Connect with us

សេដ្ឋកិច្ច

កសិករដាំផ្លែលម៉ើម្នាក់រំពឹងថា ឆ្នាំនេះទទួលបានផលច្រើន និងមានទីផ្សារខ្ពស់

បានផុស

នៅ

កសិករដាំផ្លែលម៉ើម្នាក់រំពឹងថាឆ្នាំនេះ ទិន្នផលដំណាំលម៉ើ នឹងទទួលបានផលច្រើន និងមានទីផ្សារខ្ពស់ជាងឆ្នាំមុនៗ ស្របពេលដែលអាកាសធាតុអំណោយផលនារដូវប្រមូលផលក្នុងឆ្នាំនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ឆុង សោភា អាយុ៥៣ឆ្នាំ ជាម្ចាស់ចម្ការលម៉ើ ដែលមានទីតាំងស្ថិតនៅស្រុកតាំងគោក ខេត្តកំពង់ធំ ប្រាប់ កម្ពុជាថ្មី ថា ឆ្នាំនេះ អ្នកស្រី រំពឹងថា ដំណាំលម៉ើរបស់អ្នកស្រី នឹងទទួលបានផលយ៉ាងហោចណាស់ ៧តោន ទៅ៨តោន ខណៈអាកាសធាតុឆ្នាំនេះ ពុំសូវក្ដៅខ្លាំងដូចឆ្នាំមុន។

អ្នកស្រី បានឱ្យដឹងដែរថា ចំពោះដំណាំលម៉ើកាលពីឆ្នាំមុន អាចប្រមូលផលបានត្រឹមតែ ៤តោន ទៅ៥តោន នៃផ្ទៃដីសរុប២ហិកតា តែប៉ុណ្ណោះ។ សម្រាប់តម្លៃវិញ ម្ចាស់ចម្ការរូបនេះ បញ្ជាក់ថា៖ «ដំណាំលម៉ើទុំ អាចលក់បានចន្លោះពី ៨ដុល្លារ​ ទៅ១០ដុល្លារ ក្នុង១គីឡូក្រាម»។

អ្នកស្រី ឆុង សោភា បានឱ្យដឹងទៀតថា ដំណាំលម៉ើនៅក្នុងចម្ការរបស់អ្នកស្រី នឹងត្រូវប្រមូលផលនាខែកក្កដាខាងមុខនេះ។ អ្នកស្រី ដាក់ក្ដីរំពឹងខ្ពស់ថាឆ្នាំនេះ ផ្លែលម៉ើនឹងប្រមូលផលបានច្រើន និងមានគុណភាពល្អ ដោយសារអាកាសធាតុអំណោយផលទឹកភ្លៀងច្រើនជាងឆ្នាំទៅមុន។

ក្រៅពីការដាំផ្លែលម៉ើសម្រាប់លក់ទៅកាន់ទីផ្សារទំនើបនានា អ្នកស្រី ឆុង សោភា ក៏មានមុខរបរមួយបន្ថែមទៀត នោះគឺ ការកែច្នៃផ្លែលម៉ើផលិតចេញទៅជាស្រាលម៉ើដែលមានគុណភាពខ្ពស់ មិនចាញ់ស្រាក្រហមរបស់បរទេសនោះឡើយ។

គួរឱ្យដឹងថា មុខរបរដាំផ្លែលម៉ើរបស់អ្នកស្រី ឆុង សោភា មានអាយុកាលប្រមាណជាង៤ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០២១មកម្ល៉េះ។ បច្ចុប្បន្ន ចម្ការលម៉ើរបស់អ្នកស្រី មានផ្ទៃដីដាំដុះសរុប២ហិកតា និងមានដើមលម៉ើដែលអាចប្រមូលបានចំនួន៤០០ដើម៕

អត្ថបទ ៖​ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
KPT+២០ នាទីutes មុន

តំណែងកូនៗទាំង ៥ នាក់របស់សេដ្ឋីលំដាប់ទី ២ ថៃ ក្រោយទើបបានមរតកពីឪពុកថ្មីៗ

ជីវិតកម្សាន្ដ២១ នាទីutes មុន

នាយ ឆាង តស៊ូលើគ្រែពេទ្យប្រហែល ១ឆ្នាំ នៅតែមិនរួចរស់ជីវិត ខណៈគ្រួសារក៏ទីទាល់ខ្វះខាតថវិកាធ្វើបុណ្យ

ព័ត៌មានជាតិ៤៩ នាទីutes មុន

ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដក​ថៃចេញពីអង្គការសហប្រជាជាតិក្រោយ​ពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ

ព័ត៌មានជាតិ៥១ នាទីutes មុន

ប្រាក់ចំណូលនៅក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជាសម្រេចបាទឹកប្រាក់ជិត ១៣០លានដុល្លារ ក្នុងរយៈពេល៤ខែឆ្នាំនេះ

កីឡា៥៨ នាទីutes មុន

លោក Schweinsteiger ព្យាករច្បាស់ៗពីអ្នកឈ្នះ Ballon d’Or រវាង Yamal និង Dembele

Sokha Hotels

ព័ត៌មានពេញនិយម