ព័ត៌មានជាតិ
ក្រសួងការងារ សហការជាមួយ TAFTAC ផ្សព្វផ្សាយលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារដល់រោងចក្រនៅខេត្តតាកែវ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយតំណាងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានរៀបចំសិក្ខាសាលាមួយ ដើម្បីផ្សព្វផ្សាយពីលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារដល់រោងចក្រ-សហគ្រាស នៅខេត្តតាកែវ កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ ថ្មីៗ នេះ។

លោកវេជ្ជបណ្ឌិត លី សារុន ប្រធានការិយាល័យតំណាងប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារ នៃនាយកដ្ឋាន ដោយសហការជាមួយតំណាង TAFTAC ព្រមទាំងមានសិក្ខាកាមសរុប ៤៥ នាក់ ដែលមកពីរោងចក្រ-សហគ្រាស នៅខេត្តតាកែវ។

លោកវេជ្ជបណ្ឌិត លី សារុន បានថ្លែងថា គោលបំណង នៃសិក្ខាសាលានេះ ដើម្បីផ្សព្វផ្សាយ ណែនាំ និងបង្កើនការយល់ដឹងដល់រោងចក្រ សហគ្រាស និងគ្រឹះស្ថាន លើគោលការណ៍សំខាន់ៗ ដូចជា ច្បាប់ និងបទដ្ឋានគតិយុត្តិដែលពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងការងារ , បញ្ជីត្រួតពិនិត្យអធិការកិច្ចផ្នែកលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ , ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ , សុវត្ថិភាពគ្រឿងម៉ាស៊ីន , មូលដ្ឋានគ្រឹះ នៃសុវត្ថិភាពអគ្គិភ័យ និងភាពតានតឹងដោយកម្ដៅខ្លាំង និងវិធានការសុវត្ថិភាពការងារនៅកន្លែងធ្វើការ។

ឆ្លៀតឱកាសនោះ ក្រុមការងារ នៃនាយកដ្ឋានពេទ្យការងារ បានសហការជាមួយតំណាង TAFTAC ធ្វើការចែកជូន និងផ្សព្វផ្សាយពីសៀវភៅកម្រងច្បាប់ពាក់ព័ន្ធវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងចែកជូននូវបដាព័ត៌មានពាក់ព័ន្ធនឹងបញ្ចូលសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់រដ្ឋបាល និងរោងចក្រ-សហគ្រាស និងគ្រឹះស្ថាននានានៅមូលដ្ឋាន។


ភ្ជាប់ជាមួយនឹងការបណ្ដុះបណ្ដាល ក៏ដូចជាការផ្សព្វផ្សាយនេះ ក្រុមការងារ បានធ្វើការចាក់បង្ហាញនូវសកម្មភាពខ្លះៗ របស់មជ្ឈមណ្ឌលសុវត្ថិភាព និងសុខភាពការងារ (OSHTC) ព្រមទាំងណែនាំពីវីដេអូអប់រំស្ដីពីសុវត្ថិភាពអគ្គិភ័យ ដែលនាយកដ្ឋានពេទ្យការងារបានរៀបចំកន្លងមក៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់