ព័ត៌មានអន្ដរជាតិ
អេឡុន ម៉ាសក៍ គាំទ្រការទម្លាក់លោក ត្រាំ ចេញពីអំណាច ក្នុងជម្លោះដ៏ក្ដៅ
នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla លោក អេឡុន ម៉ាសក៍ បានស្នើពីការទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក ខណៈលោក ត្រាំ បានស្នើឱ្យមានការកាត់ផ្ដាច់កុងត្រារដ្ឋាភិបាលលើអាជីវកម្មជាមួយបណ្ដាក្រុមហ៊ុនលោក ម៉ាសក៍ ដែលនេះបង្ហាញពីជម្លោះដ៏ក្ដៅគគុករវាងសម្ព័ន្ធមិត្តទាំង២ ដែលមានទំនាក់ទំនងយ៉ាងប្ដូរផ្ដាច់ត្រឹមតែប៉ុន្មានសប្ដាហ៍មុនសោះ។

ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ ការរង្គុះរង្គើនៃទំនាក់ទំនងបានចាប់ផ្ដើមរួចហើយ ដោយលោក ម៉ាសក៍ បានរិះគន់ពីច្បាប់ពន្ធដាររបស់រដ្ឋបាល ត្រាំ។ យ៉ាងណាមិញ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ចុងក្រោយថា ជម្លោះបានចាប់ផ្ដើមឡើងកាន់តែខ្លាំង នៅពេលលោក ត្រាំ រិះគន់លោក ម៉ាសក៍ ចេញពីការិយាល័យពងក្រពើ ដែលបន្តឱ្យភាគីទាំង២ ជះពាក្យសម្ដីដាក់គ្នាទៅវិញទៅមកលើបណ្ដាញសង្គម។
លោក ត្រាំ បានបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា៖ «មធ្យោបាយងាយស្រួលបំផុតក្នុងការសន្សំប្រាក់នៅក្នុងថវិការាប់ពាន់លានដុល្លារបស់យើង គឺបញ្ចប់ការឧបត្ថម្ភធន និងកុងត្រារដ្ឋាភិបាលជាមួយអេឡុន»។
ក្រោយការបង្ហោះបែបនេះរបស់ ត្រាំ ផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ១៤,៣ ភាគរយ ដោយបាត់បង់តម្លៃទីផ្សារប្រហែល ១៥០ ប៊ីលានដុល្លារ ពេលបញ្ចប់ការជួញដូរកាលពីថ្ងៃព្រហស្បតិ៍។ វាគឺជាការធ្លាក់ចុះតម្លៃដ៏ធំបំផុតជាប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន Tesla គិតតែក្នុងរយៈពេលតែមួយថ្ងៃ។

ប៉ុន្មាននាទីក្រោយលោក ត្រាំ បង្ហោះសារដដែល លោក ម៉ាសក៍ បានឆ្លើយតបទៅនឹងការបង្ហោះមួយនៅលើបណ្ដាញសង្គម X ដែលស្នើថា ប្រធានាធិបតីរូបនេះ គួរតែត្រូវបានទម្លាក់ចេញពីតំណែង។
ប៉ុន្មានថ្ងៃមុន លោក ម៉ាសក៍ បានរិះគន់ច្បាប់ស្ដីពីការកាត់បន្ថយពន្ធ និងការចំណាយដ៏ច្រើន របស់លោក ត្រាំ ដោយថាវា «គួរឱ្យខ្ពើមរអើម» ដែលនឹងបង្កើនបំណុលជាតិអាមេរិក ដែលបច្ចុប្បន្នមានចំនួន ៣៦,២ ទ្រីលានដុល្លារ។
ក្រោយនោះ លោក ត្រាំ នៅស្ងៀម ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍ លោកបានប្រាប់អ្នកយកព័ត៌មាននៅការិយាល័យពងក្រពើថា លោកមានការ «ខកចិត្តខ្លាំង» ចំពោះលោក ម៉ាសក៍ ដោយបន្ថែមថា៖ «ស្ដាប់ អេឡុន និងខ្ញុំ ធ្លាប់មានទំនាក់ទំនងដ៏ល្អ។ ប៉ុន្តែខ្ញុំមិនដឹងថា យើងនឹងបែបនេះទៀតឬអត់នោះទេ»។
លោក ម៉ាសក៍ ដែលចំណាយប្រាក់ ៣០០ លានដុល្លារ ដើម្បីជួញយុទ្ធនាការបោះឆ្នោតឱ្យ ត្រាំ កាលពីឆ្នាំមុន បានឆ្លើយតបទៅវិញដោយបង្ហោះនៅលើ X ថា៖ «បើគ្មានខ្ញុំ លោក ត្រាំ ចាញ់ឆ្នោតបាត់ទៅហើយ។ រមិលគុណណាស់»។

ក្នុងការបង្ហោះមួយផ្សេងៗទៀត លោក ម៉ាសក៍ បានរិះគន់លើគោលនយោបាយពន្ធគយដ៏ចម្រូងចម្រាស់របស់ ត្រាំ ដោយថា វានឹងធ្វើឱ្យសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះនៅឆ្នាំនេះ។
ក្រៅពី Tesla លោក ម៉ាសក៍ ជាម្ចាស់ក្រុមហ៊ុន SpaceX និងផ្កាយរណបគឺ Starlink ។ SpaceX មានសារៈសំខាន់ចំពោះកម្មវិធីអវកាសរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងនាមជាអ្នកមាំការសម្រាប់គម្រោងរដ្ឋ។ លោក ម៉ាសក៍ បាននិយាយថា ដោយសារតែការគំរាមកំហែងរបស់លោក ត្រាំ លោកនឹងចាប់ផ្តើមបិទយានអវកាស Dragon របស់ SpaceX ដែលជាយានអវកាសអាមេរិកតែមួយគត់ ដែលអាចដឹកអ្នកអវកាសទៅកាន់ស្ថានីយអវកាសបាន។
គួរគូសបញ្ជាក់ថា ក្រោយឡើងកាន់អំណាចជាប្រធានាធិបតីអាមេរិកនៅអាណត្តិទី ២ នេះ លោក ត្រាំ បានតែងតាំងលោក ម៉ាសក៍ ឱ្យធ្វើជាប្រធានការិយាល័យទទួលបន្ទុកប្រសិទ្ធភាពរដ្ឋាភិបាលរបស់អាមេរិក(DOGE)។ ក្រោយពីនោះ លោក ម៉ាសក៍ បានចាប់ផ្ដើមការងារជាច្រើនដ៏ចម្រូងចម្រាស់ រួមទាំងពីមន្រ្តីផ្ទៃក្នុងរបស់ ត្រាំ ដូចជាការកាត់បន្ថយការចំណាយសហព័ន្ធយ៉ាងច្រើន និងការបញ្ឈប់បុគ្គលិករដ្ឋទ្រង់ទ្រាយធំជាដើម។
យ៉ាងណាមិញ ការព័ន្ធនយោបាយរបស់លោក ម៉ាសក៍ ធ្វើឱ្យក្រុមហ៊ុន Tesla របស់លោកដួលចុះ ជាពិសេសពាក់ព័ន្ធនឹងការលក់រថយន្តអគ្គិសនី ដែលធ្វើឱ្យលោកប្រកាសដកខ្លួនចេញពីរដ្ឋបាល ត្រាំ កាលពីសប្ដាហ៍មុន៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា