កីឡា
ហេតុផលចំនួន ៥ ដែលបង្ហាញថា Rodtang ជាកីឡាករមួយថៃដ៏គ្រោះថ្នាក់បំផុត
Rodtang “The Iron Man” Jitmuangnon ដែលបច្ចុប្បន្នជាម្ចាស់ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion នឹងត្រូវសម្រាកមួយរយៈពីការឡើងការពារខ្សែក្រវាត់មួយរយៈ។ ប៉ុន្តែ Rodtang នឹងឡើងជួបកីឡាករអូស្ត្រាលី Danial “Mini T” Williams ក្នុងការប្រកួត ៣ទឹកនៃកម្មវិធី ONE Super Series នៅព្រឹត្តិការណ៍ “ONE on TNT I” ដែលត្រូវផ្សាយផ្ទាល់នាថ្ងៃពុធទី ៧ ខែ មេសា ក្នុងម៉ោងពិសេសនៅអាមេរិក។ មុនពេល “The Iron Man” ឡើងសង្វៀននាខែមេសា នេះជា ៥ ចំណុចដែលបង្ហាញថាតារាថៃជាកីឡាករដ៏គ្រោះថ្នាក់បំផុតក្នុងពិភពមួយថៃ។

១- មានទំនុកចិត្តខ្ពស់
ពេល Rodtang ដើរចូលសង្វៀន ONE គូប្រជែងតែងតែបានឃើញនូវទំនុកចិត្តខ្ពស់របស់គេ។ គេមិនមានបញ្ហាថាត្រូវជួបអ្នកចំណូលថ្មីកម្រិតណា ឬ អតីតម្ចាស់ខ្សែក្រវាត់ ONE Flyweight Kickboxing World Champion ដូចជា Petchdam “The Baby Shark” Petchyindee Academy នោះទេ។ Rodtang តែងតែដាក់ទំនុកចិត្តខ្ពស់ក្នុងការតតាំងនឹងគូប្រកួត។

២- អ្នកជំនាញម៉ាត់ដងខ្លួន
មិនត្រឹមជំនាញទាត់, ចាប់អុកជង្គង់, អ្នករៀបចំតាក់ទិកប្រកួតខ្ពស់ និងការឆក់ឱកាសនោះទេ ជើងខ្លាំង Rodtang ជាកីឡាករមួយថៃម្នាក់ដែលប្រើស្នៀតម៉ាត់ដងខ្លួនក្នុងស្ទិលផ្សេងគ្នា។ គេមានស្នៀតបញ្ចេញកណ្ដាប់ដៃផ្សេងៗគ្នាគួរឲ្យចង់ទស្សនា។ គេចាំបានថា កាលប្រកួតជាមួយ សុខ ធី នៅកម្មវិធី ONE: WARRIORS OF LIGHT កីឡាកររហស្សនាមមនុស្សដែក ប្រើក្បាច់ទាត់ក្រោមបញ្ឆោត ហើយប្រើកណ្ដាប់ដៃញាប់ៗមួយពីរ និងបន្ទាប់មកទៀត គេប្រើម្ដងហើយម្ដងទៀត។

ជាមួយគ្នានេះ បុរសមកពីខេត្ត Phatthalung កម្រនឹងឡើងអុកជង្គង់ណាស់ លើកលែងតែដៃគូរបស់ខ្លួនទាញគេឲ្យចូលឱបប៉ុណ្ណោះ។ Rodtang ចូលចិត្តវ៉ៃពោះទឹក , ដងខ្លួន, ក្បាល និងផ្ទៃមុខ ឬ វ៉ៃកែងជាដើម។
៣-កើតមកដើម្បីវ៉ៃ
Rodtang ជាកីឡាករម្នាក់ដែលមិនខ្លាចរអា។ គេតែងតែប្រើកាយសម្បទាដ៏រឹងមាំរបស់ខ្លួនដើម្បីជម្នះលើគូប្រកួត។ តារាថៃមិនទាន់ចាញ់សោះក្នុង ៩ លើកកន្លងមកនៅសង្វៀន ONE។ ជារឿយៗ Rodtang ធ្វើឲ្យអ្នកគាំទ្ររំភើបពេលឡើងប្រកួតម្ដងៗ។ នៅពេលគូបដិបក្ខមិនចូលវ៉ៃ Rodtang តែងតែលើកដៃជាសញ្ញាឲ្យចូលមក។ បើដៃគូមិនចូលទេ ម្ចាស់ខ្សែក្រវាត់រូបនេះបានដើរចូលសន្ធាប់ និងឌឺគូប្រកួតទៀតផង។
៤- មិនងាយវ៉ៃដកថយ
Rodtang មានតែទិសដើរចូលទៅមុខមួយគត់ក្នុងការប្រកួត។ គេប្រើកណ្ដាប់ដៃរបស់ខ្លួនដើម្បីបំផ្លាញគូប្រកួតជារឿយៗ។ បើគូប្រជែងដើរថយក្រោយ “The Iron Man” គឺដើរទៅឈរខាងមុខ និង ចូលវ៉ៃតែម្ដង។ Rodtang ចង់បានការប្រកួតលឿនៗ ហើយមានតែការដើរចូលមួយគត់ដើម្បីទទួលបានលទ្ធផលដ៏អស្ចារ្យសម្រាប់ខ្លួន និងអ្នកគាំទ្រ។

៥- កម្លាំងមហាសាល
“The Iron Man” តែងតែធ្វើខ្លួនឲ្យដូចរថពាសដែកអីចឹង ដែលមានន័យថាគេប្រើកម្លាំងដ៏ខ្លាំងបំផុតដល់គូប្រជែងដោយកណ្ដាប់ដៃទាំងពីរ។ កណ្ដាប់ដៃរបស់គេចូលចិត្តវ៉ៃលើដងខ្លួន និង ឆ្អឹងជំនីដែលអាចធ្វើឲ្យគូបដិបក្ខមូរនប មិនអាចតដៃបាន។ នៅកម្មវិធី ONE: A NEW TOMORROW តារាថៃបានផ្ដួលអតីតម្ចាស់ខ្សែក្រវាត់មួយថៃ ONE Flyweight កីឡាករ Jonathan “The General” Haggerty ឲ្យតដៃលែងកើតតាមរយៈកណ្ដាប់ដៃលើដងខ្លួន។ តើ Williams នឹងក្លាយជាមនុស្សរងបរាជ័យដោយថ្វីដៃ Rodtang លើកទី១០ នៅសង្វៀន ONE ឬ យ៉ាងណា? កុំភ្លេចតាមដានព្រឹត្តិការណ៍ “ONE on TNT I” នៅថ្ងៃពុធទី ៧ ខែ មេសា ខាងមុខ៕
កម្ពុជាថ្មី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


