្បធម៌-អរិយធម៌ ខណ:កន្លងមកក៏ត្រូវបានទស្សនិកជនដឹងថា នាងតែងតែមានភាពលេចធ្លោលើសកម្មភាពផ្សព្វផ្សាយវប្បធម៌សិល្ប:ខ្មែរ។ តួយ៉ាងសកម្មភាពនេះ តែងទទួលបានការកោតសរសើរនិងគាំទ្រពីសំណាក់មហាជនខ្មែរគ្រប់វ័យ៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន