Connect with us

កីឡា

រដូវ​កាល​ថ្មី ក្លិប​​បាល់ទាត់​កម្ពុជា​ ៣ ​​ប្រកួត​ពាន​​អាស៊ី វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល

បានផុស

នៅ

ក្រុម​បាល់ទាត់​កម្ពុជា​ចំនួន​ ៣​ ទទួល​បាន​កៅអី​ប្រកួត​​ក្នុង​ពាន​រង្វាន់​ក្លិប​ទ្វីប​អាស៊ី រដូវ​កាល ​២០២៥-២៦ ​ដែល​បាន​ក្លាយ​ជា​ជំហាន​ថ្មី​មួយ​ទៀត​សម្រាប់​បាល់ទាត់​កម្ពុជា​​លើ​ឆាក​អន្តរជាតិ។

ក្រុម​បុរស​ភ្នំពេញ​ក្រោន

ភ្នំពេញ​ក្រោន ឈ្នះ​ពាន​សម្តេច​តេជោ ហ៊ុន សែន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​បាល់ទាត់​ភ្នំពេញ​ក្រោន ក្នុង​នាម​ជា​ជើង​ឯក​រង​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ទទួល​បាន​កៅអីវគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ពាន​រង្វាន់ AFC Challenge League នៅ​រដូវ​កាល​ថ្មី។ ក្រុម​តំណាង​កម្ពុជា​មួយ​នេះ​​ទទួល​បាន​​កៅអី​ឡើង​ទៅ​កាន់​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ដោយសារ​ក្លិប​​នៅ​ប្រទេស​មិន​អាច​បំពេញ​ទៅ​តាម​លក្ខខណ្ឌ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី។

ក្រុម​បុរស​ព្រះ​ខ័ន​រាជ​ស្វាយរៀង

ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​កៅអី​ប្រកួត​ក្នុង​ពាន​រង្វាន់​ក្លិប​អាស៊ី​លំដាប់​ទី៣ AFC Challenge League នៅ​​វគ្គ​សន្សំ​ក្នុង​ពូល​ជា​លើក​ទី​២ បន្ទាប់​ពី​ធ្វើ​បាន​ល្អ​រហូត​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពាន​រង្វាន់​មួយ​នេះ។

ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ​ពាន​លីគ​កម្ពុជា

កាល​ពី​រដូវ​កាល​មុន ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ប្រកួត​វគ្គ​ជម្រុះ (Playoffs) ជា​មួយក្រុម​ផ្សេង ដោយសារ​ម្ចាស់​ជើង​ឯក​លីគ​កំពូល​កម្ពុជា​មាន​ត្រឹម​តែ​កន្លះ​កៅអី​ប៉ុណ្ណោះ ប៉ុន្តែ​ក្លិប​នៅ​កូរ៉េ​ខាង​ជើង​មិន​បាន​បំពេញ​លក្ខខណ្ឌ​គ្រប់​គ្រាន់​ក្នុង​ការ​ចូល​រួម​ប្រកួត​ទើប​ផ្តល់​ឲ្យក្លិប​កម្ពុជា​​មួយ​នេះ​ចូល​ដល់​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​តែ​ម្តង។

យ៉ាង​ណា ព្រះ​ខ័ន​រាជ​ស្វាយរៀង បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​ចាប់​ពី​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ហើយ​បាន​ជួយ​ឲ្យ​ក្លិបលីគ​កំពូល​កម្ពុជា​ទទួល​បាន​ពិន្ទុ​យ៉ាង​ច្រើន​រហូត​​ទទួល​បាន​១​កៅអី​កន្លះ​នៅ​ក្នុង​រដូវ​កាល​ថ្មី​។

ក្រុម​នារី​ភ្នំពេញ​ក្រោន

ក្រុម​បាល់ទាត់​នារី​ភ្នំពេញ​ក្រោន បាន​ក្លាយ​ជា​ក្រុម​នារី​កម្ពុជា​ដំបូង​គេ​បង្អស់​ដែល​ចូល​រួម​ប្រកួត​ក្នុង​ពាន​ក្លិប​អាស៊ី​អាស៊ី​លំដាប់​ទី១ AFC Women’s Champions League ក្នុង​នាម​ជា​ជើង​ឯក​លីគ​​នារី​កម្ពុជា​ឆ្នាំ​២០២៥។

ក្រុម​នារី​ភ្នំពេញ​ក្រោន ឈ្នះ​ពាន​លីគ​នារី​កម្ពុជា

ពាន​នារី​អាស៊ី AFC Women’s Champions League ទើប​តែ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០២៤​ ហើយ​រដូវ​កាល ​២០២៥-២៦​ ខាង​មុខ​គឺ​ជា​​ព្រឹត្តិការណ៍​ប្រកួត​លើក​ទី​២​ដែល​ប្រជុំ​ដោយ​ក្លិប​បាល់ទាត់​នារី​ខ្លាំង​ៗ​ទូទាំង​ទ្វីប​អាស៊ី៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤៦ វិនាទី មុន

Morioka Yuki ប្រកាសចង់​ជួប​​គុន​ខ្មែរ​ ជា​ជើង​ឯក​ឃីក​បុក​ស៊ីង​ជាតិ​ជប៉ុន ខ្លាំង​កណ្តាប់ដៃ

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ថៃ តែងអះអាងថា ទាហានល្បាតលើដីខ្លួនឯង ប៉ុន្តែពេលជាន់មីន មកបន្ទោសតែកម្ពុជា

សេដ្ឋកិច្ច១១ នាទីutes មុន

កម្ពុជារកចំណូលបានជាង ៧៥៣ លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទី

ព័ត៌មានជាតិ១៨ នាទីutes មុន

ក្រសួងការងារ លើកទឹកចិត្តដល់និស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសហុងគ្រីឲ្យក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពលរបស់កម្ពុជាក្នុងយុគសម័យឌីជីថល

ព័ត៌មានជាតិ៣៩ នាទីutes មុន

ACU បើកវគ្គផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយដល់អាជ្ញាធរខណ្ឌ៧មករា ដើម្បីចែករំលែក​បទពិសោធន៍ដល់មន្រ្តីថ្នាក់មូលដ្ឋាន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ ប្រើលេសចំនួន២ ដើម្បីបញ្ជូនកម្លាំងបន្ថែមមកកាន់តំបន់រសើបនៅព្រំដែនជាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

តុលាការថៃ សម្រេចដាក់ពន្ធនាគារទាហាន ២ រូបដែលវាយសម្លាប់កូនទាហានខ្លួនឯង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​​​​កង​ទ័ពអ៊ុយក្រែនបាត់​បង់​យន្តហោះ​ចម្បាំង​បារាំង​​«Dassault Mirage 2000»​ លើក​ដំបូង​​​​ ​​​​​

Sokha Hotels

ព័ត៌មានពេញនិយម