Connect with us

ជីវិតកម្សាន្ដ

អតីត​ស្វាមីសាន់ឆាយ ​ជាអ្នកជំនួញមាន​ទ្រព្យ​វាល់លានដុល្លារ ក្នុងប្រទេសចិន

បានផុស

នៅ

​គេ​​ហទំព័រ​ព័ត៌មាន​ 163 Znews បានរាយការណ៍ថា តម្លៃទីផ្សាររបស់ Ma Liu Ji ដែលជាសង្វាក់ផលិតកម្មអាហារក្តៅ (Hot Pot) គ្រប់គ្រងដោយអ្នកជំនួញជនជាតិចិន Wang Xiaofei បានលើសពី ៨.៥ ពាន់លានយន់ (១.២ ពាន់​លានដុល្លារ) ដោយអាជីវកម្មបន្តរីកចម្រើនទៅមុខឥតឈប់ឈរ។

អតីតស្វាមី Barbie Hsu ដែល​​ទស្សនិកជន​ស្គាល់​ថា «សាន់ឆាយ» ត្រូវបានគេរាយការណ៍ទៀតថា មានភាគហ៊ុនពី ២៥% ទៅ ៣៦% នៃភាគហ៊ុននៅក្នុងក្រុមហ៊ុន​នោះ​ ដូច្នេះហើយតម្លៃភាគហ៊ុនរបស់គាត់ ត្រូវបានគេប៉ាន់ស្មានថា មានចន្លោះពី ៣០ លានដុល្លារទៅ ៤៣លានដុល្លារឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ជំនួញជនជាតិចិន Wang Xiaofei និងភរិយា Barbie Hsu ឬសាន់ឆាយ

អ្នកជំនួញវ័យ៤៣ឆ្នាំ ក៏​ត្រូវ​បាន​គេ​ជឿ​ថា​ មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ផ្សេង​​ទៀត​ផង​ដែរ។ នៅពេលដែលគាត់បានលែងលះជាមួយសាន់ឆាយ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ប្តីប្រពន្ធនេះបានស្នើសុំឲ្យតុលាការបែងចែកទ្រព្យសម្បត្តិដែលមានតម្លៃ ៩៥០លានដុល្លារតៃវ៉ាន់ (៣១.៧ លានដុល្លារ)។ ទោះ​ជា​យ៉ាង​ណា មេធាវី​របស់​ពួក​គេ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​​អំពី​របៀប​ដែល​ទ្រព្យ​សម្បត្តិ​ត្រូវ​បាន​បំបែក​នោះ​ទេ។

លើសពីនេះទៅទៀត អ្នកជំនួញត្រកូល Wang ត្រូវបានគេដឹងថា ជាអ្នកស្នងមរតកពីអាជីវកម្មដ៏លេចធ្លោមួយ​​​ពី​ឪពុកម្តាយ​។ ម្តាយរបស់គាត់គឺ លោកស្រី Zhang Lan ជាស្ថាបនិកនៃក្រុមហ៊ុន South Beauty Food & Beverage Co. Ltd. ដែលប្រតិបត្តិការយីហោភោជនីយដ្ឋានពីរផ្សេងគ្នា និងជាង ៥០ទីតាំងនៅទូទាំងប្រទេសចិន។ នេះបើយោងតាមសារព័ត៌មាន China Daily ។

ដោយឡែក កាសែត South China Morning Post បានរាយការណ៍ដែរថា នៅក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុន South Beauty បានលក់ភាគហ៊ុនរបស់ខ្លួនចំនួន ៨២.៧% ក្នុងតម្លៃប៉ាន់ស្មាន ៣០០លានដុល្លារ ដោយបង្ហាញពីភាពលេចធ្លោ និងតម្លៃរបស់វា។

សូមបញ្ចាក់ដែរថា លោក Wang Xiaofei បានរៀបការជាមួយ Barbie Hsu ឬសាន់ឆាយ ពីឆ្នាំ ២០១១ រហូតដល់ការលែងលះរបស់ពួកគេនៅឆ្នាំ ២០២១។ ក្រោយមក តារាស្រី Barbie បានជួបជុំជាមួយអតីតមិត្តប្រុសរបស់នាង គឺ DJ Koo ហើយអ្នកទាំងពីរបានរៀបការនៅខែកុម្ភៈ ឆ្នាំ ២០២២។ ទន្ទឹមនឹងនោះដែរ អតីតស្វាមីអ្នកជំនួញ ក៏បានប្រកាសដំណឹងរៀបការជាមួយមិត្តស្រីថ្មីអាយុ ២៦ ឆ្នាំ និងជាអ្នកមានឥទ្ធិពលលើ​បណ្តាញ​អ៊ីនធឺណិតឈ្មោះថា Mandy Ma ក្នុងខែឧសភា ឆ្នាំ ២០២៤៕

Wang Xiaofei និង ភរិយាថ្មី

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មហាជនប្រៀបធៀបមង្គលការ១៤ឆ្នាំ រវាងសាន់ឆាយនិងអតីតស្វាមី ខណៈភរិយាថ្មីអធិកអធមជាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម