ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន ៖ កម្ពុជាបាត់បង់ទឹកដីច្រើនហើយក៏មិនទាមទារត្រឡប់មកវិញ តែកម្ពុជារក្សាសិទ្ធិការពារទឹកដីបច្ចុប្បន្ន
អតីតនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា កម្ពុជាបានធ្វើកិច្ចការច្រើនណាស់ជាមួយប្រទេសជិតខាងដើម្បីបោះបង្គោលព្រំដែន ហើយក៏មិនទាមទារទឹកដីដែលបានបង់ពីមុនមកឡើយ ប៉ុន្តែកម្ពុជារក្សាសិទ្ធិការពារទឹកដីបច្ចុប្បន្នដាច់ខាត មិនឱ្យប្រទេសណាឈ្លានពានឡើយ។

អញ្ជើញបើកកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅថ្ងៃទី ០២ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា បានលើកឡើងថា ពាក់ព័ន្ធព្រំដែន កម្ពុជាបានធ្វើការចរចាជាមួយវៀតណាម ក្នុងការបោះបង្គោលរួចជាស្រេចចំនួន ៨៤ %ទៅហើយនៅសល់តែ ១៦ % ទៀត កំពុងតែធ្វើការចរចា ហើយភាគីទាំងពីរគោរពគ្នាទៅវិញទៅមក។
លើសពីនេះ កម្ពុជាក៏បានចរចាជាមួយភាគីឡាវ បោះបង្គោលព្រំដែនចំនួន ៨៦ ភាគរយហើយ នៅសល់ តែ១៤ % ទៀត កំពុងបន្តការចរចា ដោយមានការគោរពគ្នាទៅវិញទៅមក។ ប៉ុន្តែសម្តេចតេជោ ដាក់ជាចម្ងល់ថា ហេតុអ្វីបានជាការចរចាបោះបង្គោលព្រំដែនជាមួយភាគីថៃរយៈពេល ២៥ឆ្នាំហើយ នៅតែមិនទាន់ទៅមុខ។ សម្តេចតេជោ មានប្រសាសន៍ថា៖« ក៏ប៉ុន្តែបញ្ហាព្រំដែនកម្ពុជា-ថៃ ២៥ ឆ្នាំ គឺអត់ទាន់បានធ្វើអី ក្រៅតែពីដើររកបង្គោល ប៉ុន្មាននោះតែប៉ុណ្ណោះ ហើយចំណុចរសើបទាំងប៉ុន្មាន គឺបើមិនដោះស្រាយទេ រឿងនេះនៅតែបន្ត»។
សម្តេចក៏បានអះអាងថា ៖«កម្ពុជាគ្មានត្រូវការទឹកដីអ្នកណាទេ កម្ពុជាបាត់បង់ទឹកដីច្រើនណាស់ហើយ កម្ពុជាក៏មិនទាមទារយកដីត្រឡប់មកវិញដែរ តែកម្ពុជាសូមរក្សាសិទ្ធិការពារទឹកដីរបស់ខ្លួនតែប៉ុណ្ណោះ មិនអាចឱ្យអ្នកណាផ្សេងមកដណ្តើមទេ»។

ជាមួយគ្នានេះ សម្តេចតេជោ លើកទឹកចិត្តដល់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត យកបញ្ហាព្រំដែនកម្ពុជា-ថៃ ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ បើមិនដូច្នេះទេ បញ្ហាព្រំដែនទាំងពីរ ដោះស្រាយមិនចេះចប់ ហើយអាចឈានដល់ជម្លោះដូចជានៅតំបន់ហ្កាហ្សា រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលសង្គ្រាមបន្តអូសបន្លាយរាំរ៉ៃ។
សម្តេចតេជោ បន្ថែមថា៖«ខ្ញុំសូមបញ្ជាក់ថា មិនមែនយកបញ្ហាការប្តឹងមួយនេះ ហើយបញ្ចប់នូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ លើគ្រប់វិស័យដែលមានរួចមកហើយនោះទេ រឿងក្តីគឺក្តីតែរឿងសហប្រតិបត្តិការ នៅតែសហប្រតិបត្តិការ មិត្តភាពរបស់យើងត្រូវតែមាន» ។
ជាមួយគ្នានេះ សម្តេចតេជោ អំពាវនាវបងប្អូនជនរួមជាតិ កុំឈានដល់ការរើសអើងជាតិសាសន៍ កុំឱ្យមានជម្លោះរាល ដាលទៅតំបន់ផ្សេង ឬផ្ទេរពីផ្នែកយោធាទៅកាន់ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ ឬវិស័យអប់រំ និងវិស័យដទៃផ្សេងទៀត សូមយកចិត្តទុកដាក់ទៅលើបញ្ហានេះ។
គួរជម្រាបថា កម្ពុជាតែងតែជំរុញឱ្យគណៈកម្មការព្រំដែនកម្ពុជា-ថៃ រៀបចំពិនិត្យបង្គោលព្រំដែន និងបោះបង្គោលព្រំដែនឡើងវិញឱ្យបានលឿន ព្រមទាំងការដោះមីនចេញពីព្រំដែន ដើម្បីសុវត្ថិភាពរបស់ប្រជាជនទាំងសងខាង ក្នុងការចេញចូលរកស៊ី៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ