ព័ត៌មានអន្ដរជាតិ
ទោះផឹកកាហ្វេត្រឹមកន្លះពែងក្នុងមួយថ្ងៃ ក៏ស្ត្រីមានផ្ទៃពោះបង្កហានិភ័យខ្លាំងដល់ទារកដែរ
លទ្ធផលពីអ្នកស្រាវជ្រាវអាមេរិកបង្ហាញថា ស្ត្រីមានផ្ទៃពោះដែលផឹកជាតិកាហ្វេអ៊ីនជាប្រចាំនឹងធ្វើឱ្យទារកកើតមកមិនពេញលក្ខណៈ ឬខ្វះទម្ងន់។

ពួកគេបានរកឃើញថា ស្ត្រីនិយមផឹកកាហ្វេដែលមានជាតិកាហ្វេអ៊ីនស្មើនឹងកន្លះកែវក្នុងមួយថ្ងៃនឹងធ្វើឱ្យទារកកើតមកតូចខុសប្រក្រតី បើប្រៀបធៀបនឹងស្ត្រីមានផ្ទៃពោះដែលមិនទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនសោះ។
ចំណែកទារកដែលកើតមកតូចអាចធ្វើឱ្យពួកគេមានហានិភ័យខ្ពស់នៃជំងឺធាត់ ជំងឺបេះដូង និងទឹកនោមផ្អែមនៅពេលក្រោយ។ ដោយសារបញ្ហានេះអ្នកជំនាញណែនាំឱ្យស្ត្រីមានផ្ទៃពោះបញ្ចៀសទាំងស្រុងពីភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនដូចជា កាហ្វេ តែ សូដា និងភេសជ្ជៈប៉ូវកម្លាំងផ្សេងទៀតជាដាច់ខាត។

NHS អាមេរិកនិយាយថា ស្ត្រីមានផ្ទៃពោះអាចផឹកជាតិកាហ្វេអ៊ីនបាន ប៉ុន្តែមិនលើសពី ២០០ មីលីក្រាមក្នុងមួយថ្ងៃឡើយ ហើយប្រសិនអ្នកម្ដាយចំណូលភេសជ្ជៈមានជាតិកាហ្វេអ៊ីន ត្រូវតែពិគ្រោះជាមួយគ្រូពេទ្យអំពីការទទួលទានជាតិកាហ្វេអ៊ីនអំឡុងពេលមានផ្ទៃពោះជាមុនសិន។
ការទទួលទានជាតិកាហ្វេអ៊ីនលើសកម្រិត ត្រូវបានអ្នកជំនាញជឿថា បណ្តាលឱ្យសរសៃឈាមនៅក្នុងស្បូននិងសុកមានភាពតឹង ដែលនាំឱ្យពិបាកដល់ការផ្គត់ផ្គង់ឈាមដល់ទារក និងរារាំងការលូតលាស់របស់ក្មេងក្នុងផ្ទៃ។

ដោយឡែកការសិក្សាថ្មីមួយទៀតបានបង្ហាញថា ការទទួលទានជាតិកាហ្វេអ៊ីនខ្ពស់ជាប្រចាំក៏មានហានិភ័យចំពោះការលូតលាស់នៅក្នុងផ្ទៃ កើតមកទម្ងន់ស្រាល ក៏ដូចជាប៉ះពាល់អវៈយវៈមួយចំនួនថែមទៀតផង។
បើប្រៀបធៀបស្ត្រីដែលមិនទទួលទានកាហ្វេអ៊ីននិងស្ត្រីដែលមានកម្រិតកាហ្វេអ៊ីនក្នុងឈាមខ្ពស់ ទារកកើតជាមួយម្ដាយផឹកកាហ្វេអ៊ីនមានទម្ងន់ស្រាលជាងទារកធម្មតា ៨៤ ក្រាម អវៈយវៈខ្លីជាង ០,៤៤ សង់ទីម៉ែត្រ ទំហំក្បាលតូចជាង ០,៣២ សង់ទីម៉ែត្រ។
តាមរយៈការសិក្សាខាងលើ អ្នកជំនាញបានទូន្មានស្ត្រីមានផ្ទៃពោះគ្រប់រូប គួរចៀសវាងជាតិកាហ្វេអ៊ីនដាច់ខាតដើម្បីជាប្រយោជន៍ដល់សុខភាពទារកនិងខ្លួនឯងផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ ស្រាយចម្ងល់! សំឡីអានាម័យអាចបណ្ដាលឲ្យកើតជំងឺមហារីក?
ចុចអាន៖ ក្មេងក្តៅខ្លួន ឬផ្តាសាយ ចំថ្ងៃត្រូវចាក់វ៉ាក់សាំង អាចចាក់បានអត់?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


