Connect with us

ព័ត៌មានជាតិ

ព្រះរាជបន្ទូល៖ ការគោរព មិនបំផ្លាញ និងប្រើប្រាស់ធម្មជាតិឱ្យបានយូរអង្វែង គឺជាកាតព្វកិច្ចរបស់ខ្មែរគ្រប់រូប

បានផុស

នៅ

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា ដូនតាខ្មែរ បានថែរក្សាសម្បត្តិធម្មជាតិល្អឯកទុកឱ្យកូនចៅជំនាន់ក្រោយ។ សម្បត្តិធម្មជាតិល្អឯក នៅលើទឹកដីសុវណ្ណភូមិ ដូចជា ជួរភ្នំខ្ពស់ ព្រៃឈើ ទន្លេមេគង្គ និងបឹងទន្លេសាប ឆ្នេរសមុទ្រ​ និងបណ្ដុំកោះ ជាសសៃឈាម ជួយជីវិត និងអត្តសញ្ញាណជាតិ។ តាំងពីអតីតកាលមក ការរស់នៅដោយសុខសាន្តរវាងមនុស្ស និងធម្មជាតិ គឺជាដើមកំណើតនៃវប្បធម៌ ប្រពៃណី និងជំនឿខ្មែរ។ ការគោរព មិនបំផ្លាញ និងប្រើប្រាស់ធម្មជាតិឱ្យបានយូរអង្វែង គឺជាកាតព្វកិច្ចរបស់ពលរដ្ឋខ្មែរគ្រប់គ្រប់ ដើម្បីមនុស្សជំនាន់ក្រោយតទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 នៅក្នុងព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ២០២៥ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលបែបនេះ៖«មាតុភូមិកម្ពុជា​ នៃយើងគឺជាទឹកដីដ៏ស្រស់បំព្រង ពោរពេញដោយសម្បត្តិធម្មជាតិ ដែលបុព្វបុរសយើងបានថែរក្សាកេរដំណែលនេះ ទុកសម្រាប់យើងទាំងអស់គ្នា។ ពីជួរភ្នំដ៏ខ្ពស់ត្រដែត ព្រៃឈើខៀវស្រងាត់ស្រស់ត្រកាល  ទន្លេមេគង្គ បឹងទន្លេសាបដែលជាមរតកធនធានធម្មជាតិដ៏សម្បូរបែប រហូតដល់តំបន់ឆ្នេរសមុទ្រដ៏ស្រស់រស់រវើក និងប្រជុំកោះតូចធំជាច្រើន សម្បត្តិធម្មជាតិទាំងអស់នេះជាសសៃឈាម នៃជីវិត និងជាផ្នែកមួយនៃអត្តសញ្ញាជាតិរបស់យើង។ ភាពសុខដុមរមនា រវាងមនុស្ស និងធម្មជាតិ គឺជាឬសគល់នៃវប្បធម៌ ប្រពៃណី និងជំនឿរបស់ប្រជាជនខ្មែរយើងតាំងពីបុរាណកាលមក។ ការរស់នៅដោយគោរពធម្មជាតិ និងមិនបំផ្លាញធម្មជាតិ និងចេះប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយចីរភាព គឺជាកាតព្វកិច្ចដែលត្រូវបន្តថែរក្សាការពារ និងពង្រឹងឱ្យបានខ្ជាប់ខ្ជួនសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ។»។

ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”  ព្រះបាទសម្តេច នរោត្តម សីហនុបានផ្តួចផ្តើមរៀបចំបង្កើតតំបន់ការពារធម្មជាតិជាច្រើននៅក្នុងប្រទេសកម្ពុជា។ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ចាត់ ទុកការបង្កើតតំបន់ការពារធនធានធម្មជាតិនេះ ថាជាកេរមរតក និង លើកទឹកចិត្តកូនចៅជាទីស្រឡាញ់របស់ព្រះអង្គ ចូលរួមថែរក្សា ការពារ អភិរក្សធនធានធម្មជាតិ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងព្រះរាជពិធីដដែល ព្រះមហាក្សត្រ មានព្រះរាជបន្ទូលកោតសរសើរថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងដ៏ឆ្នើមរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច យួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ ពកម្ពុជាបាន និងកំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្សរីកចម្រើនរហូតទទួលបានការកោត សរសើរពីសហគមន៍អន្តរជាតិ និងមានលទ្ធភាពត្រៀមខ្លួនរួចជាស្រេចដើម្បីបន្សំនឹងផលប៉ះពាល់ ក៏ ដូចជាចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

ព្រះមហាក្សត្រ មានព្រះរាជហឫទ័យរីករាយជាអនេក និងអរព្រះគុណចំពោះវត្តមាន របស់សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំជាតិ និងជនរួមជាតិទាំងអស់ ដែលបានចូលរួម ចំណែកគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព របស់កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម