Connect with us

ព័ត៌មានជាតិ

ចុះ​យក​សំណាក អ្នក​ពាក់ព័ន្ធ​និង​អ្នក​ជំងឺ​កូ​វីដ​-១៩ ជិត​២០​នាក់ នៅក្នុង​អាជីវកម្ម លក់​ហ្គាស

បានផុស

នៅ

ភ្នំពេញ​ ៖ កម្លាំង​មាន​សមត្ថកិច្ច​ប៉ូលីស កងរាជអាវុធហត្ថ​ខណ្ឌ​និង​អាជ្ញាធរ​ខណ្ឌទួលគោក​នៅ​ថ្ងៃទី​២៩​ខែមីនា ​ឆ្នាំ​២០២១​នេះ បាន​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ចុះ​យក​សំណាក អ្នក​ពាក់ព័ន្ធ​នឹង​អ្នក​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹ​ត្តិ​ការណ៍​សហគមន៍​២០​កុម្ភៈ​ចំនួន​ជិត​២០​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​រដ្ឋបាល​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​២៩ ​ខែមីនា ​ឆ្នាំ​២០២១​នេះ អាជ្ញាធរ​ខណ្ឌទួលគោក ដោយមាន​សមត្ថកិច្ច​ទាំង​២​ប្រភេទ ចំណុះ​ឲ្យ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក បាន​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី​ចុះ​យក​សំណាក​ទីតាំង​ផ្ទះ​លេខ​២០៩ ផ្លូវ​លេខ​១៣២ ភូមិ​៧ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ដែល​ជា​ម្ចាស់ អាជីវកម្ម​យីហោ​ឈ្មោះ លី​ណា​ផា លក់​ហ្គាស​។ យក​សំណាក​សរុប​ចំនួន​១៨ នាក់ ស្រី ១០​នាក់​។

បន្ទាប់ពី​យក​សំណាក​រួច ​ក្រុមការងារ​បាន​ណែនាំ​អ្នក​ពាក់ព័ន្ធ​ទាំងនោះ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅនឹងកន្លែង៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម