KPT+
សកម្មភាពខ្លះៗដែលបុរសអាចយកទៅវាយតម្លៃថា នារីនោះកំពុងស្វែងរកដៃគូ
បុរសៗ តែងមានអារម្មណ៍ដឹងភា្លមអំពីលក្ខណៈសម្បត្តិនៃនារីៗ តាមរយៈសម្តីនាងនិយាយ និងកាយវិកាលើបណ្តាញសង្គមរបស់នាង។ ទាំងនេះហៅថា ការវាយតម្លៃសម្បកក្រៅ ដែលស្រីៗស្អប់ណាស់។ ទោះបីស្អប់យ៉ាងណា យើងមិនអាចឃាត់គេមិនឱ្យចាត់ថ្នាក់យើងបានឡើយ ហើយយើងគួរដឹងដែរថា កាយវិកាណាខ្លះដែលបុរសវាយតម្លៃឬទុកថាជា«ភ្លើងខៀវ»បាន៖
១ សើចហារមាត់ធំៗទាំងគ្មានកំពុងនិយាយជាមួយអ្នកណាទាំងអស់

ជាទូទៅ ការផុសរូបបែបនេះញឹកញាប់ក្នុងបណ្តាញសង្គម បង្ហាញចរិតឯកជនរបស់ម្ចាស់រូប។ ការសើចហារមាត់ធំទាក់ទាញនេះ ជារឿងធម្មតាក្នុងចំណោមយុវនារីវ័យជំទង់ ព្រោះពួកគេក្រមិចក្រមើម តែសំខាន់ពួកគេមិនចូលចិត្តថតផុសទេ គឺកម្រផុសណាស់ ដូច្នេះហើយការថតបែហារមាត់ ក្នុងចំណោមអ្នកមានអាយុលើម្ភៃប្រាំ អាចបង្ហាញពីអារម្មណ៍ទាក់ទាញភេទផ្ទុយនៃម្ចាស់រូបថត។
ប្រសិនយើងកំពុងស្វែងរកការងារផង រូបបែបនេះមិនជួយអ្វីជាវិជ្ជមានដល់ការវិនិច្ឆ័យពីអ្នកជ្រើសរើស បុគ្គលិកដែលកំពុងរុករកមើលយើងលើបណ្តាញសង្គមនោះទេ។
២ សរសេរវែងៗ រៀងរាល់ថ្ងៃលើបណ្តាញសង្គម

ការសរសេរលើហ្វេសប៊ុក ឬ IG វែងៗ សឹងរាល់ថ្ងៃរៀបរាប់អំពី ចិត្តថ្លើម សកម្មភាពខ្លួន និងពាក្យដ្រាម៉ាឯទៀតៗ ជាគ្រឹះសម្រាប់បុរសវាយតម្លៃថា គេអាចចូលចែចង់នាងបានដែរឬទេ។ ជាទូទៅការវាយតម្លៃបែបនេះ មិនត្រឹមត្រូវទាំងអស់ទេប៉ុន្តែ ការស្ទង់មតិបង្ហាញថា បុរស ៨២ ភាគរយសារភាពអំពីអារម្មណ៍ស្វ័យប្រវត្តិមួយនេះថា គេងាយវាយតម្លៃមនុស្សស្រីដែលលេងហ្វេសប៊ុកច្រើន ឬបញ្ចេញរូបថតហួសហេតុ។
៣ បង្អួតសម្រស់ ឬសម្ភារៈ

ការវាតតម្លៃលើការផុសប្រភេទនេះមានទាំំងក្នុងចិត្តប្រុសនឹងស្រីអំពីចរិតលក្ខណៈបុគ្គលម្ចាស់ផុសថា ត្រេកត្រអាលបែបណា ចំពោះការបញ្ចេញកាបូប ឡាន កាម៉េរ៉ា កន្លែងស្អាតៗប្រណីតៗ ។ តើខុសគ្នាបែបណារវាងការងារក្នុងផ្ទះនិងក្រៅផ្ទះរបស់នាងនិងការផុសរបៀបភ្លើតភ្លើន?
៤ រូបថតរំសុះរំសាយសក់

«មានតែមនុស្សស្រីរឹងមាំមានជំនឿចិត្តខ្ពស់ មិនខ្វល់ពីសម្រស់ខាងក្រៅប៉ុណ្ណោះ ដែលហ៊ានលើកសក់ខ្ពស់ៗបង្ហាញផ្ទៃមុខទូទៅពេញលេញរបស់នាង ក្រៅពីនោះអ្នកអាចវាយតម្លៃបានថា នាងគិតបែបណាពេលរំសុះសក់ចុះឡើងលើបណ្តាញសង្គម» Emily Weiss
៥ ថតរូបបញ្ចេញសាច់ ទ្រូងនិងភ្លៅ

រឿងនេះមិនបាច់និយាយឡើយ ដោយសារអ្នកដែលធ្វើរឿងនេះ គេមិនខ្លាចអ្នកណាថាអ្វីទាំងអស់ ព្រោះគេមានគោលដៅពិតរបស់គេ៕
ប្រែសម្រួល៖ តុងឡុង
ប្រភព៖ careergirldaily
ចុចអាន៖ រៀនបំភ្លេចស្នេហាចាស់ជាការដោះលែងខ្លួនឯង មុនផ្លូវចិត្តរងគ្រោះធ្ងន់
ចុចអាន៖ មនុស្សស្រី ជួបមនុស្សត្រូវចិត្ត ច្រើនសម្តែងកាយវិកាទាំងនេះដោយមិនដឹងខ្លួនទេ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ