Connect with us

ព័ត៌មានជាតិ

រដ្ឋបាលឃុំជ្រោយបន្ទាយ សម្រេចសមិទ្ធផល​ធំ​ ៣ ឆ្លើយតប​តម្រូវការ​ប្រជាពលរដ្ឋ

បានផុស

នៅ

ឃុំជ្រោយបន្ទាយ គឺជាឃុំមួយក្នុងចំណោមឃុំទាំង ៨ ក្នុងស្រុកព្រែកប្រសព្វ នៃខេត្តក្រចេះ ដែលមាន ៧ភូមិ។
ពាក់ព័ន្ធការ​អភិវឌ្ឍ​ឃុំឆ្នាំ២០២៥ លោក ប៉ិច ងន់ស្រ៊ឺ មេឃុំជ្រោយបន្ទាយ បានឲ្យដឹងថា តាម​រយៈ​ការ​ប្រើប្រាស់​មូលនិធិអភិវឌ្ឍឃុំ រដ្ឋបាលឃុំជ្រោយបន្ទាយ បានបែងចែកកញ្ចប់ថវិកា ដែលរាជរដ្ឋាភិបាល ទម្លាក់មកជា ៣ ចំណែក៖ ទី១ ជួសជុលផ្លូវគ្រួសធម្មជាតិ, ទី២ ស្ដារអាងទឹកធម្មជាតិ និងទី៣ ធ្វើផ្លូវបេតុង។

ថវិកាដែលរាជរដ្ឋាភិបាលទម្លាក់មកដើម្បីអភិវឌ្ឍន៍ឃុំ គឺឃុំបានធ្វើការផ្សព្វផ្សាយទៅដល់តាមមូលដ្ឋានភូមិ ហើយរដ្ឋបាលឃុំ ក៏មានប្រជុំអនុម័តនៅក្នុងគណ:កម្មាការឃុំ ធ្វើម៉េចបែងចែកឲ្យចំគោលដៅគម្រោងណាដែលជាអាទិភាព និងប្រជាពលរដ្ឋអាស្រ័យផលច្រើនជាងគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បន្តថា គម្រោងមូលនិធិឃុំមិនអាចធ្វើផ្លូវណាមួយធ្វើដដែលៗនោះទេ ពោលគឺរដ្ឋបាលឃុំបានបែងចែកថវិកាជា ៣ កញ្ចប់ បើសិនជាឃុំយកកញ្ចប់ថវិការឃុំ ទៅធ្វើផ្លូវបេតុងទាំងអស់ មិនងាយបានតភ្ជាប់ពីភូមិមួយទៅភូមិមួយទេ។ ដូច្នេះ ឃុំត្រូវបែងចែកដកយកថវិកាមួយចំណែកធ្វើផ្លូវគ្រួសក្រហម ដែលកំពុងអនុវត្តន៍ ដើម្បីងាយស្រួលតភ្ជាប់ ពីភូមិមួយទៅភូមិមួយ ងាយស្រួលឲ្យប្រជាពលរដ្ឋមកទទួលសេវានៅរដ្ឋបាលឃុំ។

ដោយឡែក មួយកញ្ចប់ទៀតគឺឃុំបានយកទៅស្ដារអាងទឹកធម្មជាតិ ៥០ ភាគរយ ប៉ុន្តែកន្លងមកអាងទឹកធម្មជាតិក្នុង​ឃុំមានស្រាប់ហើយ ប៉ុន្តែនារដូវប្រាំងគឺខ្វះខាតទឹកសម្រាប់ប្រើប្រាស់​សម្រាប់​ស្រែប្រាំង ដូច្នេះហើយទើបគណៈកម្មាការឃុំសម្រេចយកថវិកា ១ កញ្ចប់ទៅស្ដារអាងទឹកធម្មជាតិ ដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់នៅពេលរដូវប្រាំង។

តាមរយៈសមិទ្ធផលទាំងនេះ ធ្វើឲ្យប្រជាពលរដ្ឋមានការពេញចិត្តសប្បាយរីករាយ និងចូលរួមយ៉ាងសកម្មតាមដានទាំងអស់គ្នា ដើម្បីភាពរសហគមន៍ក្នុងមូលដ្ឋាន៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

រលក​យក្ស​ស៊ូណាមិ​ដ៏​បំផ្លិច​បំផ្លាញ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

កាណាដា ត្រៀម​ប្រកាស​ទទួល​ស្គាល់រដ្ឋ​ប៉ាឡេស្ទីន​នៅ​ខែ​កញ្ញា ដូច បារាំង និង​អង់គ្លេស ដែរ

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ការព្រមានពីរលកយក្សស៊ូណាមិនៅប៉ាស៊ីហ្វិក ត្រូវ​បាន​ដក​ចេញ​វិញ​ហើយ

ជីវិតកម្សាន្ដ៥៧ នាទីutes មុន

ខេម បេ្តជ្ញារួមគ្នាបង្កើតក្តីស្រលាញ់ជាតិនិយម គាំទ្រផលិតផលខ្មែរ

កីឡា២ ម៉ោង មុន

ការ​កសាង កីឡដ្ឋាន​ខេត្ត​​​ស្វាយរៀង​​ជាថ្មី ប្រើ​ពេល​ ១ ​រដូវ​កាល ជា​មួយ​​អំពូល​ភ្លើង​ LED ​ថ្មី​ ស្រប​តាម​​ស្តង់ដាអាស៊ី AFC

Sokha Hotels

ព័ត៌មានពេញនិយម