Connect with us

ព័ត៌មានអន្ដរជាតិ

កងកម្លាំង​អ៊ីស្រាអែល​រឹបអូស​ទូកដឹក​​ជំនួយ​នៅព្រំដែនហ្គាហ្សាឃាត់ខ្លួនបានសកម្មជនល្បីៗ

បានផុស

នៅ

កងកម្លាំងអ៊ីស្រាអែលបានស្ទាក់ចាប់ទូកដឹកជំនួយនៅជាប់ព្រំដែនហ្គាហ្សា ដែលជារបស់ Madleen ជាផ្នែកមួយនៃអង្គការ Freedom Flotilla Coalition ដែលធ្វើយុទ្ធនាការប្រឆាំងនឹងការ​ឡោមព័ទ្ធតំបន់​ហ្គាហ្សារបស់អ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ​Reuters នៅថ្ងៃទី០៩ខែមិថុនានេះ។

(រូបភាព៖​ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពេលស្ទាក់ចាប់់នោះ អ៊ីស្រាអែល បានឃាត់ខ្លួនសកម្មជន Greta Thunberg ដែលជាមេដឹកនាំពិភពលោកឱ្យចាត់វិធានការជាបន្ទាន់ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងមនុស្ស្១១នាក់ផ្សេងទៀតដែលប៉ុនប៉ងបំបែកការបិទផ្លូវនៅលើទឹកដីប៉ាឡេស្ទីនដែលហែកហួរដោយសង្រ្គាម។

ក្រុមដែលរៀបចំដោយអង្គការ Freedom Flotilla Coalition នេះមានគោលបំណងផ្តល់ការផ្គត់ផ្គង់សំខាន់ៗ និងប្រឆាំងយុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា។ ក្រុមនេះបានចាប់ផ្តើមដំណើររបស់ពួកគេមួយសប្តាហ៍មុនពីទីក្រុងSicily ប្រទេសអ៊ីតាលីហើយក៏បានជួយសង្គ្រោះជនចំណាកស្រុកមួយចំនួននៅជិតប្រទេសលីប៊ីក្នុងអំឡុងពេលធ្វើដំណើរផងដែរ។

(រូបភាព៖​ Reuters)

ទូកនេះត្រូវបានរឹបអូសក្នុងដែនទឹកអន្តរជាតិ ដែលក្រុមអ្នករិះគន់ហៅប្រតិបត្តិការនេះថាជា «ការចាប់ជំរិត» និងអះអាងថា សកម្មជនដែលគ្មានអាវុធត្រូវបានឃុំខ្លួនដោយខុសច្បាប់ ខណៈពេលដែលកំពុងដឹកទឹកដោះគោ អាហារ និងជំនួយផ្នែកវេជ្ជសាស្រ្ត។ ប៉ុន្តែក្រសួង​ការ​បរទេស​អ៊ីស្រាអែល​បាន​និយាយ​ថាទូកនឹងត្រូវយកទៅកាន់កំពង់ផែ Ashdod របស់អ៊ីស្រាអែល ហើយជំនួយនៅលើទូកនឹងត្រូវបញ្ជូនទៅ ហ្គាហ្សា តាមរយៈបណ្តាញដែលអនុញ្ញាត។

ទោះយ៉ាងណា Greta Thunberg រួមជាមួយនឹងអ្នកផ្សេងទៀតរួមទាំងអ្នកនយោបាយបារាំងលោកស្រី Rima Hassan ត្រូវបានឃុំខ្លួន។ នាងបានស្នើឱ្យមនុស្សជុំវិញពិភពលោកដាក់សម្ពាធលើរដ្ឋាភិបាលរបស់ពួកគេឱ្យជួយដោះលែងពួកគេ។

គួរបញ្ជាក់ថាឧបទ្ទវហេតុនេះបង្ហាញពីភាពតានតឹងកាន់តែខ្លាំងឡើងលើការឡោមព័ទ្ធតំបន់ហ្គាហ្សា ដែលបានដាក់ចាប់តាំងពីក្រុមហាម៉ាស់បានកាន់កាប់ក្នុងឆ្នាំ ២០០៧។ ចំពេលមានជម្លោះដ៏សាហាវដែលបានឆក់យកជីវិតជនជាតិប៉ាឡេស្ទីនជាង ៥៤,០០០ នាក់ និងបានជម្លៀសប្រជាជន ៩០% នៃតំបន់ហ្គាហ្សា ខណៈជំនួយអន្តរជាតិនៅតែមានការរារាំងទោះបីជាមានការព្រមានអំពីទុរ្ភិក្សក៏ដោយ៕

(រូបភាព៖​ Reuters) Greta Thunberg
(រូបភាព៖​ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បណ្ណាល័យគោប្រាក់
ជីវិតកម្សាន្ដ៥ នាទីutes មុន

Orn Richard គ្រោងបន្ថែមកុំព្យូរទ័រ ២០គ្រឿង សម្រាប់ជាថ្នាក់សិក្សាក្នុងបណ្ណាល័យសាធារណៈរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ផ្ទុះសង្គ្រាមពាក្យសម្តីរវាង Trump និងអភិបាលរដ្ឋកាលីហ្វ័រញ៉ា ជុំវិញកុបកម្មនៅ LA

ព័ត៌មានជាតិ២១ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល ជំរុញនិស្សិតពេទ្យឱ្យពង្រឹងសមត្ថភាព និងប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

របាយការណ៍៖ AI ធ្វើឱ្យសញ្ញាបត្រ​មហាវិទ្យាល័យ​ «ហួសសម័យ»

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

រមាសសរាប់សិបក្បាលត្រូវបានផ្លាស់ទីលំនៅពីអាហ្វ្រិកខាងត្បូងទៅកាន់ប្រទេសរវ៉ាន់ដា

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខណ្ឌទួលគោក ចាត់វិធានការក្ដៅលើម្ចាស់រថយន្តដែលចតលើ ផ្លូវថ្មើរជើងជាប់របងវិទ្យាល័យសន្ធម៉ុក

សន្តិសុខសង្គម២៤ ម៉ោង មុន

សិស្សវិទ្យាល័យសន្ធរម៉ុក បង្ខំចិត្តដើរលើគន្លង​យានជំនិះ ខណៈផ្លូវថ្មើរជើងជាប់របងសាលាក្លាយជាចំណតរថយន្ដ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា

ព័ត៌មានជាតិ២ ម៉ោង មុន

ថៃថាតំបន់មុំបីជាដីថៃ៖ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សួរវិញថា បើជាដីខ្លួនឯងហេតុអ្វីមិនទៅតុលាការអន្តរជាតិជាមួយកម្ពុជា?

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រមុខមហាផ្ទៃ ឱ្យត្រៀមជម្លៀសពលរដ្ឋដែលវិលចូលប្រទេស និងរស់នៅព្រំដែន ក្នុងករណីកម្ពុជា-ថៃផ្ទុះអាវុធ

Sokha Hotels

ព័ត៌មានពេញនិយម