Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញាខ្មែរកម្ពុជាក្រោម ឆន ស្រីណេត ថា ខ្លួនស្ម័គ្រចិត្តបម្រើជាតិ បើត្រូវការកងទ័ព

បានផុស

នៅ

អតីតបវរកញ្ញាមកពីកម្ពុជាក្រោម Miss Universe Cambodia កញ្ញា ឆន ស្រីណេត បានប្រកាសនូវឆន្ទ:យ៉ាងមោះមុតរបស់ខ្លួនក្នុងការស្ម័គ្រចិត្ត ដើម្បីចូលរួមបម្រើជាតិបើសិនជាតិត្រូវការកងទ័ព សម្រាប់ការពារទឹកដី ពីការឈ្លានពានរបស់ប្រទេសជិតខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដណាស់ នេះអាចចាត់ទុកថាស្រីស្អាត ឆន ស្រីណេត គឺជាតារាខ្មែរដំបូងគេដែលមានឆន្ទ:ហ៊ានលះបង់ជីវិត ដើម្បីជាតិមាតុភូមិ ដើម្បីប្រឆាំងការឈ្លានពានពីសំណាក់ទាហ៊ានថៃ ដោយនាងហ៊ានស្ម័គ្រចិត្តចង់ចូលរួមបម្រើជាតិ។

បវរកញ្ញាខ្មែរកម្ពុជាក្រោម កញ្ញា ឆន ស្រីណេត បានបង្ហោះបានសំណេរខ្លីនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះថា “បើប្រទេសជាតិត្រូវការកងទ័ព  ខ្ញុំនឹងស្ម័គ្រចូលរួមបម្រើជាតិ”។ ឆន្ទ:នេះកំពុងត្រូវបានការលើកសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ព្រមទាំងអ្នកលេងបណ្តាញសង្គមជាច្រើន។

ចំពោះការចេញមុខប្រកាសពីឆន្ទ:របស់ខ្លួនដោយភាពអង់អាចក្លាហាររបស់តារាសម្តែង និងជាបវរកញ្ញាមកពីកម្ពុជាក្រោម ឆន ស្រីណេត ស្របពេលមានការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃបណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់នៅព្រំដែនប្រាសាទព្រះហារកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម១១ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ១១ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម