ព័ត៌មានអន្ដរជាតិ
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បានបញ្ជាក់ពីការវាយប្រហារប្រទេសអ៊ីរ៉ង់ នៅព្រឹកថ្ងៃសុក្រទី១៣ខែមិថុនាឆ្នាំ២០២៥ ដោយស្នូរផ្ទុះត្រូវបានគេឮនៅក្នុងទីក្រុងតេហេរ៉ង់ ចំណែកអ៊ីស្រាអែល ក៏ប្រកាសដាក់ច្បាប់រដ្ឋក្នុងគ្រាអាសន្នហើយដែរ ព្រោះថាសង្គ្រាមធំអាចនឹងផ្ទុះឡើង។

ការវាយប្រហារនេះកើតឡើងមិនយូរប៉ុន្មានបន្ទាប់ពី សារព័ត៌មានអាមេរិកមួយចំនួនបានចុះផ្សាយដូចៗគ្នាថា ប្រទេសអ៊ីស្រាអែល កំពុងត្រៀមវាយអ៊ីរ៉ង់ ខណៈទីក្រុងវ៉ាស៊ីនតោន ក៏បានជម្លៀសមន្ត្រីទូតរបស់ខ្លួនចេញពីតំបន់ជាច្រើននៅមជ្ឈិមបូព៌ារួចហើយដែរ។
ក្នុងសេចក្តីរាយការណ៍របស់ CBS, ABC និង New York Times ដែលដកស្រង់ប្រភពពីមន្ត្រីសុំមិនបញ្ចេញឈ្មោះ ការវាយប្រហារនេះមិនមានការចូលដៃពីអាមេរិកទេ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន អាចផ្តល់ជាជំនួយខាងភ័ស្តុភារនិងការណ៍សម្ងាត់ ហើយក៏នឹងការពារអ៊ីស្រាអែល ពីការសងសឹករបស់អ៊ីរ៉ង់ផងដែរ។
រឿងនេះទៀតសោត កើតឡើងបន្ទាប់ពី អ៊ីរ៉ង់ ចេញការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដោយអះអាងថា ទីក្រុងតេហេរ៉ង់នឹងចាត់ «វិធានការពិសេស» បើមានការវាយប្រហារយោធាណាមួយលើទឹកដីរបស់ខ្លួន ជាពិសេសលើទីតាំងនុយក្លេអ៊ែរ ហើយការឆ្លើយតបនោះ អាចបង្កជាសង្គ្រាមដ៏ធំនៅក្នុងតំបន់។

ការព្រមាននេះគឺចេញពីមាត់រដ្ឋមន្ត្រីការបរទេស Abbas Araghchi កាលពីថ្ងៃទី២២ខែឧសភា ដោយលោកសង្កត់ធ្ងន់ថា ការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នឹងក្លាយជា«កំហុសប្រវត្តិសាស្ត្រដ៏ធំបំផុតមួយ ដែលសហរដ្ឋអាមេរិកបង្កឡើង» ហើយអ៊ីរ៉ង់នឹងឆ្លើយតបភ្លាមៗ និងយ៉ាងម៉ឺងម៉ាត់បំផុត។
កាលពីខែមុន អត្ថបទព័ត៌មានមួយរបស់ CNN ក៏បានចេញផ្សាយដែរថា របាយការណ៍ស៊ើបការណ៍សម្ងាត់អាមេរិក បានបង្ហាញថា អ៊ីស្រាអែលកំពុងរៀបចំយ៉ាងសកម្មសម្រាប់ការវាយប្រហារយោធាដ៏ធំប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បើទោះជាទីក្រុងតេហេរ៉ង់កំពុងបន្តកិច្ចចរចាការទូតជាមួយក្រុងវ៉ាស៊ីនតោនក៏ដោយ។
របាយការណ៍ដដែលនោះបន្តទៀតថា អ៊ីស្រាអែលកំពុងវាយតម្លៃជម្រើសយោធាផ្សេងៗ រួមទាំងការវាយប្រហារតាមអាកាស និងប្រតិបត្តិការកងកុម្ម៉ង់ដូ សំដៅរារាំងសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ គោលដៅដែលគ្រោងទុក រូមមានទីតាំងនុយក្លេអ៊ែរសំខាន់ៗដូចជា រោងចក្រ Fordow និង Natanz៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីរ៉ង់ សាកល្បងបាញ់ក្បាលគ្រាប់មីស៊ីលបាលិស្ទិកទម្ងន់២តោនដោយជោគជ័យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


