ព័ត៌មានជាតិ
តើសមាជិក ប.ស.ស. ដែលមានសិទ្ធទទួលបានប្រាក់សោធនជរាភាព ត្រូវបំពេញលក្ខណអ្វីខ្លះ?
របបសន្តិសុខសង្គម (ប.ស.ស.) ផ្នែកប្រាក់សោធន គឺប្រៀបបានទៅនឹងផែនការសន្សំប្រាក់រយៈពេលវែងដោយមិនដឹងខ្លួន ដែលទទួលបានផលតបស្នងត្រឡប់មកវិញនៅពេលដែលសាមីខ្លួនបាត់បង់សមត្ថភាពការងារ ឬចូលដល់វ័យចាស់ជរាចាប់ពីអាយុ៦០ឆ្នាំឡើងទៅ។ តើសមាជិក ប.ស.ស. ដែលមានសិទ្ធទទួលបានប្រាក់សោធនជរាភាព ត្រូវបំពេញលក្ខណអ្វីខ្លះ?

បើតាមរបបសន្តិសុខសង្គម ដើម្បីទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) កម្មករនិយោជិតត្រូវបំពេញលក្ខខណ្ឌ ដូចជា បានចុះបញ្ជីនៅ ប.ស.ស. ផ្នែកប្រាក់សោធន, បានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ១២ខែ និងត្រូវមានអាយុយ៉ាងតិច ៦០ឆ្នាំ។
នៅពេលចូលនិវត្តន៍ កម្មករនិយោជិតនឹងទទួលបានអត្ថប្រយោជន៍ពី ប.ស.ស. ដូចជា៖
– ទទួលបានប្រាក់សោធនជរាភាពជាប្រចាំខែ (១ខែ បើកជូន ២ដង)
– ទទួលបានការព្យាបាលនៅមន្ទីរពេទ្យដៃគូ ប.ស.ស. ដោយឥតបង់ថ្លៃ
– ទទួលបានប្រាក់វិភាជន៍បូជាសព នៅពេលទទួលមរណភាព
– ទទួលបានប្រាក់សោធនឧត្តរជីវី (ពេលដែលអ្នកចូលនិវត្តន៍ទទួលមរណភាព ប្តី ឬប្រពន្ធ និងកូននៅក្នុងបន្ទុកនឹងទទួលបានប្រាក់ ៤៥% នៃប្រាក់ចូលនិវត្តន៍របស់អ្នកចូលនិវត្តន៍)។

សូមបញ្ជាក់ថា កម្មករនិយោជិតជាសមាជិក ប.ស.ស. ក្នុងផ្នែកប្រាក់សោធន មានសិទ្ធិស្នើសុំប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) នៅពេលមានអាយុយ៉ាងតិច ៦០ឆ្នាំ។
ទន្ទឹមនេះ ដើម្បីអាចស្នើសុំប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) សមាជិក ប.ស.ស. ត្រូវភ្ជាប់ឯកសារសំខាន់ៗដូចជា ប័ណ្ណសមាជិក ប.ស.ស. ច្បាប់ដើម, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) ឬលិខិតឆ្លងដែន (ជនបរទេស), សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ និងសេចក្តីសម្លងបញ្ជាក់សំបុត្រកំណើតកូន (បើមាន), លេខគណនីធនាគារអេស៊ីលីដា (មិនមែនលេខអេស៊ីលីដាទាន់ចិត្ត) ឬលេខគណនីធនាគារ កាណាឌីយ៉ា។សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ ១២៩៧ ឬ ១២៨៦៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ