Connect with us

នយោបាយ

សម្ព័ន្ធភាពគណបក្សនយោបាយ​ទទួល​ស្គាល់​គណបក្សសន្ដិភាពជាតិ​ជាសមាជិកទី២៩

បានផុស

នៅ

សម្ព័ន្ធភាពគណបក្សនយោបាយបាន​សម្រេច​ទទួល​ស្គាល់​គណបក្ស​សន្ដិភាព​ជាតិ​ជាសមាជិក​ទី​២៩ ក្នុង​កិច្ចប្រជុំប្រធាន​គណបក្សនយោបាយ​ក្នុង​សម្ព័ន្ធភាព​ដែល​រៀបចំ​នៅ​វិមាន​៧​ មករា ព្រឹកថ្ងៃទី៣០ ខែ​ឧសភា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​លោក ជា​ ធីរិទ្ធ បាន​ឱ្យ​ដឹង​ការ​ការ​ទទួលយក​សមាជិក​ថ្មី​នេះ​ធ្វើ​ឡើង​ជា​ឯកច្ឆន្ទ ដោយ​យោ​ង​ទៅ​តាម​នយោបាយ​ផ្ទៃ​ក្នុង​និង​កិច្ចព្រមព្រៀងរបស់សម្ព័ន្ធភាពគណបក្សនយោបាយ​ដែល​បង្កើត​ពី​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ២០២៣។

លោក​បាន​ឱ្យ​កម្ពុជា​ថ្មី​ដឹង​បន្ថែម​ថាក្រៅពីក្លាយ​ជាសមាជិក​សម្ព័ន្ធ​ភាព​គណបក្សនយោបាយ​ហើយ​គណបក្ស​នេះ​ក៏​បាន​ចូល​ជា​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ផងដែរ។

លោក​ថា៖ «តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​យើង​របស់​គណបក្ស​សម្ព័ន្ធ​ភាពឱ្យ​តែគាត់​មានឆន្ទៈពិត​ប្រាកដហើយ​ការ​ពិនិត្យ​របស់​គណបក្សសម្ព័ន្ធ​ផ្សេង​ទៀត​ដែលគាត់​មើល​ឃើញ​ថា​គណបក្សនេះ​មានលក្ខខន្ត​គ្រប់​គ្រាន់​ក្នុង​ការ​ចូលរួមជា​សមាជិក​គឺ​យើង​មាន​ការ​ទទួល​យក​ថ្មី​បន្ថែមព្រោះ​ក្នុង​កិច្ច​ព្រមព្រៀង​ក៏​បើក​ឱ្យ​មាន​ការ​ទទួល​យក​ជាបន្តបន្ទាប់​ដែរ​ក្នុង​ករណី​ដែល​គណបក្សមាន​គោលជំហរដូច​គ្នា»។

គួរឱ្យ​ដឹងផងដែរសម្ព័ន្ធភាពនយោបាយរវាង​គណបក្សប្រជាជន​កម្ពុជា​និង​បក្ស​សម្ព័ន្ធភាព​ផ្សេង​ទៀតត្រូវ​បាន​បង្កើត​ឡើង​នៅថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ២០២៣ ដោយ​មាន​កិច្ចព្រមព្រៀងចងសម្ព័ន្ធនោះ៨ចំណុចអំពីការពង្រឹងកិច្ចសហប្រតិតបត្តិការល្អ គោរពការពារបូរណភាពទឹកដី រដ្ឋធម្មនុញ្ញ និងរាជានិយម ចូលរួមសហការទប់ស្កាត់ និងកំចាត់ចោលនយោបាយជ្រុលនិយមជាដើម។

អ្នក​នាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​លោក ជា​ ធីរិទ្ធ បាន​បញ្ជាក់​ថាសម្ព័ន្ធភាព​ជាសម្ព័ន្ធភាព​រឹង​មាំ​និង​យូរ​អង្វែងដែលនឹង​បន្ត​ធ្វើការ​ជាមួយ​គ្នា​យូរ​អង្វែង​តទៅទៀត៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២៤ នាទីutes មុន

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

ព័ត៌មានជាតិ៥០ នាទីutes មុន

អាជ្ញាធរមីន ទាត់ចោលការផ្សាយរបស់ថៃ និងបញ្ជាក់ថា «កម្ពុជាមិនបានដាក់មីនថ្មីឡើយ»

កីឡា១ ម៉ោង មុន

លោក អាំង សិរីពិសិដ្ឋ បង្ហាញ​ការ​ហត់​នឿយ​​នឹង​​បាល់ទះ ចង់​យក​ពេល​វេលា​ដើម្បី​គ្រួសារ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់ម៉ឺនដប/កំប៉ុង សម្រាប់ព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ»

សេចក្ដីជូនដំណឹង២ ម៉ោង មុន

យីហោសម្លៀកបំពាក់ និងស្បែកជើងល្បីៗ នឹងបង្ហាញជូនសាធារណជននៅណាហ្គាវើលដ៍ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម