ព័ត៌មានជាតិ
គ្រាន់តែខេត្តក្រុងពីរ សរុបអ្នកឆ្លង ៥៧ នាក់ទៅហើយ
រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ នៅតែបន្តរកឃើញអ្នកឆ្លងកើនឡើងមិនថមថយ។
ចំនួនអ្នកឆ្លងសរុប ៦៣ នាក់នៅព្រឹកនេះ ខេត្តក្រុងទាំងពីរនេះសរុបមានអ្នកឆ្លង ៥៧ នាក់ក្នុងនោះខេត្តព្រះសីហនុមានចំនួន ៣៤ នាក់ និងភ្នំពេញ ២៣ នាក់។ ខេត្តត្បូងឃ្មុំដែលទើបតែផ្ទុះសហគមន៍មួយរយៈចុងក្រោយមានអ្នកឆ្លង ០៤ នាក់ ខេត្តកណ្តាល ០១ នាក់ និងស្វាយរៀង ០១ នាក់។

គួរបញ្ជាក់ថា រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ស្ថិតក្នុងភាពប្រកាសអាសន្នលើការរាតត្បាតជំងឺកូវីដ ១៩។ ខេត្តក្រុងដ៏សំខាន់ពីរនេះ នៅបន្តរងគ្រោះដោយកើនចំនួនអ្នកឆ្លងជារៀងរាល់ថ្ងៃ។ រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា រហូតមកដល់ពេលនេះ មានអ្នកជំងឺជិត ៣០០ នាក់កំពុងសម្រាកព្យាបាល។
ចំណែករាជធានីភ្នំពេញ ស្ថានភាពអ្នកឆ្លងកើនជាគំហុក រដ្ឋាភិបាលបានសម្រេចប្រើប្រាស់មន្ទីរពេទ្យហ្លួងម៉ែ អតីតមន្ទីរពេទ្យនគរទេពជាកន្លែងសម្រាកព្យាបាលអ្នកឆ្លងកូវីដ ១៩។
រាជធានីប្រើប្រាស់មណ្ឌលព្យាបាលអ្នកឆ្លងកូវីដមាន៖
-មជ្ឍមណ្ឌលកំចាត់រោគរបេង និងហង់សិន
-មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត
-មណ្ឌលសុខភាពចាក់អង្រែ
-សណ្ឋាគារក្រេឌុត រាជធានីភ្នំពេញ
-មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ
-មន្ទីរពេទ្យកុមារជាតិ
-មន្ទីរពេទ្យហ្លួងម៉ែ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


