ព័ត៌មានជាតិ
រដ្ឋចាប់ដៃជាមួយក្រុមហ៊ុនជប៉ុនលើកកម្ពស់ស្តង់ដាប្រព័ន្ធត្រជាក់នៅកម្ពុជា
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Daikin Airconditioning (Cambodia) ដើម្បីពង្រឹងស្តង់ដាប្រព័ន្ធត្រជាក់ និងលើកកម្ពស់និរន្តរភាពវិស័យប្រព័ន្ធកម្ដៅ ខ្យល់ចេញចូល និងប្រព័ន្ធត្រជាក់ (HVAC) របស់កម្ពុជា។

អនុស្សរណៈយោគយល់នេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ តាមរយៈ MoU នេះនឹងកំណត់ក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ស្តង់ដាប្រព័ន្ធត្រជាក់ ដោយផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ការកសាងសមត្ថភាព និងការប្រើប្រាស់បច្ចេកវិទ្យា HVAC ប្រកបដោយចីរភាព។ កិច្ចសហការនេះ មានគោលដៅតម្រង់ទិសវិស័យ HVAC នៅកម្ពុជា ជាមួយនឹងឧត្តមានុវត្តអន្តរជាតិ បង្កើនប្រសិទ្ធភាពថាមពល និងគាំទ្រគោលដៅអាកាសធាតុរបស់កម្ពុជា។
លោក ដាវ អានសាន រដ្ឋលេខាធិការ MISTI បានលើកឡើងថា ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវស្តង់ដាឧស្សាហកម្ម និងលើកកម្ពស់បច្ចេកវិទ្យាប្រកបដោយនិរន្តរភាព។ លោកថា MoU នេះនឹងកំណត់វិធីសាស្រ្តរបស់កម្ពុជាក្នុងការអភិវឌ្ឍប្រព័ន្ធត្រជាក់ លើកកម្ពស់ប្រសិទ្ធភាពថាមពល និងដំណោះស្រាយបរិស្ថាន។

លោក Toshiyuki Tanaka នាយកគ្រប់គ្រងក្រុមហ៊ុន Daikin ប្រចាំប្រទេសកម្ពុជា បានស្វាគមន៍ចំពោះកិច្ចសហការនេះ។ លោកបានលើកឡើងថា Daikinមានមោទនភាពដែលបានចូលរួមគាំទ្រដំណើររបស់ កម្ពុជាឆ្ពោះទៅរកដំណោះស្រាយប្រព័ន្ធកំដៅ ខ្យល់ចេញចូល និងប្រព័ន្ធត្រជាក់ប្រកបដោយប្រសិទ្ធភាព និងមានមេត្រីភាពបរិស្ថាន។
មិនតែប៉ុណ្ណោះតាមរយៈភាពជាដៃគូនេះ Daikin នឹងចែករំលែកបទពិសោធ និងជំនាញជាសាកលដើម្បីពង្រឹកសមត្ថភាពក្នុងស្រុក និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


